ចិន៖ យ៉ាងហោចណាស់មនុស្សចំនួន១០នាក់ ត្រូវបានស្លាប់បាត់បង់ជីវិត និងជនរងគ្រោះប្រមាណ ៩៣នាក់ផ្សេងទៀតត្រូវបានបាត់ខ្លួន ក្នុងហេតុការណ៍បាក់ដី ដ៏គួរឲ្យសោកសង្វេគមួយនៅប្រទេសចិន ដែលបណ្តាលមកពីមានភ្លៀងធ្លាក់យ៉ាងខ្លាំង។

ហេតុការណ៍បាក់ដី និងផ្ទាំងថ្មពីជ្រាលភ្នំដ៏គួរឲ្យរន្ធត់នេះ បានកើតឡើងនៅចន្លោះម៉ោងប្រមាណជា ៦ព្រឹក(ម៉ោងនៅក្នុងតំបន់) ថ្ងៃសៅរ៍សប្តាហ៍មុននេះ ស្ថិតក្នុងភូមិ Xinmo តំបន់ Maoxian  ភាគនីរតីខេត្តស៊ីឈួន ប្រទេសចិន។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានចិន CGTN បានចុះផ្សាយ។

ក្នុងចំណោមជនរងគ្រោះទាំងអស់ មានទាំងក្មេងទាំងចាស់ ច្រើនជាង១២០នាក់ ត្រូវបានគេរាយការណ៍ថា កប់នៅក្រោមដីទាំងរស់ ខណៈផ្ទះសម្បែងរបស់ប្រជាពលរដ្ឋប្រមាណ៦២ខ្នង ត្រូវបានរងការបំផ្លិចបំផ្លាញខ្ទេចគ្មានសល់។

ក្រុមភ្នាក់ងារជួយសង្គ្រោះជាង ៣,០០០នាក់ និងក្រុមគ្រូពេទ្យសង្រ្គោះបន្ទាន់ជាច្រើននាក់ទៀត ត្រូវបានបញ្ជូនទៅដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីជួយធ្វើអន្តរាគមន៍។ ក្នុងនោះភ្នាក់ងារជួយសង្គ្រោះបានរុករកឃើញ និងរំដោះជនរងគ្រោះ ដែលនៅមានជីវិតកប់ក្រោមគំនរដីបាក់សង្កត់នោះ បានជាច្រើននាក់ផងដែរ ដោយប្រើប្រាស់គ្រឿងយន្ត រួមមានត្រាក់ទ័រជាច្រើនគ្រឿង ក្នុងការជីកកកាយ។

យ៉ាងហោចណាស់មនុស្សចំនួន១០នាក់ ត្រូវបានស្លាប់បាត់បង់ជីវិត និងជនរងគ្រោះប្រមាណ ៩៣នាក់ផ្សេងទៀតត្រូវបានបាត់ខ្លួន
ក្នុងចំណោមជនរងគ្រោះទាំងអស់ មានទាំងក្មេងទាំងចាស់ ច្រើនជាង១២០នាក់ ត្រូវបានគេរាយការណ៍ថា កប់នៅក្រោមដីទាំងរស់ ខណៈផ្ទះសម្បែងរបស់ប្រជាពលរដ្ឋប្រមាណ៦២ខ្នង ត្រូវបានរងការបំផ្លិចបំផ្លាញខ្ទេចគ្មានសល់

លោក Wang Yongbo ម្នាក់ ក្នុងចំណោមក្រុមភ្នាក់ងារជួយសង្គ្រោះទាំងអស់ បាននិយាយថា កន្លងទៅក៏ធ្លាប់មានគ្រោះរញ្ជួយដីនៅតំបន់ Wenchuan ផងដែរ ដែលបណ្តាលឲ្យមនុស្សជាង៨ម៉ឺននាក់ បានស្លាប់ និងបាត់ខ្លួន កាលពីក្នុងកំឡុងឆ្នាំ២០០៨កន្លងទៅ។ ប៉ុន្តែសម្រាប់ករណីនេះវិញ ក៏ជាហេតុការណ៍បាក់ដី ដ៏ធំសម្បើមមួយទៀត ដែលមិនធ្លាប់មានពីមុនមក បានកើតឡើងក្នុងតំបន់ Maoxian នៅខេត្តស៊ីឈួនដដែលនេះ។

លោក Xi Jingping ប្រធានាធិបតីនៃប្រទេសចិន បានហៅហេតុការណ៍នេះថា គឺជាគ្រោះមហន្តរាយដ៏គួររន្ធត់ចិត្តយ៉ាងខ្លាំង។ លោកថាក្រុមភ្នាក់ងារជួយសង្គ្រោះទាំងអស់ គួរតែធ្វើអ្វីដែលពួកគេអាចធ្វើទៅបាន ដើម្បីជួយសង្គ្រោះជនរងគ្រោះដែលបានជាប់គាំង កប់នៅក្រោមកម្ទេចកម្ទី និងដីបាក់សង្កត់  ព្រមទាំងធានាឲ្យបានលើការថែទាំ និងយកចិត្តទុកដាក់ឲ្យបានសមរម្យបំផុតលើជនរងគ្រោះ  ហើយប៉ះប៉ូវលើការខូចខាត និងការបាត់បង់របស់ពួកគេ។

ជាមួយគ្នានេះដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិ បានសាទរចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រុមការងារជួយសង្គ្រោះជាតិ ក្នុងហេតុការណ៍ដ៏គួរឲ្យអាក្រក់នេះ។ អង្គការសហប្រជាជាតិ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីគាំទ្រដល់អាជ្ញាធរតាមមធ្យោបាយដែលអាចធ្វើទៅបានប្រសិនបើចាំបាច់។

ក្នុងនោះសេចក្តីថ្លែងការណ៍ របស់រដ្ឋអគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏បានសម្តែងមរណៈទុក្ខដ៏ក្រៀមក្រំ ចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងគោរពជូនពរឲ្យជនរងគ្រោះទាំងអស់ ជាសះស្បើយវិញឆាប់ៗផងដែរ ៕ 

សកម្មភាពក្រុមភ្នាក់ងារជួយសង្រ្កោះ កំពុងតែធ្វើការរុករកជួយដល់ជនរងគ្រោះ
សកម្មភាពក្រុមភ្នាក់ងារជួយសង្រ្កោះ កំពុងតែធ្វើការរុករកជួយដល់ជនរងគ្រោះ
សកម្មភាពក្រុមគ្រូពេទ្យ ជួយដល់ជនរងគ្រោះ
សកម្មភាពក្រុមភ្នាក់ងារជួយសង្រ្កោះ កំពុងតែធ្វើការរុករកជួយដល់ជនរងគ្រោះ
សកម្មភាពក្រុមភ្នាក់ងារជួយសង្រ្កោះ កំពុងតែធ្វើការរុករកជួយដល់ជនរងគ្រោះ
សកម្មភាពក្រុមភ្នាក់ងារជួយសង្រ្កោះ កំពុងតែធ្វើការរុករកជួយដល់ជនរងគ្រោះ
លោក Xi Jingping ប្រធានាធិបតីនៃប្រទេសចិន បានហៅហេតុការណ៍នេះថា គឺជាគ្រោះមហន្តរាយដ៏គួររន្ធត់ចិត្តយ៉ាងខ្លាំង

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]