បរទេស៖ ខ្សែប្រយុទ្ធកំពូលលំដាប់ពិភពលោក Lionel Messi បានកើនមួយអាយុទៀតហើយ ក្រោយឆ្លងថ្ងៃកំណើត ឈានចូលវ័យ៣០ឆ្នាំ កាលពីម្សិលមិញ។

ឈានចូលវ័យ៣០ឆ្នាំ Messi បានឆ្លងកាត់ និងបង្កើតកំណត់ត្រាជាច្រើននៅក្នុងពិភពបាល់ទាត់ ដែលកីឡាករបាល់ទាត់ផ្សេងទៀត មិនអាចប្រៀបបាន។ 

Lionel Messi

ដូច្នេះក្នុងឱកាស Messi ឈានចូលវ័យ៣០ឆ្នាំ ថ្ងៃនេះយើងនឹងណែនាំប្រិយមិត្តឲ្យមកស្គាល់ និងចាប់អារម្មណ៍លើកំណត់ត្រាដ៏អស្ចារ្យទាំង៣០ របស់កីឡាកររូបនេះ៖

១/ Messi ឈ្នះពាន Ballon d’Or ច្រើនជាងគេ (ចំនួន៥ដង)

២/ ជាកីឡាករស៊ុតចូលច្រើនជាងគេបង្អស់ក្នុងមួយរដូវកាល (ស៊ុតបាន៧៣គ្រាប់ ក្នុងរដូវកាល ២០១១/២០១២)

៣/ ជាកីឡាករតែមួយគត់ ដែលអាចស៊ុតចូលច្រើនជាងគេក្នុងការប្រកួត El Classico (២៣គ្រាប់)

៤/ ជាកីឡាករស៊ុតចូលច្រើនជាងគេក្នុងក្របខ័ណ្ឌលីកកំពូល La Liga (៣៤៩គ្រាប់)

៥/ ជាកីឡាករតែមួយគត់ដែលរកបានរហូតដល់៥០គ្រាប់ក្នុងលីកកំពូលអេស្ប៉ាញ ក្នុងរដូវកាល ២០១១/២០១២

៦/ ជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេប្រចាំក្លិប Barcelona ៥៣៨គ្រាប់

៧/ ជាកីឡាករស៊ុតបាន Hatrick ច្រើនជាងគេប្រចាំក្លិប Barcelona (៣៧ដង)

៨/ ជាកីឡាករស៊ុតបាល់ Free Kick ចូលច្រើនជាងគេប្រចាំក្លិប Barcelona (២៧ដង)

៩/ ជាកីឡាករបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីច្រើនជាងគេ ក្នុងលីក La Liga (១៣៧ Assists)

១០/ ឈ្នះពានកីឡាករល្អជាងគេប្រចាំលីក La Liga ច្រើនជាងគេ (ចំនួន៦ដង) 

Messi ឈ្នះពាន Ballon d’Or ច្រើនជាងគេ (ចំនួន៥ដង)
កីឡាករតែមួយគត់ ដែលអាចស៊ុតចូលច្រើនជាងគេក្នុងការប្រកួត El Classico (២៣គ្រាប់)

១១/ ជាកីឡាករវ័យក្មេងដែលអាចបង្ហាញខ្លួនចំនួន១០០ប្រកួត ក្នុងព្រឹត្តការណ៍ Champions League (កាលពី Messi អាយុ២៨ឆ្នាំ)

១២/ ជាកីឡាករស៊ុតបញ្ចូលទីឲ្យក្រុមជម្រើសជាតិអាហ្សង់ទីនច្រើនជាងគេ (៥៨គ្រាប់)

១៣/ ជាកីឡាករវ័យក្មេងមកពីតំបន់អាមេរិកខាងត្បូង ដែលបង្ហាញខ្លួនក្នុងក្រុមជម្រើសជាតិបានចំនួន១០០ប្រកួត (កាលពី Messi អាយុ ២៧ឆ្នាំ)

១៤/ ជាកីឡាករអាហ្សង់ទីនម្នាក់គត់ ដែលអាចស៊ុតបញ្ចូលទីបានគ្រប់ក្រុមនៅក្នុងតំបន់អាមេរិកខាងត្បូង

១៥/ ជាកីឡាករដែលបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតចូលបានច្រើនជាងគេ ក្នុងពាន Copa America (១១ Assists) 

កីឡាករស៊ុតបញ្ចូលទីឲ្យក្រុមជម្រើសជាតិអាហ្សង់ទីនច្រើនជាងគេ (៥៨គ្រាប់)

១៦/ ជាកីឡាករតែម្នាក់គត់ ដែលអាចរកគ្រាប់បាល់លើសពី៤០គ្រាប់ ចំនួន៨រដូវកាលជាប់គ្នា

១៧/ គឺជាម្ចាស់កំណត់ត្រាពិភពលោក ដែលអាចស៊ុតបាន៩១គ្រាប់ ក្នុងមួយឆ្នាំ ទាំងក្លិប និងជម្រើសជាតិ កាលពីឆ្នាំ២០១២

១៨/ ជាកីឡាករដំបូងគេ ដែលអាចស៊ុតបញ្ចូលទីបាន៣០០គ្រាប់មុនគេ នៅតាមបណ្តាលីកកំពូលទាំង៥ នៅអឺរ៉ុប

១៩/ ជាកីឡាតែម្នាក់គត់នៅក្នុងលីក La Liga ដែលអាចស៊ុតបញ្ចូលទីយ៉ាងហោចណាស់ មួយប្រកួត ២គ្រាប់ សរុបក្នុងចំនោម១០០ប្រកួត

២០/ ជាកីឡាករដែលឈ្នះពាននៅអេស្ប៉ាញច្រើនជាងគេ ស្មើគ្នាជាមួយមិត្តរួមក្រុម Andre Inesta 

កីឡាករដែលឈ្នះពាននៅអេស្ប៉ាញច្រើនជាងគេ ស្មើគ្នាជាមួយមិត្តរួមក្រុម Andre Inesta

២១/ ជាកីឡាករតែម្នាក់គត់ ដែលអាចរកគ្រាប់បាល់បញ្ចូលទីគ្រប់ការប្រកួតពានរង្វាន់៦ផ្សេងគ្នាក្នុងមួយរដូវកាល រួមបញ្ចូលទាំងពាន FIFA Club World Cup

២២/ ជាកីឡាករតែម្នាក់គត់ដែលបង្ហាញខ្លួនបានចំនួន១០ដង ក្នុងបេក្ខភាព៣រូបចុងក្រោយនៃពានរង្វាន់ Ballon d’Or

២៣/ ជាកីឡាករដែលអាចស៊ុតចូល គ្រប់ការប្រកួតជាប់ៗគ្នាបានចំនួន២១គ្រាប់ ក្នុងលីក La Liga

២៤/ ជាកីឡាករវ័យក្មេងបំផុតដែលអាចរកគ្រាប់បាល់បានជាង៤០០គ្រាប់នៅក្នុងក្លិបប្រចាំតំបន់អឺរ៉ុប (កាលពី Messi មានអាយុ២៧ឆ្នាំ)

២៥/ ជាកីឡាករដែលអាចស៊ុតចូលច្រើនជាងគេក្នុងការប្រកួត Champions League ទៅលើក្រុមផ្សេងៗមកពីបណ្តាទីក្រុងនៅក្នុងតំបន់អឺរ៉ុប (២៣គ្រាប់ ទៅលើក្រុមក្នុងទីក្រុង២៣ផ្សេងគ្នា)

២៦/ ជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេ ក្នុងពានរង្វាន់ Spanish Super Cup (១៩គ្រាប់)

២៧/ ជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេឲ្យក្លិប Barcelona ក្នុងការប្រកួតផ្សេងៗក្នុងតំបន់អឺរ៉ុប

២៨/ ជាកីឡាករដែលឈ្នះពាន Champions League ច្រើនជាងគេក្នុងក្លិប Barcelona ស្មើគ្នាជាមួយ Xavi និង Inesta

២៩/ ជាកីឡាករដំបូងគេរបស់ក្លិប Barcelona ដែលអាចរកគ្រាប់បាល់បានលើសពី៣០ ក្នុង៤រដូវកាលជាប់គ្នា នៅក្នុងលីកកំពូល La Liga

៣០/ ជាកីឡាករដំបូងគេរបស់ក្លិប Barcelona ដែលអាចរកគ្រាប់បាល់បានលើសពី៥០ ក្នុង៥រដូវកាលផ្សេងៗគ្នា ។ 

កីឡាករតែម្នាក់គត់ដែលបង្ហាញខ្លួនបានចំនួន១០ដង ក្នុងបេក្ខភាព៣រូបចុងក្រោយនៃពានរង្វាន់ Ballon d’Or
កីឡាករតែម្នាក់គត់ ដែលអាចរកគ្រាប់បាល់បញ្ចូលទីគ្រប់ការប្រកួតពានរង្វាន់៦ផ្សេងគ្នាក្នុងមួយរដូវកាល រួមបញ្ចូលទាំងពាន FIFA Club World Cup
ជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេ ក្នុងពានរង្វាន់ Spanish Super Cup (១៩គ្រាប់)
ជាកីឡាករដែលឈ្នះពាន Champions League ច្រើនជាងគេក្នុងក្លិប Barcelona ស្មើគ្នាជាមួយ Xavi និង Inesta

រីករាយថ្ងៃខួបកំណើត Lionel Messi ៕

ប្រភព៖​ Mirror | The Sun

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]