កូរ៉េខាងត្បូង៖ រយៈពេល១០ឆ្នាំមកហើយ ដែលតារាស្រីកំពូលសម្រស់កញ្ញា YoonA ចូលប្រឡូកក្នុងវិស័យតន្រ្តីKpop មួយនេះ។ 

យ៉ាងណាមិញ បើទោះបីជា ពេលវេលាកន្លងផុតទៅជាច្រើនឆ្នាំហើយយ៉ាងណាក្តី ប៉ុន្តែអ្នកគាំទ្រ ក៏ស្រាប់តែចាប់អារម្មណ៍ឃើញថា សម្រស់របស់តារាស្រីរូបនេះ នៅតែស្រស់ស្អាត ដូចទម្រង់ដើមគ្មានអ្វីផ្លាស់ប្តូរបន្តិចសោះឡើយ។

YoonA ត្រូវបានអ្នកគាំទ្រទទួលស្គាល់ថា នាងគឺជាកំពូលតារាKpopស្រី ដែលមិនធ្លាប់ឆ្លងកាត់មុខកាំបិត កែសម្ផស្សសូម្បីតែម្តង សម្រស់របស់នាងគឺមាន អំណោយផលពីធម្មជាតិ ដូចដែលរូបថតទាំង១០សន្លឹកខាងក្រោមនេះជាភស្តុតាង។

ដោយក្នុងនោះ គេបានលើកយក នូវរូបថតតាំងពីនាង ទើបតែចូលប្រឡូកវិស័យសិល្បៈដំបូង កាលពីឆ្នាំ២០០៧ រហូតមកដល់បច្ចុប្បន្នគឺនៅក្នុងឆ្នាំ២០១៧នេះ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺទម្រង់មុខមាត់របស់នាងគ្មានអ្វីផ្លាស់ប្តូរ គឺនៅតែដដែល អាចនិយាយបានថា សម្រស់របស់នាងកាន់តែស្រស់ស្អាតទៅតាមវ័យផងដែរ ៕

កុំឲ្យខាតពេលយូរ តាមដានទាំងអស់គ្នា៖ 

សម្រស់របស់YoonA កាលពីឆ្នាំ២០០៧
សម្រស់របស់YoonA កាលពីឆ្នាំ២០០៨
សម្រស់របស់YoonA កាលពីឆ្នាំ២០០៩
សម្រស់របស់YoonA កាលពីឆ្នាំ២០១០
សម្រស់របស់YoonA កាលពីឆ្នាំ២០១១
សម្រស់របស់YoonA កាលពីឆ្នាំ២០១២
សម្រស់របស់YoonA កាលពីឆ្នាំ២០១៣
សម្រស់របស់YoonA កាលពីឆ្នាំ២០១៤
សម្រស់របស់YoonA កាលពីឆ្នាំ២០១៥
សម្រស់របស់YoonA កាលពីឆ្នាំ២០១៦
សម្រស់របស់YoonA ឆ្នាំ២០១៧

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]