ភ្នំពេញ៖ ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចហ៊ុនសែន ឆ្នាំ២០១៧ កាលពីម្សិលមិញ គឺក្រុមខ្លាំងបឹងកេត បានលត់ខេត្ដឧត្ដរមានជ័យ ដោយលទ្ធផល ១៤-១ ក្នុងនោះ ឃួន ឡាបូរ៉ាវី ធើ្វបានរហូតដល់ទៅ៩គ្រាប់ម្នាក់ឯង។

១៤គ្រាប់ដែលរកបានដោយក្រុមម្ចាស់ជើងឯកលីកកំពូលកម្ពុជា២សម័យ គឺមានដូចជាកីឡាករ ឃួន ឡាបូរ៉ាវី (៩គ្រាប់) ឱ ភារុន (២គ្រាប់) ជា វេស្លី (១គ្រាប់) លី មីហ្សាន(១គ្រាប់) សួន សុភ័ក្ត្រា(១គ្រាប់) ខណះក្រុមខេត្ដឧត្ដរមានជ័យរកបាន១គ្រាប់ដោយកីឡាករ ណុប រ័ត្តនា។

ក្រុមទាំង២ប្រជែងយកបាល់
បឹងកេតអបអរគ្រាប់បាល់ស៊ុតបញ្ចូលទី

ដោយឡែកការប្រកួតមួយគូរទៀតផងដែរ គឺជាការជួបគ្នារវាងក្រុមណាហ្គាវើល និងក្រុមខេត្ដស្វាយរៀង ដែលជាលទ្ធផល ណាហ្គាវើល បានលត់ខេត្ដស្វាយរៀង មិនឲ្យតដៃរួចដោយលទ្ធផល ១៤-០។

១៤គ្រាប់របស់ណាហ្គាវើល រកបានដោយកីឡាករ វីរៈ(៧គ្រាប់) ដានី (១គ្រាប់) រ៉ូទីន (១គ្រាប់) សុះស៊ូហានា (១គ្រាប់) បូរី (២គ្រាប់) សុកុម្ភៈ (១គ្រាប់) និង ចិត្រា (១គ្រាប់)៕

កីឡាករក្រុមទាំង២ ប្រជែងយកបាល់
ឃឹម បូរី លើកបាល់ចូលប្រអប់គ្រោះថ្នាក់
ណាហ្គាវើល អបអរគ្រាប់បាល់ស៊ុតបញ្ចូលទី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]