កូរ៉េខាងត្បូង៖ កាលពីប៉ុន្មានថ្ងៃមុននេះ តារាសម្តែងតួឯកស្រីនៅក្នុងរឿង «Pee Mak» កញ្ញា Mai Davika និងលោក Mario Maurer បានធ្វើដំណើរទៅប្រទេសកូរ៉េខាងត្បូង ដើម្បីចូលរួមនៅក្នុងកម្មវិធី Asia Model Festival 2017។

ដោយនៅក្នុងកម្មវិធី Asia Model Festival 2017 ដែលបានប្រព្រឹត្តទៅនៅក្នុងទីក្រុង សេអ៊ូល គឺក៏មានការប្រគល់ពានរង្វាន់ ជូនដល់តារាឆ្នើមៗប្រចាំប្រទេសក្នុងតំបន់អាស៊ីផងដែរ។

ហើយនៅក្នុងដំណើរទៅកាន់ប្រទេសកូរ៉េនាលើកនេះ តារាសម្តែងស្រី Mai Davika និងលោក Mario Maurer ក៏បានជួបនឹងតារាចម្រៀង K-POP ដ៏របស់កូរ៉េខាងត្បូង គឺកញ្ញា Sandara Park ផងដែរ។

អ្នកទាំងអស់គ្នា ក៏បានទទួលទានអាហារថ្ងៃត្រង់ជាមួយគ្នាយ៉ាងសប្បាយរីករាយផងដែរ ព្រមទាំងបានបង្ហោះរូបភាពស្អាតៗចូលទៅក្នុងបណ្តាញអ៊ីនស្តារក្រាមរបស់ខ្លួនទៀតផង។

ដោយនៅលើអ៊ីនស្តារក្រាមរបស់ Sandara Park បានសរសេរសារឱ្យដឹងដូច្នេះថា៖ «Welcome to Korea Davika & Mario!!! Lunch with my friends from Thailand. I love Pee Mak!! (ស្វាគមន៍ការមកដល់ប្រទេសកូរ៉េ! អាហារថ្ងៃត្រង់ជាមួយមិត្តរបស់ខ្ញុំមកពីប្រទេសថៃ ខ្ញុំស្រលាញ់ Pee Mak»។

ចំណែកឯនៅលើបណ្តាញអ៊ីនស្តារក្រាមរបស់កញ្ញា Mai Davika វិញ ក៏បានបង្ហោះរូបភាពរបស់នាង ព្រមជាមួយនឹងសារដូច្នេះថា៖

 «With the cutest...Thanks for lunch. (ជាមួយមនុស្សគួរឱ្យស្រលាញ់...អរគុណសម្រាប់អាហារថ្ងៃត្រង់)»៕

ទស្សនាកម្រងរូបភាពរបស់ពួកគេដូចខាងក្រោមនេះ៖

រូបភាពដែលកញ្ញា Sandara Park បានបង្ហោះនៅលើបណ្តាញអ៊ីនស្តារក្រាមរបស់នាង
រូបភាពដែលកញ្ញា Mai Davika បានបង្ហោះនៅលើបណ្តាញអ៊ីនស្តារក្រាមរបស់ខ្លួន
កញ្ញា Mai Davika
កញ្ញា Sandara Park
កញ្ញា Mai Davika ក្នុងកម្មវិធី Asia Model Festival 2017
លោក Mario Maurer ក្នុងកម្មវិធី Asia Model Festival 2017
កញ្ញា Mai Davika និងលោក Mario Maurer ទទួលពានរង្វាន់ក្នុងកម្មវិធី Asia Model Festival 2017
កញ្ញា Mai Davika និងលោក Mario Maurer ទទួលពានរង្វាន់ក្នុងកម្មវិធី Asia Model Festival 2017
កញ្ញា Mai Davika និងលោក Mario Maurer ទទួលពានរង្វាន់ក្នុងកម្មវិធី Asia Model Festival 2017
កញ្ញា Mai Davika ទទួលពានរង្វាន់ក្នុងកម្មវិធី Asia Model Festival 2017
កញ្ញា Mai Davika និងលោក Mario Maurer ទទួលពានរង្វាន់ក្នុងកម្មវិធី Asia Model Festival 2017
កញ្ញា Mai Davika និងលោក Mario Maurer ទទួលពានរង្វាន់ក្នុងកម្មវិធី Asia Model Festival 2017
កញ្ញា Mai Davika

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]