ថៃ៖ គ្រូបង្រៀនជនជាតិអៀរឡង់ម្នាក់  បានស្លាប់បាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយ។

ឧប្បតិហេតុនេះបានកើតឡើង កាលពីវេលាម៉ោង១រំលងអាធាត្រ ឈានចូលថ្ងៃពុធទី២១ មិថុនា  ២០១៧  ស្ថិតនៅតាមបណ្តោយផ្លូវមួយក្នុងទីក្រុងឈៀងរ៉ៃ នៃប្រទេសថៃ។ នេះបើយោងតាមប្រភពព័ត៌មាន ដេលីម៉ែលបានចុះផ្សាយ។

បុរសរងគ្រោះដែលបានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ  ត្រូវបានគេស្គាល់ ឈ្មោះ  John Malone ភេទប្រុស ជនជាតិអៀរឡង់ អាយុ៣៩ឆ្នាំ  គឺជាអតីតគ្រូបង្រៀនម្នាក់ ក្នុងប្រទេសថៃ។

រថយន្តរងគ្រោះម៉ាក Suzuki Swift ពណ៌ខ្មៅ ត្រូវគេដឹងថា ផ្ទុកអ្នកដំណើរចំនួន៤នាក់ (ប្រុស២ស្រី២) ក្នុងនោះមានជនជាតិថៃ៣នាក់ ប្រុសម្នាក់ ស្រី២នាក់ និងម្នាក់ទៀតជាបុរសជនជាតិអៀរឡង់ដែលបានស្លាប់។

ប្រភពព័ត៌មានបានឲ្យដឹងថា បុរសជាអ្នកបើកបររថយន្ត គឺជាជនជាតិថៃ អង្គុយនៅកៅអីខាងមុខជាមួយនារីជនជាតិថៃម្នាក់ទៀត។  រីឯលោក Jonh Malone គឺជាអ្នកដំណើរដែលអង្គុយនៅកៅអីខាងក្រោយ បានធ្វើសកម្មភាពរួមភេទ ជាមួយនារីជនជាតិថៃម្នាក់ទៀត រហូតធ្វើឲ្យអ្នកបើកបរបាត់បង់ស្មារតី ទប់អារម្មណ៍របស់ខ្លួនមិនជាប់ បណ្តាលឲ្យកើតមានគ្រោះថ្នាក់ដ៏អាក្រក់បែបនេះកើតឡើង។

តាមរយៈវីដេអូឃ្លីប ថតជាប់ដោយកាម៉េរាសុវត្ថិភាព គេឃើញរថយន្តរងគ្រោះ ហោះក្រវ័តកន្ទុយ វិលជាច្រើនត្រឡប់ អូសបែកផ្កាភ្លើង និងបែកកញ្ចក់ខ្ទេចខ្ទី។

ចំពោះមូលហេតុ សមត្ថកិច្ចសន្និដ្ឋានថា ពួកគេទាំងពីរបានរួមភេទ ក្នុងកំឡុងពេលកំពុងបើកបរ  ព្រោះក្រោយកើតហេតុ លោក John Malone ត្រូវបានសមត្ថកិច្ចទាញចេញពីរថយន្ត ស្ថិតក្នុងស្ថានភាពអាក្រាតកាយត្រឹមពាក់កណ្តាលខ្លួន​ ដូចគ្នានឹងនារីជនជាតិថៃម្នាក់ទៀត ដែលនៅអង្គុយកៅអីខាងក្រោយរថយន្តដែរ។  ចំណែកឯអ្នកបើកបរ និងនារីជនជាតិថៃម្នាក់ទៀត អង្គុយនៅកៅអីខាងមុខ គឺពួកគេទាំងពីរមានស្លៀកពាក់ត្រឹមត្រូវ។  ជនរងគ្រោះធ្ងន់ស្រាលចំនួន៣នាក់ខាងលើ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ Kasemrad Sriburin General Hospital ។

ទោះបីជាយ៉ាងណា សមត្ថកិច្ចមិនទាន់អាចបញ្ជាក់មូលហេតុដែលបានកើតឡើង ឲ្យកាន់តែជាក់ច្បាស់នៅឡើយទេ ខណៈបច្ចុប្បន្នករណីនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ៕

វីដេអូខាងក្រោម៖

គ្រូបង្រៀនជនជាតិអៀរឡង់ម្នាក់ បានស្លាប់បាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយ
គ្រូបង្រៀនជនជាតិអៀរឡង់ម្នាក់ បានស្លាប់បាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយ
គ្រូបង្រៀនជនជាតិអៀរឡង់ម្នាក់ បានស្លាប់បាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយ
គ្រូបង្រៀនជនជាតិអៀរឡង់ម្នាក់ បានស្លាប់បាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយ
គ្រូបង្រៀនជនជាតិអៀរឡង់ម្នាក់ បានស្លាប់បាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយ

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]