ភ្នំពេញ៖ កាលពីម្សិលមិញ ប្រិយមិត្តប្រហែលជាបានជ្រាបរួចមកហើយ ពីរឿងរ៉ាវមួយ រវាង តារាសម្តែងស្រី និងពិធីការិនី ដ៏ស្រស់សោភា កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជាមួយនឹង អ្នកលេងហ្វេសប៊ុកម្នាក់។

ក្នុងនោះដែរ មហាជន បានរង់ចាំ នូវការបកស្រាយ របស់កញ្ញាហ៊ិន ច័ន្ទនីរ័ត្ន យ៉ាងខ្លាំង ថាតើ កញ្ញា នឹងតបត ឬបញ្ចេញមតិបែបណា រាល់រឿងរ៉ាវទាំងនេះ។

កាលពីយប់មិញ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ក៏បានចេញមុខបកស្រាយ រាល់ចម្ងល់របស់ មហាជន ដែលក្នុងនោះ នាងបានសរសេរថា «នាងខ្ញុំ ហ៊ិន ច័ន្ទនិរ័ត្ន សុំធ្វើការបកស្រាយលើសារព័ត៌មានដែលនាងខ្ញុំ បានប្រើពាក្យសម្តីមិនសមរម្យទៅលើ អ្នកគាំទ្រ។ មូលហេតុរឿងមាន ហេតុ និង ផល បើទំពក់មិនទៅ ផ្លែព្នៅក៏មិនមកដែរ ក្នុងនាម លោកជាមនុស្សប្រុសម្នាក់ ដែលប្រើពាក្យមិនសមរម្យ មកលើនាងខ្ញុំជា នារីទន់ខ្សោយ ដែលលោកបានpost មើលងាយ នឹងប្រមាថជាទីបំផុតមកដល់រូបនាងខ្ញុំ។ ចង់សួរថាលោក មានបំណងអ្វីឲ្យប្រាកដ ..? ខណៈពេលដែលនាងខ្ញុំមិនបាន ជេរ ប្រមាថលើ លោកសូម្បីតែបន្តិច ... ប៉ុន្តែលោកបានផ្សព្វផ្សាយ ព័ត៌មានបំផុសបំផុលនិងបង្ខូចកេរ្តិ៍ឈ្មោះរបស់នាងខ្ញុំ ដោយប្រកាន់ជំហថាខ្លួនឯងធ្វើទង្វើត្រឹមត្រូវ ស្របពេលដែលកំពុងតែមានគោលបំណងអ្វី មកលើរូបថតនាងខ្ញុំ ដូច្នេះសូមបងប្អូនអាចធ្វើការពិចារណា លើទង្វើរបស់គាត់ ដោយនាងខ្ញុំមិនទាន់បានបកស្រាយអ្វីទាំងអស់ ។ ចម្ងល់ដែលបងប្អូនឆ្ងល់ នាងខ្ញុំសូមធ្វើការបកស្រាយត្រឹមតែប៉ុណ្ណឹង ចំពោះរឿងនេះនាងខ្ញុំក៏សូមបញ្ចប់ត្រឹមពេលនេះដែរ។ បើសិនបុគ្គលម្នាក់នោះនៅតែព្យាយាម បំផុសបំផុល នឹង ញុះញង់ បរិហាកេរ្តិ៍ឈ្មោះនាងខ្ញុំទៀត ... នាងខ្ញុំ នឹង ចាត់វិធានការតាមផ្លូវច្បាប់»៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

តារាសម្តែងស្រី និង ពិធិការិនី ហ៊ិន ច័ន្ទនីរ័ត្ន
សាររបស់ កញ្ញា​ ហ៊ិន ច័ន្ទនីរ័ត្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហ៊ិន ច័ន្ទនីរ័ត្ន