អូស្ដ្រាលី ប្រិយមិត្តបានស្គាល់អតីតតារាសម្តែង លោក ស៊ុក សុភា ឬនេន ទុំ រួចមកហើយ ជាតារាពូកែសម្តែងខាងតួកម្សត់ស្នេហ៍ ឥលូវនេះលោកមានគ្រួសារមួយយ៉ាងកក់ក្តៅនៅឯអូស្ដ្រាលី។

ក៏ដូចជាកាលពីប៉ុន្មានម៉ោងមុននេះ លោកបានបង្ហោះសារជាមួយនឹងរូបភាពក្នុងថ្ងៃ គំរប់ខួបអាពាពិពាហ៍របស់លោកបាន ៥ឆ្នាំថា៖ «ប្រពន្ធសម្លាញ់ចិត្តប្ដី​ Happy 5th years of our wedding anniversary ជាការពិតណាស់ពេលាវេពិតជាដើរទៅលឿនមែន​សម្រាប់ពួកយើងទាំងពីរ ក្នុងរយះពេល៥ឆ្នាំកន្លងផុតទៅ ហើយបងនឹងអូនពិតជាបានស្គាល់គ្រប់រស់ជាតិនៃជីវិតគូររួមរស់ជាមួយគ្នាពិតប្រាកដ។ បងពិតជាដឹងថាអ្វីៗដែលយើងទាំងពីរនាក់ខិតខំធ្វើរាល់ថ្ងៃនឹងបងជឿជាក់ថាមិនមែនត្រឹមតែផ្ដល់សេចក្ដីសុខចំពោះអូននឹងបងនោះទេ តែអ្វីដែលសំខាន់បំផុតគឺកូនៗទាំង៥ របស់យើងផងដែរ​ ជាពិសេសទៅទៀតបានអូនហើយនឹង បងមើលថែរក្សារដោយផ្ទាល់ដៃ​យើងទាំងពីរ​នាក់ជារៀងរាល់ថ្ងៃ ហើយនឹងរួមរស់នៅជាមួយគ្នាបានរាល់ថ្ងៃ ដូច្នេះបងជឿជាក់ថាពួកគាត់ពិតជាទទួលបានទាំងភាពកក់ក្ដៅ និងទាំងជីវភាពរស់នៅដ៏ត្រជាក់ត្រជុំមិនខានឡើយបើទោះបីជាបងនឹង អូនមិនមានលុយច្រើនរាប់មិនអស់ដូចជា​ ឯឧត្តម​ ឬ​ឧកញ្ញា​ ក៏ដោយ តែអ្វីៗដែលយើងមានសព្វថ្ងៃនេះ​ ចំពោះបងគិតថាវាសមរម្យសម្រាប់យើងទាំងពីរនាក់ហើយ។

ហើយសម្រាប់បងក៏សូមអរគុណចំពោះអូននៅការព្យាយាមមើលថែរក្សាបងរហូតកន្លងមក​ ដែលបងគិតថាអូន​ ប្រៀបដូចជាម្ដាយរបស់បង​ហើយបងនឹងសង្ឃឹមថាអូននឹងនៅតែបន្ដរទង្វើរដ៏ប្រពៃនេះសម្រាប់បង និងសម្រាប់កូនៗយើងទៅមុខទៀត ដូចដែលអូនបានធ្វើកន្លងមកផងដែរ។​ ជាចុងក្រោយបងសូមបញ្ជាក់ថា​ បងពិតជាត្រូវការអូនស្រលាញ់អូននឹងកូនៗរបស់យើងខ្លាំងណាស់។​ I love you more than I can say too honey Sarina Lucky Luy»។

គួរបញ្ជាក់ថា លោកស៊ុក សុភា បានរៀបអាពាហ៍ពិពាហ៍ ជាមួយអាណិកជនខ្មែរ នៅអូស្ត្រាលី គឺអ្នកនាងហ្សារីណា ជាស្ត្រីមេម៉ាយកូន២ កាលពីពាក់កណ្តាលឆ្នាំ២០១២ និងមកដល់សព្វថ្ងៃនេះ អ្នកទាំងពីរមានកូនសរុប ៥នាក់។

តោះ! មកទស្សនាកម្រងរូបភាពនៃគ្រួសាររបស់លោកទាំងអស់គ្នា! 

លោក ស៊ុក សុភា និងភរិយា
លោក ស៊ុក សុភា និងភរិយា
លោក ស៊ុក សុភា និងគ្រួសារ
លោក ស៊ុក សុភា និងគ្រួសារ
លោក ស៊ុក សុភា និងគ្រួសារ
លោក ស៊ុក សុភា និងកូនស្រី
លោក ស៊ុក សុភា និងកូនៗ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ុក សុភា