(ភ្នំពេញ)៖ តារាចម្រៀងសំនៀងស្រទន់ លោក ដួង វីរៈសិទ្ធ ត្រូវបានប្រភពព័ត៌មានធ្លាយពីចង្កោម អ្នកសិល្បៈដូចគ្នាទម្លាយថា លោកកំពុងតែត្រៀមវេចបង្វេច ឡើងយន្តហោះទៅកាក់ទឹកដី នៃមហាសេដ្ឋកិច្ច និងសម្បូរទៅដោយដុល្លារ គឺសហរដ្ឋាអាមេរិក ជាលើកដំបូង ខណៈដែលលោកទើបតែសម្ភាសន៍ជាប់ កាលពីពេលថ្មីៗនេះ។ ការធ្វើដំណើរទៅច្រៀង និងសម្ដែង នៅពេលនេះ គឺបានបង្ហាញឲ្យឃើញថា ជាជំហានជោគជ័យថ្មីមួយទៀត សម្រាប់តារាចម្រៀង ដួង វីរៈសិទ្ធ បន្ទាប់ពីលោកប្រឡូកក្នុងអាជីពសិល្បៈ អស់រយៈពេលជាច្រើនឆ្នាំកន្លងមក។

លោក ដួង វីរៈសិទ្ធ តារាចម្រៀងប្រុសវ័យក្មេង និងជាអ្នកនិពន្ធផងនោះ ត្រូវបានគេដឹងថា គឺម្ចាស់ពានក្នុងកម្មវិធីប្រឡងចម្រៀង លំដាប់ពិភពលោក «I am a singer Cambodia» ខណៈដែលគេល្បីថា កម្មវិធីនេះលែងធ្វើទៀតហើយ ពោល លោក ដួង វិរៈសិទ្ធ អាចជាម្ចាស់ពាន ដំបូង និង ចុងក្រោយបំផុត ក៏អាចថាបាន។

ក្រៅពីជាអ្នកនិពន្ធបទចម្រៀង និងបទភ្លេងដោយខ្លួនឯង លោក ដួង វីរៈសិទ្ធ មានសមត្ថភាពច្រៀងបទចម្រៀងមរតកដើម បានពីរោះ ហើយល្បីល្បាញខ្លាំង រហូតដល់ក្រៅប្រទេសទៀតផង។ អ្វីដែលគួរឲ្យកត់សំគាល់ តារាចម្រៀងប្រុសវ័យក្មេងសំបុលស្រអែមរូបនេះ មិនធ្លាប់ចេញ ទៅសម្ដែងតាមបណ្ដាប្រទេស ផ្សេងក្រៅពីទ្វីបអាស៊ីឡើយ ពោលលោកធ្លាប់សម្ដែង នៅក្រៅប្រទេសដូចជា កូរ៉េ ជាដើម។ ប៉ុន្តែប៉ែកអ៊ឺរ៉ុប និងអាមេរិក មិនទាន់បានស្គាល់ជាតិនៅឡើយ។

លោក ដួង វីរៈសិទ្ធ ត្រូវបានប្រភពព័ត៌មានទម្លាយថា កំពុងតែត្រៀមវេចបង្វេចទៅសហរដ្ឋអាមេរិក

ថ្មីៗនេះ ប្រភពពីអ្នកនៅក្នុងសង្គមសិល្បៈ បាននិយាយប្រាប់ Khmertalking ថា លោក ដួង វីរៈសិទ្ធ នឹងត្រៀមចាក ចេញពីកម្ពុជា នៅដើមខែសីហា ខាងមុខនេះហើយ ដើម្បីទៅសម្ដែងនៅលើទឹកដីអាមេរិក លើកដំបូង ព្រោះលោកបានសំម្ភាសន៍ជាប់រួចរាល់ រង់ចាំតែថ្ងៃចេញទៅសម្ដែងប៉ុណ្ណោះ។ អ្វីដែលសំខាន់លោក បានហាត់បទចម្រៀងមរតកដើម ជាច្រើនបទ ដើម្បីត្រៀមបកស្រាយជូនបងប្អូនខ្មែរ ដែលនៅក្រៅប្រទេសស្ដាប់ និង រាំកំសាន្តផងដែរ។

ក្រៅពីនេះ លោកក៏បានត្រៀមបទចម្រៀង សម្រាប់ចេញលក់លើទីផ្សារផងដែរ ទោះបីលោកមិនបាននៅក្នុងប្រទេស ក៏ពិតមែនតែមានបទចម្រៀង លើទីផ្សារដដែល ហើយលោក នឹងវិលត្រឡប់មកវិញ នៅចុងខែវិច្ឆិកា ព្រោះលោកមានការងារសម្ដែងច្រើន ក្នុងស្រុកមិនអាចចោលបាននោះទេ។

លោក ដួង វីរៈសិទ្ធ មិនអាចសុំការបំភ្លឺបន្ថែមបានទេ ព្រោះទូរស័ព្ទច្រើនដង មិនមានអ្នកទទួល៕

លោក ដួង វីរៈសិទ្ធ ត្រូវបានប្រភពព័ត៌មានទម្លាយថា កំពុងតែត្រៀមវេចបង្វេចទៅសហរដ្ឋអាមេរិក
លោក ដួង វីរៈសិទ្ធ ត្រូវបានប្រភពព័ត៌មានទម្លាយថា កំពុងតែត្រៀមវេចបង្វេចទៅសហរដ្ឋអាមេរិក
លោក ដួង វីរៈសិទ្ធ ត្រូវបានប្រភពព័ត៌មានទម្លាយថា កំពុងតែត្រៀមវេចបង្វេចទៅសហរដ្ឋអាមេរិក
លោក ដួង វីរៈសិទ្ធ ត្រូវបានប្រភពព័ត៌មានទម្លាយថា កំពុងតែត្រៀមវេចបង្វេចទៅសហរដ្ឋអាមេរិក
លោក ដួង វីរៈសិទ្ធ ត្រូវបានប្រភពព័ត៌មានទម្លាយថា កំពុងតែត្រៀមវេចបង្វេចទៅសហរដ្ឋអាមេរិក

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង វីរៈសិទ្ធ