ថៃ៖ ពេលនេះ កំពូលតារាស្រីដ៏ល្បីប្រចាំប្រទេសថៃ Chompoo Araya បានសម្រេចចិត្តថា ផ្អាកពីការងារសិល្បៈ​មួយរយៈ។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា តារាស្រីរូបនេះ នឹងឈប់សម្រាក ពីការងារសិល្បៈ ចាប់ពីពាក់កណ្តាលខែកក្កដានេះហើយ ដោយនាងនឹងត្រូវរង់ចាំ សម្រាលកូនភ្លោះរបស់នាង។

នៅអំឡុងពរពោះនេះដែរ ស្វាមីរបស់នាង គឺលោក Nott Visarot បានអនុញ្ញាតឲ្យនាងហាត់ប្រាណជាប្រចាំ ទាំងដែលនាងកំពុងពពោះក្តី ដោយសារតែនាងបានពិគ្រោះយោបល់ ជាមួយនឹង​គ្រូពេទ្យរួចហើយ។ ជាពិសេស នាងក៏ មិនបានរៀនពីវិធីថែទាំទារកនោះទេ តែនាង​បាននិយាយថា នាងនឹងរៀនដោយខ្លួនឯង បន្ទាប់ពីនាងសម្រាលកូនរបស់នាងរួច។

ដូចនេះ ប្រិយមិត្តនឹង រង់ចាំមើលថា កូនភ្លោះរបស់នាង ថាមានមុខមាត់ យ៉ាងណាដែរ កាត់តាមម្តាយ ឬឪពុក៕

Chompoo Araya
Chompoo Araya
តារាសម្តែងស្រី Chompoo Araya

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]