ភ្នំពេញ៖ ថ្មីៗកន្លងទៅនេះ តារាសម្តែងកំពុងមានប្រជាប្រិយភាព លោក ប៊ឺរី កំពុងត្រៀមខ្លួនចូលកាន់តំណែងតួឯកក្នុងរឿងថ្មីមួយរឿងទៀតដែលមានចំណងជើងថា “ប្រអប់សំបុត្រចោលទុក្ខ” ជាមួយតួឯកស្រី កញ្ញា ស៊ិន សក្កដា។

រឿង “ប្រអប់សំបុត្រចោលទុក្ខ”

លោក ប៊ឺរី បានបញ្ជាក់មកកាន់ខ្មែរឡូតថា រឿង “ប្រអប់សំបុត្រចោលទុក្ខ” ជាទស្សនីយភាពថ្មីសម្រាប់ប្រជាជនកម្ពុជា ដែលមានការចូលរួមសម្តែងពីតារាល្បីៗជាច្រើនរូប។ ជាពិសេស រឿងមួយនេះមានដល់ទៅ៥វគ្គឯណោះ ដែលមានតួអង្គលោក ញ៉ែម សុគន្ធ និងកញ្ញា តាក់ ម៉ា ជាតួឯកនៅក្នុងវគ្គទី៤។ ចំនែកឯលោក ប៊ឺរី និងកញ្ញា ស៊ិន សក្កដា ជាតួឯកនៅក្នុងភាគទី៥។

លោកបានបន្ថែមថា រឿង “ប្រអប់សំបុត្រចោលទុក្ខ” វគ្គ៥ ដែលនឹងសម្តែងដោយលោកផ្ទាល់ ជាមួយកញ្ញា សក្កដា នេះ មានសាច់រឿងបែបកំសត់ ឈឺចាប់ លាយនិងកំប្លែងផងដែរ ដោយសារតែដំណើរដើមទង ប្រទាក់ក្រឡាគ្នា ទាក់ទងនឹងការចាកចោលគ្នារវាងគូស្នេហ៍មួយគូនេះ។ ដូច្នេះ លោកសង្ឃឹមថា រឿងមួយនេះនឹងធ្វើឲ្យទស្សនិកជនមានការចាប់អារម្មណ៍ និងទស្សនាគ្រប់ផ្ទះតែម្តង។

តារាសម្តែងកំពុងមានប្រជាប្រិយភាព លោក ប៊ឺរី កំពុងត្រៀមខ្លួនចូលកាន់តំណែងតួឯកក្នុងរឿង “ប្រអប់សំបុត្រចោលទុក្ខ”

គួរបញ្ជាក់ដែរថា លោក ប៊ីរី ទើបតែបានបញ្ចប់ការថតខ្សែភាពយន្តចំនួន៣រឿង កាលពីពេលថ្មីៗកន្លងទៅនេះ ។ នាពេលបច្ចុប្បន្ន លោកក៏កំពុងតែថតភាពយន្តឲ្យផលិតកម្មមួយផងដែរ។ យ៉ាងណាមិញសម្រាប់រឿង “ប្រអប់សំបុត្រចោលទុក្ខ” នឹងចាប់ផ្តើមថតនៅពេលឆាប់ៗនេះ ហើយនឹងមានចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ MYTV នៅដើមឆ្នាំក្រោយ៕

សូមកុំភ្លេចរងចាំទស្សនាទាំងអស់គ្នាណា! 

តួឯកស្រី រឿង “ប្រអប់សំបុត្រចោលទុក្ខ” កញ្ញា ស៊ិន សក្កដា
លោក ប៊ឺរី និងកញ្ញា ស៊ិន សក្កដា ជាតួឯកនៅក្នុងភាគទី៥ នៃរឿង "សំបុត្រចោលទុក្ខ"
លោក ប៊ឺរី និងកញ្ញា ស៊ិន សក្កដា ជាតួឯកនៅក្នុង រឿង សំបុត្រចោលទុក្ខ ភាគទី៥
តារាសម្តែងកំពុងមានប្រជាប្រិយភាព លោក ប៊ឺរី
រឿង “ប្រអប់សំបុត្រចោលទុក្ខ” នឹងចាប់ផ្តើមថតនៅពេលឆាប់ៗនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៊ឺររី