​ភ្នំពេញ​៖ តារា​ស្រី​ទម្រង់​មុខ​មូល​ខ្ជូត ស្រស់ស្អាត​ កញ្ញា ម៉ៅ គីម​ធីតា បង្ហើបថា ឪពុកម្តាយ​នាងលែងសូវ​បារម្ភ និង​អាច​ទុកចិត្ត​ចំពោះ​ការដើរ​ហើរ និង ទៅធ្វើ​ការងារ​សម្តែង បើ​ទោះ​នាង​កំពុង​តែមាន​រូបរាង ​ស្រស់ស្អាត និង ស៊ីច​ស៊ី ដែល​ធ្វើឱ្យ​បុរស​លង់​ស្នេហ៍ ​ជាច្រើន​នាក់​ក៏ដោយ​ ។

តារា​សម្តែងស្រីវ័យក្មេង ​ដែល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ តាំងពី​អាយុ​១៥​ឆ្នាំ​មករូបនេះ មានអាយុ​ពេញក្រមុំ​ទៅហើយ ប៉ុន្តែ​ប៉ា​ម៉ាក់​របស់​នាង មិនសូវ​បារម្ភ​ខ្លាំង​ឡើយ ខណៈ​កំពុង​លេចធ្លោ​ក្នុង​រឿង​ភាគ​​ បញ្ចាំង​លើ​ទូរទស្សន៍​ជា​បន្តបន្ទាប់​ ។​

​តារា​ស្រី​មុខស្រស់សាច់ខ្ចីរូបនេះ​ បាន​ឲ្យដឹងថា “​កាលពីមុនៗ ប៉ា​ខ្ញុំ​គាត់​ចេះតែ​បារម្ភ រឿង​ដើរមក​ណា​ប៉ុន្តែ​ពេលនេះ​ គាត់​រាង​​ដឹង​ច្រើន​ គាត់​មិនសូវ​បារម្ភ​ពី​ខ្ញុំ​ទេ​។ ពីមុនៗ​គាត់​បារម្ភ​ខ្ញុំ​ខ្លាច​ដើរមក​ណា មានរឿង ឬ ជិះ​ណា​មក​ណា ខ្លាច​គ្រោះថ្នាក់​អញ្ចឹង​ណា​។ ​សម្រាប់​​រឿង​ផ្ទាល់ខ្លួន​របស់ខ្ញុំ គាត់​នៅតែ​គិតពី​ខ្ញុំ​ដដែល គ្រាន់តែ​ថា​គាត់​នៅ​បារម្ភ​តិចៗ​”​។​

​នាង​បាន​ប្រាប់ថា ប៉ា​របស់​នាង​តែងតែ​ទូរ​ស័ព្ទ​ មក​សួរ​ចំពោះ​ការធ្វើដំណើរ​ទៅ​ថត​។​ ម្យ៉ាង​នាង​ជា​កូន​ដែល​ធ្វើ​ឪពុក​​ម្តាយ​ មាន​ទំនុកចិត្ត​ទាំង​ការងារ និង​រឿង​ស្នេហា​ ដែល​មិន​បង្ក​ផល​លំបាក ឬ ប៉ះពាល់​កេរ្តិ៍ឈ្មោះ​ឪពុកម្តាយ ​របស់​នាង​នោះទេ​។

​កញ្ញា ម៉ៅ គីម​ធីតា បាន​បង្ហើប​ថា ពេលនេះ​ឪពុកម្តាយ​មិនសូវ​បារម្ភ និង​អាច​ទុកចិត្ត​នាង ​ចំពោះ​ការដើរ​ហើរ និង ទៅធ្វើ​ការងារ​សម្តែង បើ​ទោះ​នាង​កំពុង​តែ មាន​រូបរាង​ស្រស់ស្អាត និង សិច​ស៊ី ដែល​ធ្វើឱ្យ​បុរស​លង់​ស្នេហ៍​ ជាច្រើន​នាក់​ក៏ដោយ​ ។ ​ប៉ុន្តែ​ទោះយ៉ាងណា​ ក៏​អាណា​​ព្យាបាល​របស់​នាង ​នៅតែ​បារម្ភ​ផងដែរ នៅពេល​នាង​ចេញទៅ​ ធ្វើ​ការងារ​ឆ្ងាយ ​ឬ​ពេលយប់​ព្រលប់​ខណៈ​នាង​ ពេល​នេះមាន​វ័យ​១៩​ឆ្នាំ​ ពេញ​​រូប​ពេញ​រាង​ ជាមួយ​កេរ្តិ៍ឈ្មោះ ​ជាតា​រា​សម្តែង​វ័យក្មេ ង​ដែល​បាន​តំណែង​ ក្នុង​រឿង​ភាគ​ល្បីៗ​ជាច្រើន​។

​សូមជម្រាបថា​ តារា​វ័យ​១៩​ឆ្នាំ​រូបនេះ ​បាន​ប្រឡូក​ការងារ​សម្តែង ​ទើបតែ​បាន​មួយឆ្នាំ​ប៉ុណ្ណោះ​ ប៉ុន្តែ​បើ​និយាយ​ក្នុង​ពិ​ភព​សិល្បៈ​ បាន​រយៈពេល​៣​ឆ្នាំ​មកហើយ​។ ពីដំបូង​ឡើយ​នាង​ជា​អ្នក​បង្ហាញ​ម៉ូត ដោយ​មិនទាន់​គិត​ចង់​ក្លាយ ជា​តួ​សម្តែង​ឡើយ​។ រឿង​ដំបូង​ដែល​បាន​សម្តែង​គឺ​រឿង “៣០​ថ្ងៃ​” របស់​ផលិតកម្ម​មហាហង្ស​។ នាង​បាន​ថត​រឿង​ដូចជា​រឿង “​ព្យុះ​ជីវិត​ចិត្ត​អ្នកលេង​” “​សង្គ្រាម​មរតក​” និង “​មន្ត​ស្នេហ៍​លេខា​”៕

តារា​ស្រី​ទម្រង់​មុខ​មូល​ខ្ជូត ស្រស់ស្អាត​ កញ្ញា ម៉ៅ គីម​ធីតា បង្ហើបថា ឪពុកម្តាយ​នាងលែងសូវ​បារម្ភ និង​អាច​ទុកចិត្ត​ចំពោះ​ការដើរ​ហើរ និង ទៅធ្វើ​ការងារ​សម្តែង បើ​ទោះ​នាង​កំពុង​តែមាន​រូបរាង ​ស្រស់ស្អាត និង ស៊ីច​ស៊ី ដែល​ធ្វើឱ្យ​បុរស​លង់​ស្នេហ៍ ​ជាច្រើន​នាក់​ក៏ដោយ​

ប្រភព៖ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]