ស៊ែប៖ ប្រសិនបើអ្នកក្រឡេកមើលមួយភ្លែត ដោយមិនបានយកចិត្តទុកដាក់ នូវរូបភាពប៉ុន្មានសន្លឹកខាងក្រោមនេះ អ្នកប្រហែលជាគិតថា វាគ្រាន់តែជារូបភាពពិតមួយ ដែលត្រូវបានគេដាក់ថតនៅលើសន្លឹកក្រដាសតែប៉ុណ្ណោះ។ ប៉ុន្តែផ្ទុយទៅវិញ វាមិនមែនដូចអ្វីដែលអ្នកគិតនោះទេ។

លោក Nikola Čuljić មានអាយុ៣១ឆ្នាំ គឺជាវិចិត្រករម្នាក់ គូរគំនូរផុសបែប 3D មកពីប្រទេសស៊ែប (Serbia) ។ ថ្មីៗនេះស្នាដៃគូរគំនូររបស់លោក បានទទួលការចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំងលើអ៊ីនធើណែត ពីសំណាក់មហាជនទូទៅនៅជុំវិញពិភពលោក។

បើតាមប្រភពបានឲ្យដឹងថា លោក Čuljić បានសកម្មជាមួយនឹងការគំនូរបែប 3D នេះឡើង បានរយៈពេល៣ឆ្នាំមកហើយ ដោយគ្រាន់តែប្រើប្រាស់ខ្មៅដៃ (មានច្រើនប្រភេទ) ហ្វឺតឬជក់ និងពណ៌ចម្រុះ (Pastel) ក្នុងការគូរតែប៉ុណ្ណោះ។

មនុស្សជាច្រើន តែងអួតសរសើរ និងប្រាប់លោក Čuljić ថា គាត់ពិតជាមានដុង និងទេពកោសល្យក្នុងការគូរគំនូរទាំងអស់នេះណាស់ ប៉ុន្តែលោក Čuljić និយាយថា វាគ្រាន់តែជាគំនូរធម្មតាមួយ និងគ្មានអ្វីដែលគួរឲ្យចាប់អារម្មណ៍ឡើយ ព្រោះសម្រាប់លោក លោកគិតថា វាមិនទាន់ល្អឥតខ្ចោះនៅឡើយនោះទេ។

លោក Čuljić បានថ្លែងប្រាប់អ្នកកាសែតឲ្យដឹងថា កត្តាជំរុញចិត្តលោកឲ្យគូរគំនូរបែបនេះឡើង ក៏ដោយសារតែ បច្ចុប្បន្នលោកសម្លឹងឃើញថា មនុស្សជាច្រើននៅជុំវិញពិភពលោក គឺមានការចាប់អារម្មណ៍ខ្លាំងទៅលើគំនូរលក្ខណៈ 3D ចង់ឃើញនូវអ្វីដែលថ្មី និងប្លែកអស្ចារ្យ។

ប្រភពដដែលបន្តថា បច្ចុប្បន្នគំនូររបស់លោក Čuljić មិនទាន់ត្រូវបានដាក់លក់នៅឡើយនោះទេ។ វិចិត្រកររូបនេះ និយាយថា គោលដៅចម្បងរបស់លោកនៅពេលនេះ គឺគ្រាន់តែចង់ទាញចំណាប់អារម្មណ៍ ឲ្យគ្រប់គ្នាបានស្គាល់ឈ្មោះលោក ជាវិចិត្រករគូរគំនូរ 3D ម្នាក់ដ៏មានស្នាដៃប៉ុណ្ណោះ។ ពោល លោក Čuljić គ្រាន់តែបង្ហោះចែកចាយ (Promote) រាល់ស្នាដៃគំនូររបស់លោកទាំងអស់ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងអ៊ីនស្តាក្រាមតែប៉ុណ្ណោះ។

លោក Čuljić បានបន្ថែមចុងក្រោយថា លោកពិតជារីករាយនូវអ្វីដែលលោកមាន និងរំភើបចិត្តយ៉ាងខ្លាំងនៅពេលឃើញមានមហាជនជាច្រើន បានកោតសរសើរពីស្នាដៃគំនូររបស់លោកផងដែរ ៕

ចង់ដឹងថាយ៉ាងណានោះ ទស្សនាកម្រងរូបភាពខាងក្រោមនេះទាំងអស់គ្នា៖  

រូបគំនូរគូរផុសបែប 3D
រូបគំនូរគូរផុសបែប 3D
រូបគំនូរគូរផុសបែប 3D
រូបគំនូរគូរផុសបែប 3D
រូបគំនូរគូរផុសបែប 3D
រូបគំនូរគូរផុសបែប 3D
រូបគំនូរគូរផុសបែប 3D
រូបគំនូរគូរផុសបែប 3D
រូបគំនូរគូរផុសបែប 3D
រូបគំនូរគូរផុសបែប 3D
រូបគំនូរគូរផុសបែប 3D
រូបគំនូរគូរផុសបែប 3D
រូបគំនូរគូរផុសបែប 3D
រូបគំនូរគូរផុសបែប 3D
រូបគំនូរគូរផុសបែប 3D
រូបគំនូរគូរផុសបែប 3D
កម្រងរូបភាពដែលលោក Culjic បានគូរ

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]