ភ្នំពេញ ៖ បុរសជាយោធិន ពីរនាក់បានជិះម៉ូតូ មួយគ្រឿងម៉ាក១២៥ ចេញពីធ្វើការ នៅក្នុងភូមិភាគ ពិសេសត្រូវ បានរថយន្តដឹកសំរាម របស់ក្រុមហ៊ុនស៊ិនទ្រី បុកបណ្តាលឲ្យសា្លប់ម្នាក់ នៅនឹងកន្លែងកើតហេតុ រីឯម្នាក់រងរបួស ធ្ងន់ធ្ងរ កាលពីវេលាម៉ោង២២និង៣០នាទី ថ្ងៃទី០៤ ខែមីនា ឆាំ្ន២០១២ នៅត្រង់ភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ចដែលបានចុះ ទៅត្រួតពិនិត្យនិងវាស់វែងដល់ចំណុចកើត ហេតុបានឲ្យ ដឹងថា រថយន្តបង្កហេតុជារថយន្តដឹកសំរាម របស់ក្រុមហ៊ុនស៊ិនទ្រី បើកបរដោយបុរសម្នាក់ មិនស្គាល់អត្ត សញ្ញាណ ចំណែកបុរសម្នាក់ ដែលស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍នេះមានឈ្មោះ នួន វិសិទ្ធិ ភេទប្រុស អាយុ២៥ឆ្នាំ ជាទាហាននៅភូមិភាគពិសេស ស្នាក់នៅភូមិថ្មី សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ និងម្នាក់ទៀត រងរបួសមានឈ្មោះ ហៃ ដា ភេទប្រុស អាយុ២៧ឆ្នាំ ជាទាហាននៅភូមិភាគពិសេសដូចគ្នា ហើយអ្នកទាំងពីរ ជិះម៉ូតូម៉ាកសេ១២៥ ស៊េរី ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AX-5490 ។

សាក្សីដែលបានឃើញហេតុការណ៍ជាក់ស្តែងបាន ឲ្យដឹងថែមទៀតថា មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូ ម៉ាក១២៥ មួយគ្រឿងឌុបគ្នាពីរនាក់ ក្នុងទិស ដៅពីត្បូងទៅតាមបណ្តោយផ្លូវចំការដូងដោយជិះក្នុងល្បឿនលឿន ចំណែករថយន្តបង្កហេតុបានបើកបរបញ្ច្រាស ទិសជាមួយម៉ូតូហើយ បើកបរក្នុងល្បឿនលឿន ដូចគ្នាលុះ មកដល់ចំណុចកើតហេតុមិនដឹងថាមានរឿងអ្វី ស្រាប់តែរថយន្តបានបុកម៉ូតូពេញទំហឹងលាន់លឺសូរដូច រន្ទះបាញ់ខែប្រាំង ដែលបណ្តាលឲ្យបុរសម្នាក់ឈ្មោះ នួន វិសិទ្ធិ ហោះផ្លោងធ្លាក់បោកទៅថ្នល់ ស្លាប់ភ្លាមៗ នៅនឹងចំណុចកើតហេតុតែម្តងទៅចំណែកម្នាក់មានឈ្មោះ ហៃ ដា ត្រូវបានបោកខ្លួនទៅផ្ទុកជាមួយ រថយន្តបង្ក បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យនិង ម៉ូតូត្រូវរថយន្តបើកកិននិងអូសជាង ២០ម៉ែត្រពី កន្លែងកើតហេតុដែលធ្វើឲ្យម៉ូតូដាច់ជាពីរកំណាត់។ ចំណែករថយន្តត្រូវបាន រេចង្កូតធ្លាក់ពីផ្លូវជាតិចូលទៅក្នុង ប្រឡាយបាត់ទៅមុខលែងរួចតែម្តងទៅ។ ហើយក្នុងខណៈនោះគេឃើញ មានបុរសមា្នក់ដើរចុះពីលើរថយន្ត រួចគេចខ្លួនបាត់ដោយសុវត្តិភាពដោយបានទុករថយន្តចោលនៅនឹងចំណុចកើតហេតុ។

បន្ទាប់ពីមានហេតុការណ៍នេះកើតឡើងមានបងប្អូនជនរងគ្រោះនិងសមត្ថកិច្ចចុះមកដល់ចំណុចកើត ហេតុ និងបានធ្វើការវាស់វែងស្ទូចយករថយន្តនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើង គោករាជធានីភ្នំពេញ ។ ចំណែកសាកសពត្រូវបានសមត្ថកិច្ចធ្វើលិខិតប្រគល់ជូន ក្រុមគ្រួសារឲ្យយក ទៅធ្វើបុណ្យ តាមប្រពៃណី និងអ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលរបួស៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]