(ភ្នំពេញ)៖ ក្មេងស្រីដែលត្រូវគេល្បូងចាប់យកទៅ ត្រូវបានរកឃើញវិញហើយ នៅល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ ហើយត្រូវបានសមត្ថកិច្ចសួរនាំនៅប៉ុស្តិ៍នគរបាល ទួលស្វាយព្រៃ២ ខណ្ឌចំការមន ជាមួយឪពុកម្តាយក្មេងស្រីរងគ្រោះ។ ក្មេងស្រីរងគ្រោះបាននិយាយថា «មានគេយកស្កុតចងដៃ និងបិទមាត់»។

ក្មេងស្រីដែលត្រូវបានក្រុមជនមិនស្គាល់អត្តសញ្ញាណល្បូងចាប់យកចេញពីសាលាទួលស្វាយព្រៃ រាជធានីភ្នំពេញ នៅព្រឹកមិញនោះ រហូតដល់វេលាម៉ោង ជាង៦ល្ងាច ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នេះ ត្រូវបានរកឃើញវិញហើយ ដោយក្មេងនេះ ត្រូវបានជនសង្ស័យព្រលែងឱ្យជិះម៉ូតូកង់បី ពីមជ្ឈមណ្ឌលមុងឌីយ៉ាល់ ទៅសាលារៀនទួលស្វាយព្រៃរបស់គេវិញ បន្ទាប់ពីមានការភ្ញាក់ផ្អើលដល់ប្រព័ន្ធផ្សព្វផ្សាយ។

តាមការរៀបរាប់របស់ក្មេងស្រីរងគ្រោះ ឈ្មោះ អេន ណា អាយុ៩ឆ្នាំ បានឱ្យដឹងថា រូបនាងត្រូវបាន ជនសង្ស័យម្នាក់ បោកបញ្ឆោតហៅឡើងជិះម៉ូតូ ដោយប្រាប់ថា ឪពុកម្តាយរបស់នាង ជួបគ្រោះថ្នាក់ចរាចរណ៍ ហើយកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ប៉ុន្តែទៅដល់កន្លែងមួយដែលជនសង្ស័យហៅថា មន្ទីរពេទ្យនោះ បែរជាមនុស្ស២នាក់ ដែលជនសង្ស័យថា ជាឪពុកម្តាយរបស់នាងនោះ បែរជាបដិសេធថា មិនមែនរូបនាងនោះ។

បើតាមសភាពក្មេងស្រីរងគ្រោះខាងលើ បានបង្ហាញថា ក្មេងស្រីហាក់បីដូចជាត្រូវថ្នាំសណ្តំរបស់ជនសង្ស័យ ដោយសារមានរូបរាងស្លេកស្លាំងខ្លាំងផងដែរ។ ។ មិនត្រឹមតែប៉ុណ្ណោះនៅមាត់ និងដៃ មានស្នាមចងស្កុត បិទមាត់ និងចងដៃគួរឱ្យសង្ស័យ។ ប៉ុន្តែទោះជាយ៉ាងណាសមត្ថកិច្ចមិនទាន់ធ្វើការសន្និដ្ឋាន ចំពោះរឿងនេះថាយ៉ាងម៉េចនៅឡើយទេ។

សូមបញ្ជាក់ថា ក្មេងស្រី អេន ណា ដែលរៀននៅសាលាបឋមសិក្សាទួលស្វាយព្រៃ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានជនសង្ស័យម្នាក់ ល្បួងចាប់ខ្លួនយកទៅបាត់ នៅមុខសាលាតែម្ដង នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នេះ បណ្តាលឱ្យមានការផ្អើលឆោឡោទាំងនៅក្នុងសាលា បណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយ។

បើតាមវីដេអូ ដែលបានមកពីពលរដ្ឋដែលរស់នៅជុំវិញសាលា បានបង្ហាញថា ក្មេងស្រីខាងលើ ត្រូវជនមិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូម៉ាកវីវ៉ា ពាក់អាវក្រហម ពាក់មួក សុវត្ថិភាពពណ៌ខ្មៅ ហៅឡើងជិះម៉ូតូដឹកចេញពីសាលាទៅបាត់តែម្តង។ ក្រោយកើតហេតុភ្លាមៗ ក្រុមគ្រួសារក្មេងរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹង នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដើម្បីឲ្យសមត្ថកិច្ចជួយអន្ដរាគមន៍៕

ក្មេងស្រីដែលត្រូវគេល្បូងចាប់យកទៅ ត្រូវបានរកឃើញវិញហើយ នៅល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ ហើយត្រូវបានសមត្ថកិច្ចសួរនាំនៅប៉ុស្តិ៍នគរបាល ទួលស្វាយព្រៃ២ ខណ្ឌចំការមន ជាមួយឪពុកម្តាយក្មេងស្រីរងគ្រោះ។ ក្មេងស្រីរងគ្រោះបាននិយាយថា «មានគេយកស្កុតចងដៃ និងបិទមាត់»

ប្រភព៖ Freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]