ប្រទេស ដេនម៉ាក (Denmark) មានរៀបចំ ការប្រឡងវាស់អវយវៈភេទបុរស ដាក់តាម Internet ។ បុរសដែលមានអវយវៈភេទខ្លីជាងគេ នឹងបានរង្វាន់ iPhone ថ្មីមួយ ហើយបេក្ខជនលេខ ២ និង ៣ នឹងបាន iPad ។ ម្ចាស់រៀបចំកម្មវិធីនេះលោក Morten Fabricius បានអះអាងថា មានបុរសជាច្រើនដែលមិនសប្បាយចិត្ត និងទំហំអវយវៈភេទរបស់ខ្លួន ហើយគិតចង់បានអវយវៈភេទមួយដ៏ធំ ដោយការវះកាត់ លេបថ្នាំ និង វិធីផ្សេងៗទៀត។ លោក Fabricius បានប្រាប់ថាបុរសតិចណាស់ដែលមានអវយវៈភេទធំ ខុសពីធម្មតាហើយកម្មវិធីនេះធ្វើឡើងដើម្បី ផ្ដល់ទំនុកចិត្តដល់បុរស ដែលគិតថាខ្លួនមានអវយវៈភេទតូច និង ខ្លី។

បេក្ខជនត្រូវថតប្រដាប់ភេទរបស់ខ្លួន ជាមួយនឹងម៉ែត្រដើម្បីងាយស្រួលឲ្យ អ្នកវិនិច្ឆ័យធ្វើការប្រៀបធៀប ។ គេហទំព័រដែលរៀបចំកម្មវិធីនេះ បានទទួលរូបពីបេក្ខជន រាប់សិបមកហើយក្រោយពីការ ប្រកាសការប្រឡងនេះ ។ លោក Fabricius និង អ្នកជំនាញខាងផ្លូវភេទ ជាច្រើនបានទទួលស្គាល់ថា ការប្រឡងបែបនេះមានប្រយោជន៍ ដល់បុរសទូទៅ ជាពិសេសបុរសដែលមិនមានទំនុកចិត្ត លើទំហំអវយវៈភេទ របស់ខ្លូន។ ប៉ុន្ដែលោកស្រី Lora Somoza អ្នកជំនាញខាងបញ្ហាផ្លូវភេទ បានប្រាប់ថាការទទួលស្គាល់អ្វីដែលខ្លូនមាន ជាការល្អ ប៉ុន្ដែគាត់មិនសូវជាជឿថាការប្រឡងនេះ ជួយបុរសដែលមិនមានទំនុកចិត្ដលើទំហំរបស់ខ្លួនបានយ៉ាងណាទេ។ គាត់បានបន្ថែមថា អ្នកដែលចូលរួមការប្រកួតនេះ ពិតជាចង់បាន iPhone និង iPad ខ្លាំងមែនទែន។

អវយវៈភេទជាមធ្យមមានប្រវែង ១៤ សង់ទីម៉ែត្រ។

ដោយ វីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]