ភ្នំពេញ៖ ប៉ុន្មានម៉ោងមុននេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក បាននាំគ្នាចែកចាយ សារមួយយ៉ាងព្រោងព្រាត ដែលឃើញ ពិធីការិនី និង តារាសម្តែងស្រីដ៏សែនស្រស់ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បានឆ្លើយតបទៅកាន់ អ្នកលេងហ្វេសប៊ុកម្នាក់ ជាមួយនឹង ពាក្យសម្តី មិនសូវគប្បី ក្នុងនាមជាតារា។

ក្នុងនោះដែរ គណនីហ្វេសប៊ុក របស់បុរសម្នាក់ បានធ្វើការ បង្ហោះ និងសរសេរយ៉ាងវែងអន្លាយ ដែលរូបលោក ពិតជាហួសចិត្ត នៅពេលឃើញ តារាស្រី ហ៊ិន ច័ន្ទនីរ័ត្ន បានប្រើពាក្យសម្តីបែបនេះ គ្រាន់តែលោក Share រូបរបស់នាង និងចង់ដឹងថា ថតទូរស័ព្ទអ្វី បានជាស្រស់ស្អាត។ ប៉ុន្តែបែរជាឃើញ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បានប្រើពាក្យ មិនសូវសមរម្យ។

ខណៈពេលនេះ អ្នកលេងបណ្តាញសង្គមជាច្រើននាក់ បានបង្ហាញអារម្មណ៍ខុសៗគ្នាដែលអ្នកខ្លះបានសម្តែង ការអន់ចិត្ត នៅពេលឃើញអាយដល របស់ពួកគេ ប្រើពាក្យពេចន៍បែបនេះ ព្រោះគ្រាន់តែបុរសម្នាក់ Share ធម្មតាតែប៉ុណ្ណោះ រីឯអ្នកខ្លះទៀត មិនជឿថារូបនាង និយាយបែបនេះទេ តែគិតថា គ្រាន់តែជាគណនីហ្វេសប៊ុកក្លែងក្លាយ ដែលដាក់រូបរបស់នាងតែប៉ុណ្ណោះ។

យ៉ាងណាមិញ សង្ឃឹមថា កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន នឹងចេញមុខ បកស្រាយក្នុងពេលឆាប់ៗនេះ តើពាក្យសម្តីទាំងនេះ តើកញ្ញា ជាអ្នកនិយាយ ឬក៏មានបញ្ហាអ្វីមួយ នៅក្នុងគណនីហ្វេសប៊ុករបស់កញ្ញា៕

តោះមើលសារ និងពាក្យពេចន៍ រវាងគណនីហ្វេសប៊ុក របស់បុរសម្នាក់ និង កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន៖ 

តារាសម្តែងស្រី និងជាពិធីការិនី កញ្ញា​ ហ៊ិន ច័ន្ទនីរ័ត្ន
សាររបស់​ គណនីហ្វេសប៊ុកបុរសម្នាក់
មុនដំបូង គឺលោក ធ្វើការShare
Comment របស់នីរ័ត្ន ធ្វើការឆ្លើយតបទៅកាន់បុរសរូបនោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហ៊ិន ច័ន្ទនីរ័ត្ន