ចិន៖ វីដេអូខ្លីដែលបង្ហាញពីសកម្មភាពស្រស់ៗ ដែលស្វាមីកំពុងតែនៅលើគ្រែជាមួយនឹងស្រីស្នេហ៍ ត្រូវបានគេចែកចាយពាសពេញ ក្នុងអ៊ិនធើណេត ជាមួយនឹងការទស្សនាជាង ១៣លានដង។

នេះបើតាមប្រភពព័ត៌មានបានឲ្យដឹងថា វីដេអូដ៏ភ្ញាក់ផ្អើលនេះគឺកើតឡើងនៅក្នុង សណ្ឋាគារមួយកន្លែងនៃប្រទេសចិន ដែលនារីជាភរិយាលើកបងប្អូន និងមិត្ដភិក្ដប្រុសស្រី ទៅចាប់ប្ដីនិងស្រីស្នេហ៍នៅលើគ្រែ ខណៈដែលអ្នកទាំងពីរគ្មានសំលៀកបំពាក់ជាប់ខ្លួន គឺមានកន្សែងរុំខ្លួនតែប៉ុណ្ណោះ។

គួរឲ្យដឹងថា វីដេអូនេះមានអ្នកទស្សនាជាង ១៣លានដង ក្នុងរយៈពេលខ្លី និងអ្វីដែលកាន់តែសាហាវនោះ នារីជាភរិយាបានវាយនារីជាស្រីស្នេហ៍ រហូតដល់របូតកន្សែងអស់ ខណៈដែលប្ដីនាងវិញ ក៏ទទួលរងមិនធម្មតាដែរ។ សម្រាប់ហេតុការណ៍បែបនេះ មិនមែនកើតឡើងជាលើកទី១នោះទេ គឺមានច្រើនករណីរួចមកហើយ តែពុំដែលឃើញមានការចាត់វិធានការណ៍ណាមួយ ពីអជ្ញាធរនោះទេ។

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]