កូរ៉េខាងត្បូង៖ កាលពីម្សិលមិញនេះ ក្រុមចម្រៀងថ្មីរបស់ផលិតកម្ម YG ដែលនឹងមកស្នងតំណែងពីរៀមច្បង 2NE1 នោះគឺក្រុម BLACKPINK ទើបតែចេញចម្រៀងថ្មីរបស់ខ្លួន ចំណងជើងថា «AS IF IT’S YOUR LAST»។

គ្រាន់តែMV បទចម្រៀងថ្មីរបស់ពួកគេ បង្ហោះនៅលើយូធូប មិនបានប៉ុន្មានម៉ោងផង ពោលគឺត្រឹមតែ២៣ម៉ោងតែប៉ុណ្ណោះ ប៉ុន្តែមានចំនួនចូលទស្សនារហូតទៅដល់ ជាង១៣លានដង និងទទួលបានការចូលចិត្តរហូត ទៅដល់ជាង ១លាន Like ឯណោះ។

ដោយឡែក ក្រឡេកមកចាប់អារម្មណ៍ពីម៉ូតសម្លៀកបំពាក់ ដែលនារីទាំង៤រូបនេះ ស្លៀកនៅក្នុងMV ដែលកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងមួយនេះវិញម្តង។ ដោយឃើញថា រចនាបទនៃសម្លៀកបំពាក់នីមួយៗគឺមានលក្ខណៈ Cute គួរឲ្យស្រលាញ់ សាកសមទៅនឹងបទចម្រៀងមួយនេះ ដែលជាពិសេសនោះ គឺសាកសមជាមួយនឹងរូបរាងដ៏ស្រស់ស្អាតរបស់ក្រមុំៗ ទាំង៤រូបនេះខ្លាំងមែនទែន៕

ដូចនេះកុំឲ្យខាតពេលយូរ ចង់ដឹងថាម៉ូតចម្រៀងក្នុងបទចម្រៀងថ្មីរបស់ Blackpink មានអ្វីខ្លះ? តាមដានទាំងអស់គ្នា៖

Jisoo បានជ្រើសរើសនូវប្រភេទអាវ High-neck Tulle-insert Cropped Top តម្លៃ ២,២៥៩ដុល្លារ
អាវវាលក្លៀករឹបខ្លីរបស់ Liza មានតម្លៃ ២៩០ដុល្លារ
សំពត់ខ្លី Mini Skirt របស់Rose គឺមានតម្លៃ ២៤ដុល្លារ
ឈុតធ្វើឡើងដោយក្រណាត់សូត្ររបស់ Jisoo បានតម្លៃ ៤១១ដុល្លារ
ក្រណាត់ចងក្បាល ម៉ាកGucci ធ្វើឡើងដោយសូត្រ របស់ Jennie មានតម្លៃ ៣៦០ដុល្លារ
អាវយឺតដៃវែងម៉ាក pushBUTTON x Line Friends របស់ Liza មានតម្លៃ ៦៦ដុល្លារ
អាវយឺតម៉ាក Vivetta Talpa Print Jersey របស់ Jisoo មានតម្លៃ ២៣៤ដុល្លារ
ឈុតពេញទៅដោយរូបបេះដូង ម៉ាក House of Holland Heart-Print របស់ Rose មានតម្លៃ ៣០២ដុល្លារ
ខ្សែកគុជខ្យងម៉ាក Gucci របស់ Jennie មានតម្លៃ ១,១០០ដុល្លារ
ស្បែកជើងកែងកវែងម៉ាក Unif Stax Platform របស់Jisoo មានតម្លៃ ១៦៨ដុល្លារ
ស្បែកជើងកវែងអាចធ្វើជាខោបានម៉ាក Vetements x Manolo Blahnik របស់ Liza មានតម្លៃ ៤,៥៩០ដុល្លារ
អាវរងាវពណ៌ឈូកម៉ាក Gucci របស់ Rose មានតម្លៃ ១,៥០០ដុល្លារ + ខោខ្លីម៉ាក Vetements x Levi’s Denim ១,០៩០ដុល្លារ
អាវនិងសំពត់ចម្រុះដោយក្បាច់របស់ Jannie មានតម្លៃ ១,០១០ដុល្លារ
សំពត់ខ្លីភ្ជាប់ជាមួយនឹងខ្សែក្រវ៉ាត់របស់ Liza មានតម្លៃ ៣២០ដុល្លារ
រ៉ូបដ៏ស្រស់ស្អាតរបស់ Rose មានតម្លៃ ៣៥៧ដុល្លារ
អាវស្បៃ ដៃវែងរឹបរាង របស់ Jisoo មានតម្លៃ ១៤៨ដុល្លារ
អាវក្នុងដាំត្បូងម៉ាកGucci របស់ Liza មានតម្លៃ ២២៥ដុល្លារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]