ភ្នំពេញ៖ ក្នុងនាមជាអ្នកសិល្បៈ ត្រូវតែរកគំនិតថ្មីៗប្លែកៗ ដើម្បីមកបម្រើអារម្មណ៍ទស្សនិកជន ទស្សនាកម្សាន្តជានិច្ច ដើម្បីកុំឲ្យមើលទៅដដែលៗ និងឲ្យវាមានភាពសម្បូរបែបជាងមុនផងដែរ ។

យ៉ាងណាមិញ តារាស្រីប្រចាំផលិតកម្ម រស្មីហង្សមាស អ្នកនាង ពេជ្រ សោភា ថ្មីៗនេះ ក៏ធ្វើឲ្យអ្នកទស្សនា ភ្ញាក់ផ្អើលមិនស្ទើរនោះទេ ជាមួយនឹងការសម្តែងរបស់នាង នៅក្នុងឆាកតន្រ្តីប្រចាំសប្តាហ៍មួយ របស់ទូរទស្សន៍ ហង្សមាស។

អ្នកនាង ពេជ្រ សោភា បានយកពស់ថ្លាន់ទំហំធំគួរសម យកមកដាក់ពីលើ.ករបស់នាង ព្រមទាំងសម្តែងរាំច្រៀងនៅលើឆាកធ្វើដូចធម្មតា ប៉ុន្តែសម្រាប់ទស្សនិកជន ដែលកំពុងតែទស្សនា ស្លុតអារម្មណ៍មិនស្ទើរនោះទេ ជាពិសេសនោះ គឺពេលដែលពស់ថ្លាន់នោះកម្រើកនៅលើ.ករបស់នាង ឃើញហើយព្រឺឆ្អឹងខ្នងជំនួសនាងតែម្តង៕

ចង់ដឹងថាយ៉ាងណា ទស្សនាទាំងអស់គ្នា៖  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា