(ភ្នំពេញ)៖ ក្មេងស្រីម្នាក់ដែលរៀននៅសាលាបឋមសិក្សាទួលស្វាយព្រៃ ក្នុងខណ្ឌចំការមន ត្រូវបានជនសង្ស័យម្នាក់ល្បួងចាប់ខ្លួនយកទៅបាត់ នៅមុខសាលាតែម្ដង ហើយនៅពេលនេះ ក្រុមគ្រួសារទាំងមូលដែលកំពុងញ័រដៃញ័រជើង បាននិងកំពុងស្វះស្វែងរក ព្រមទាំងអំពាវនាវឲ្យសមត្ថកិច្ចពាក់ព័ន្ធជួយអន្ដរាគមន៍ផង។ ហេតុការណ៍នេះ បានកើតឡើង​នៅវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នេះ។

ឪពុកម្ដាយក្មេងស្រីរងគ្រោះបានបញ្ជាក់ថា ក្មេងស្រីដែលចាត់ខ្លួនឈ្មោះ អេន ណា ហើយពេលដែលបាត់នោះ នាងស្លៀកសំពត់ខៀវ អាវស។ ឪពុកមា្ដយក្មេងស្រី បន្ថែមថា នៅកន្លែងកើតហេតុត្រូវបានគេឲ្យដឹងថា មុនពេលកើតហេតុឃើញមានជនសង្ស័យម្នាក់ ជិះម៉ូតូវីវ៉ា បិទមុខជិត ហើយបានមកល្បូងក្មេងស្រីដោយភូតថា ​ម្ដាយជួបគ្រោះថ្នាក់ចរាចរណ៍ ដោយត្រូវឲ្យទៅមើលជាបន្ទាន់។

ក្រោយកើតហេតុភ្លាមៗ ក្រុមគ្រួសារក្មេងរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹងនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដើម្បីឲ្យសមត្ថកិច្ចជួយអន្ដរាគមន៍។

ប៉ុន្ដែទោះជាយ៉ាងនេះក្ដី គ្រួសារក្មេងរងគ្រោះអំពាវនាវដល់សាធារណៈជនណា ដែលបានឃើញក្មេងស្រីរងគ្រោះដូចរូបខាងក្រោមនេះ សូមទំនាក់ទំនងលេខទូរស័ព្ទ ០១២ ២២៨ ៣០០/០១២ ៥៤២ ១៩៩៕

ក្មេងស្រីម្នាក់ដែលរៀននៅសាលាបឋមសិក្សាទួលស្វាយព្រៃ ក្នុងខណ្ឌចំការមន ត្រូវបានជនសង្ស័យម្នាក់ល្បួងចាប់ខ្លួនយកទៅបាត់
ក្រុមគ្រួសារទាំងមូលដែលកំពុងញ័រដៃញ័រជើង បាននិងកំពុងស្វះស្វែងរក ព្រមទាំងអំពាវនាវឲ្យសមត្ថកិច្ចពាក់ព័ន្ធជួយអន្ដរាគមន៍ផង
ក្មេងស្រីដែលចាត់ខ្លួនឈ្មោះ អេន ណា ហើយពេលដែលបាត់នោះ នាងស្លៀកសំពត់ខៀវ អាវស
ហេតុការណ៍នេះ បានកើតឡើង​នៅវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នេះ

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]