បរទេស៖ កីឡាករបាល់ទាត់ល្បីៗមួយចំនួន បានជាប់ពាក់ពន្ធទៅនឹងការគេចពន្ធ ក្រោយពីព្រះរាជអាជ្ញាបានរកឃើញ ហើយក៏មានការពិន័យជាទឹកប្រាក់ និងការកាត់ទោសឲ្យជាប់ពន្ធនាគារជាច្រើនឆ្នាំទៀតផង។

កីឡាករមួយចំនួន ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ទោះបីជាទោសនោះមានរយៈពេលតិចជាង២ឆ្នាំ ហើយបទលើ្មសដែលគេធើ្វនោះគឺជាទោសលើកដំបូង ដូច្នេះហើយទើបធ្វើឲ្យកីឡាករទាំងនេះ មិនត្រូវបានគេយកទៅធ្វើការឃុំឃាំង ហើយគ្មានកីឡាករណាមួយត្រូវបានជាប់ពន្ធនាគារទេ។

ដូច្នេះយើងទៅមើលទាំងអស់គ្នា ថាតើកីឡាករណាខ្លះដែលចោទប្រកាន់ពីបទគេចពន្ធ៖

-Samuel Eto

ព្រះរាជអាជ្ញាបានប្រកាសជាសាធារណៈថាបានកាត់ទោស Eto ឲ្យជាប់ពន្ធនាគាររយៈពេល១០ឆ្នាំ ចំពោះការមិនបង់ប្រាក់ចំនួន ១៥.៧៨លានដុល្លារ (២០លានដុល្លារ) ពីឆ្នាំ២០០៥ ដល់២០០៩

-Lionel Messi

ទាំងឪពុក និងកូន ត្រូវបានជាប់ពន្ធនាគាររយៈពេល២១ខែ ក្រោយក្លែងបន្លំឯកសារពន្ធដែលមានចំនួនទឹកប្រាក់ ៣.៥៩ផោន (៤.៥លានដុល្លារ) ពីឆ្នាំ២០០៧ ដល់២០០៩។

ទាំងMessi និងឪពុក ត្រូវបានជាប់ពន្ធនាគាររយៈពេល២១ខែ ក្រោយក្លែងបន្លំឯកសារពន្ធ

-Javier Mascherano

អតីតខែ្សការពាររបស់ Liverpool នេះត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ១ឆ្នាំ និងពិន័យជាប្រាក់ ៧១៤០០០ផោន (ជាង៩០ម៉ឺនដុល្លារ) ក្រោយបន្លំពន្ធដែលមានចំនួនទឹកប្រាក់ ១.៣១លានផោន (១.៦លានដុល្លារ) ចន្លោះឆ្នាំ២០១១ ដល់២០១២។

Javier Mascherano ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ១ឆ្នាំ និងពិន័យជាប្រាក់ ៧១៤០០០ផោន

-Alexis Sanchez

ខ្សែប្រយុទ្ធរបស់ក្រុមកាំភ្លើងធំ Arsenal បានទទួលស្គាល់អំពីការក្លែងបន្លំពន្ធដែលមានទឹកប្រាក់ ៨៨ម៉ឺនផោន (ជាង១លានដុល្លារ) ពីឆ្នាំ២០១២ ដល់២០១៣ អំឡុងពេលដែលរួបគេលេងនៅ Barcelona។

-Fabio Coentrao

រូបគេត្រូវបានចោទប្រកាន់ពីបទបន្លំពន្ធដែលមានចំនួនទឹកប្រាក់ ៤.៩លានផោន (ជាង៦លានដុល្លារ) អំឡុងឆ្នាំ២០១១ ដែលពេលនោះរូបគេបានប្រើប្រាស់ក្រុមហ៊ុន Panama និង Ireland ដើម្បីបន្លំក្នុងការបង់ពន្ធប្រាក់ចំណូលនៃរូបភាពក្នុងប្រទេសអេស្ប៉ាញ។

-Ricardo Carvalho

រូបគេបានព្រមព្រៀងក្នុងការទទួលទោសដាក់ពន្ធនាគាររយៈពេល៨ខែ និងបង់ប្រាក់ចំនួន ៦៧ម៉ឺនផោន (៨៥ម៉ឺនដុល្លារ) ក្រោយពីបន្លំពន្ធដែលមានចំនូនទឹកប្រាក់ចំនួន ១៥ម៉ឺនផោន (១៩ម៉ឺនដុល្លារ) ក្នុងឆ្នាំ២០១១ និង ៣២៨០០ផោន (៤១ម៉ឺនដុល្លារ) ក្នុងឆ្នាំ២០១២។

-Radamel Falcao

កីឡាករសញ្ជាតិកូឡុំប៊ីរូបនេះ ត្រូវបានគេរកឃើញថាបានបន្លំពន្ធក្នុងទឹកប្រាក់ ៤.៩លានផោន (ជាង៦លានដុល្លារ)។ រូបគេបានប្រើប្រាស់ក្រុមហ៊ុនមួយក្នុងប្រទេសកូឡុំប៊ី និងចក្រភពអង់គ្លេស ដើម្បីគេចនូវការបង់ប្រាក់ចំនូលក្នុងប្រទេសអេស្ប៉ាញក្នុងឆ្នាំ២០១២ និង២០១៣។

-Angel di Maria

រូបគេត្រូវបានគេរកឃើញថាបានបន្លំពន្ធដែលមានទឹកប្រាក់ ១.១លានផោន (១.៣លានដុល្លារ) ចន្លោះឆ្នាំ២០១២ និង២០១៣។

-Jose Mourinho

គ្រូបង្វឹកក្រុមបិសាចក្រហម Manchester United នេះត្រូវបានគេរកឃើញថាបានបន្លំពន្ធដែលមានទឹកប្រាក់ ២.៨៩លានផោន (៣.៦៧លានដុល្លារ)។

-Cristiano Ronaldo

តារាឆ្នើមរបស់ក្រុមអធិរាជស Real Madrid ត្រូវបានគេរកឃើញបានបន្លំពន្ធដែលមានទឹកប្រាក់ ១២.៩លានផោន (១៦លានដុល្លារ)។

-Barcelona (Neymar)

ក្រុមដែលមានមូលដ្ឋានក្នុងទីក្រុងកាតាឡាន់ ត្រូវបានគេពិន័យចំនួន ៩.៦៤លានផោន (ជាង១២លានដុល្លារ) ហើយត្រូវបង្ខំឲ្យបង់ ៤.៨២លានផោន (ជាង៦លានដុល្លារ) បន្ថែមទៀត នៅពេលដែលក្លិបនេះបានទទួលស្គាល់នូវការបន្លំទឹកប្រាក់ចំនួន ៣៥លានផោន (៤៤លានដុល្លារ) ទៅលើក្រុមហ៊ុនដែលជាកម្មសិទ្ធឪពុករបស់ Neymar និងផែ្នកមួយចំនួននៃការទិញ Neymar ពីក្រុម Santos កាលពីឆ្នាំ២០១៣កន្លងទៅ៕

Cristiano Ronaldo ត្រូវបានគេរកឃើញបានបន្លំពន្ធដែលមានទឹកប្រាក់ ១២.៩លានផោន
Neymar

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]