ចិន៖ នេះមិនមែនជារឿងទីមួយនោះទេ ដែលជនជាតិចិនបង្កភាពភ្ញាក់ផ្អើល ដូចជាលើកមុន ក្រុមទេសចរចិនបានបង្ហាញពីសកម្មភាពយ៉ាងខ្លាំងក្លា នៅក្នុងសណ្ឋាគារមួយកន្លែងក្នុងប្រទេសថៃ ដែលបម្រើអាហារសេរី ដោយពួកគេនាំគ្នា យកអាហារបូហ្វេ ឬម្ហូបសេរីទាំងនោះ យ៉ាងសស្រាក់សស្រាំ ហាក់ដូចជា ឃ្លានយ៉ាងខ្លាំង ជាពិសេសបង្គាស្រុះ ក្នុងពេលមួយពព្រិចភ្នែក។ សូមទស្សនាវីដេអូខាងក្រោម ដែលបង្ហាញពីសកម្មភាពនេះ៖

ការយកអាហារបូហ្វេ ឬម្ហូបសេរី យ៉ាងសស្រាក់សស្រាំ

រីឯកាលពីឆ្នាំ ២០១៥ បុរសជនជាតិចិនម្នាក់ បានប្រើប្រាស់ឆ្នាំងដាំបាយអគ្គីសនី ដាំបាយនៅក្នុងព្រលានយន្ដហោះហុងកុង។

រូបភាពកាលពីឆ្នាំ២០១៥ ដែលបុរសជនជាតិចិនដាំបាយ នៅក្នុងព្រលានយន្ដហោះហុងកុង

ក៏ដូចជាកាលពីថ្ងៃទី១០ មិថុនា ម៉ោង៩យប់កន្លងទៅនេះ មានអ្នកដំណើរម្នាក់បានថតហេតុការណ៍មួយទុក ដែលបង្ហាញពីសកម្មភាពក្រុមទេសចរចិន នាំគ្នាចំអិនមី នៅក្នុងព្រលានយន្ដហោះហុងកុង យ៉ាងរំភើយ ដោយមិនខ្វល់ពីអ្នកនៅជុំវិញ។ អ្នកដំណើររូបនេះបានឲ្យដឹងថា ពួកគេបានធ្វើសកម្មភាពចំអិន និងញ៉ាំអាហារអស់ពេល ៤០នាទី ដោយមិនខ្វល់ពីអ្នកដំណើរផ្សេងទៀត ដែលកំពុងតែរង់ចាំជើងហោះហើរទៅកាន់ ទីក្រុងឡុងដ៍នោះទេ។ គាត់ក៏បានចោទប្រកាន់ ពួកគេទាំងនោះពីការមិនគោរពច្បាប់ព្រលានយន្ដហោះ តែគាត់សារភាពថា ពួកគេបានសំអាតកន្លែងដែលទទួលទាននោះ បន្ទាប់ពីញ៉ាំរួចរាល់។

ជាការឆ្លើយតបទៅនឹងហេតុការណ៍នេះ អជ្ញាធរនៃព្រលានយន្ដហោះនេះ បាននិយាយថា ពួកគេផ្ដល់កម្លាំងភ្លើងក្នុងប្រ៊ីនីមួយៗ សម្រាប់តែឲ្យអ្នកដំណើរប្រើប្រាស់កំព្យូទ័រយួរដៃ ឬប្រភេទទូរស័ព្ទប៉ុណ្ណោះ តែប្រសិនជាពួកគេប្រទះឃើញនរណាម្នាក់ ប្រើប្រាស់ខុសពីគោលការណ៍ នោះពួកគេនឹងពិន័យជាប្រាក់ ១០ ០០០ ហុងកុង ឬជាងមួយពាន់ដុល្លារអាមេរិក និងជាប់គុក៣ខែ៕

សូមទស្សនាវីដេអូខាងក្រោម ដែលបង្ហាញពីពួកគេកំពុងតែចំអិនមីនៅក្នុងព្រលានយន្ដហោះហុងកុង៖

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]