ជប៉ុន៖ យោងតាមវេបសាយ Bored Panda បានចុះផ្សាយថា បុរសជាអ្នកមុជទឹក ជនជាតិជប៉ុនម្នាក់ បានក្លាយជាមិត្តជាមួយនឹងត្រីមួយក្បាល អស់រយៈពេល ២៥ឆ្នាំមកហើយ នេះមិនមែនជារឿងនិទាននោះទេ តែវាជាការពិត។

បុរសខាងលើនេះមានឈ្មោះថា Hiroyuki Arakawa លោកជាអ្នកមែលថែ និងត្រួតពិនិត្យនៅក្នុងវិហារសាសនា Shinto មួយ ដែលមានឈ្មោះថា Torii ដែលមានទីតាំងនៅលើផ្ទៃឆកសមុទ្រ Tateyama ប្រទេសជប៉ុន។

អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ Hiroyuki បានស្គាល់សត្វជាច្រើនដែលរស់នៅជុំវិញទីសក្ការៈបូជាខាងលើនេះ ហើយរឿងដែលសំខាន់ជាងគេនោះ គឺលោកបានក្លាយជាមិត្តជាមួយនឹងត្រីដ៏ធំមួយក្បាល ហើយថែមទាំងបានដាក់ឈ្មោះឲ្យវាថា Yoriko ។

លោក Hiroyuki Arakawa ជាមួយនឹងត្រីដែលជាមិត្ដនឹងគ្នា ២៥ឆ្នាំ

ទំនាក់ទំនងដ៏ចម្លែកមួយនេះ បានទាក់ទាញចំណាប់អារម្មណ៍ជាច្រើនពីមនុស្សទូទាំងពិភពលោក តាមរយៈខ្សែវីដេអូមួយដែលលោក Hiroyuki បានទទួលស្វាគមន៍ និងថែមទាំងបានថើបត្រីមួយក្បាលនោះថែមទៀត។ 

យោងតាមរយៈការសិក្សាបែបវិទ្យាសាស្រ្តថ្មីមួយ បានបង្ហាញថា ប្រភេទត្រីមួយក្បាលនេះ គឺមានសមត្ថភាពអាចចងចាំផ្ទៃមុខរបស់មនុស្សបាន ដែលនេះគឺជារឿងដ៏អស្ចារ្យមួយ។ មិនតែប៉ុណ្ណោះអ្នកវិទ្យាសាស្រ្តថែមទាំងបានធ្វើការពិសោធន៍ ដោយយករូបថតមនុស្ស២នាក់ មកបង្ហាត់ត្រីប្រភេទនេះ និងថែមទាំងបានប្តូរទៅជារូប សខ្មៅ ថែមទៀត ដើម្បីឲ្យរឹតតែពិបាក តែជារឿងគួរឲ្យភ្ញាក់ផ្អើល វានៅតែអាចចងចាំផ្ទៃមុខមនុស្សបាន រហូតដល់ទៅ ៨៦ភាគរយឯណោះ៕

លោក Hiroyuki Arakawa ជាមួយនឹងត្រីដែលជាមិត្ដនឹងគ្នា ២៥ឆ្នាំ

ប្រភព៖ BoredPanda

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]