ថៃ៖ បច្ចុប្បន្ន កំពូលតារាស្រីថៃ នាង Chompoo Araya នៅតែល្បីល្បាញយ៉ាងខ្លាំង នៅក្នុងវិស័យសិល្បៈ បើទោះជាពេលនេះ នាងជិតនឹងក្លាយជា អ្នកម្តាយគេក៏ដោយ។

ក្នុងនោះដែរ តារាស្រីរូបនេះ ក៏តែងតែទទួលបានតម្លៃខ្លួនខ្ពស់ មិនថា ចូលរួមកម្មវិធី ថតស្ពត ឬសម្តែងខ្សែភាពយន្តនោះទេ ហើយតម្លៃខ្លួនរបស់នាង ត្រូវបានគេដឹងថា ស្ថិតក្នុងចំណោម តម្លៃខ្លួន កំពូលតារានៅក្នុងស្រុកថៃផងដែរ។

ប៉ុន្តែតើអ្នកដឹងទេ នៅពេលនាង ចូលសម្តែងរឿងដំបូងរបស់នាង គឺតម្លៃខ្លួន មិនមែនច្រើន ដូចពេលបច្ចុប្បន្ននោះទេ។ ដឹងថាប៉ុន្មានទេ?

តាមប្រភពព័ត៌មានថៃ បានឲ្យដឹងថា នៅពេលChompoo ថតរឿងដំបូង ចំណងជើងថា «Maya Rissaya» គឺនាងទទួលបាន តែ៣,០០០បាតតែប៉ុណ្ណោះ។ ប៉ុន្តែងាកមើល ពេលបច្ចុប្បន្នវិញ នាងទទូលបានប្រាក់ ចាប់ពី ៣០ម៉ឺន ទៅ៣៥ម៉ឺនបាតឯណោះ គ្រាន់តែចូលរួមកម្មវិធីមួយ។

នេះបានគេនិយាយថា សំណាងមើលមិនឃើញមែន ពីតារាស្រី ដែលមានតម្លៃខ្លួនទាប តែបែរជាសព្វថ្ងៃនេះ ក្លាយជាតារាលំដាប់ នៅក្នុងប្រទេសថៃ៕

កំពូលតារាស្រីថៃ នាង Chompoo Araya
តារាស្រីថៃ នាង Chompoo Araya
កំពូលតារាស្រីថៃ នាង Chompoo Araya
រូបភាព៖ កាលនាងថតរឿងដំបូង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]