ភ្នំពេញ៖ វីដេអូ ចាន់ រតនា ផ្តួលកីឡាករថៃឲ្យសន្លប់ស្តូកស្តឹងទាំង២លើក កំពុងទទួលការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក។ បើយោងតាមការចែករំលែកតាមបណ្តាផេកកីឡាជាច្រើន វីដេអូនេះ ទទួលបានការ Like និង Share ហើយមានអ្នកបញ្ចេញមតិជាច្រើនបាននាំគ្នាកោតសរសើរទៅលើក្បាច់គុនរបស់កីឡាកររូបនេះផងដែរ។

គួររំលឹកផងដែរថា កាលពីយប់ថ្ងៃសុក្រកន្លងទៅ នៅសង្វៀនប្រដាល់បុស្តិ៍បាយ័ន ចាន់ រតនា បានប្រកួតជាមួយកីឡាកររបស់ថៃ ខាវផុង ឆៃភូមិ ក្នុងនោះ អតីតអ្នកប្រដាល់ក្នុងទ្រុង ONE FC ចាន់ រតនា បានប្រើក្បាច់ទាត់ចំកញ្ចឹងក ធ្វើឲ្យគូប្រកួតសន្លប់ស្តូកស្តឹងតែម្តង។

គួរឲ្យដឹងថា នេះជាជ័យជំនះលើកទី២ហើយរបស់ ចាន់ រតនា បន្ទាប់ពីបានវិលចូលសង្វៀនប្រដាល់វិញ ក្រោយខកខានតាំងពីឆ្នាំ២០១៣។

ចំនែកឯការប្រកួតដំបូងវិញ ចាន់ រតនា ក៏បានប្រើក្បាច់នេះដដែល ផ្តួលគូប្រកួតផងដែរ ពោលគឺ២ប្រកួត គឺកីឡាករប្រដាល់រូបនេះ ផ្តួលដៃគូឲ្យសន្លប់ទាំង២ដង ។

យោងតាមវីដេអូរបស់ទំព័រ Kun Khmer Fighting មានមហាជន និងអ្នកគាំទ្រភាគច្រើន បាននាំគ្នាសរសើរថា កីឡាករ ចាន់ រតនា ជាកីឡាករសម្បូរក្បាច់ មានការតាំងចិត្ត តស៊ូខ្ពស់ ដើម្បីជ័យជំនះ៕

តោះចង់ដឹងថា ចាន់ រតនា ផ្តួលគូប្រកួតទាំង២លើកកន្លងមកនេះយ៉ាងណានោះ ទស្សនាវីដេអូខាងក្រោម៖  

កីឡាករ ចាន់ រតនា
អតីតអ្នកប្រយុទ្ធក្នុងទ្រុង ONE FC ចាន់ រតនា​

វីដេអូ៖ Kun Khmer Fighting

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]