អាមេរិក៖ ការប្រកួតរវាង Floyd Maywheather និង កំពូលអ្នកប្រយុទ្ធក្នុងទ្រុង Conor McGregor ដែលនឹងឈានចូលមកដល់ ក្នុងខែសីហា ថ្ងៃទី២៦ ខាងមុខនេះ ត្រូវអ្នកជំនាញ Sportmail បានវិភាគឲ្យដឹងថា អាចជាការប្រកួតដែលរកចំនូលបានច្រើនជាងគេបង្អស់ ក្នុងប្រវត្តិសាស្ត្រកីឡាប្រដាល់។

Floyd Maywheather ប៉ះ Conor McGregor នៅថ្ងៃទី២៦​ ខែសីហា ខាងមុខនេះ

នេះជាការប្រកួតនៅក្នុងក្តីសុបិន របស់អ្នកគាំទ្រគ្រប់គ្នាបន្ទាប់ពី ការប៉ះគ្នារវាង Floyd និង Pacquiao កាលពីឆ្នាំ២០១៥ កន្លងទៅ ដូច្នេះហើយ សម្រាប់ប្រាក់ចំនូលដែលប្រមូលបានពីការប្រកួតនេះ ត្រូវបានគេរំពឹងថា មានរហូតដល់ ៣៨៦លានផោន (៤៩១លានដុល្លារអាមេរិក) ប៉ុន្តែលទ្ធផលជាក់ស្តែងយ៉ាងណានោះ មានតែរង់ចាំមើលទាំងអស់គ្នា ។

ក្រៅពីប្រាក់ចំនូលដែលបានគ្រោងទុក ទាក់ទងនឹងការប្រកួតខាងមុខនេះ អ្នកប្រដាល់ Floyd Maywheather ត្រូវបានគេចាប់អារម្មណ៍ទៀតថា ភាគច្រើននៃការប្រកួតរបស់គេ សុទ្ធតែអាចទាញរកកម្រៃ ឬចំនូល បានច្រើនរហូតដល់ខ្ទង់រយលាន ហើយបើគិតពីចំណាត់ថ្នាក់ការប្រកួតប្រដាល់ទាំង៥ ដែលរកចំនូលបានច្រើនជាងគេវិញ ក្នុងនោះ ការប្រកួតរបស់ Floyd មាន៤បាត់ទៅហើយ។

គួរបញ្ជាក់ថា ការប្រកួតទាំង៥ ដែលអាចរកចំនូលបានច្រើនជាងគេ មានដូចជា៖

៥. ការប្រកួតរវាង Mike Tyson និង Lennox Lewis កាលពីឆ្នាំ២០០២ រកចំនូលបាន ៨៨.៥លានផោន (១១២.៧លានដុល្លារ)

៤. ការប្រកួតរវាង Floyd Maywhather និង Oscar De La Hoya កាលពីឆ្នាំ២០០៧ រកចំនូលបាន ១០៧.៥លានផោន (១៣៧លានដុល្លារ)

៣. ការប្រកួតរវាង Floyd Maywheather និង Canelo Alvarez កាលពីឆ្នាំ២០១៣ រកចំនូលបាន ១១៨.៥លានផោន (១៥១លានដុល្លារ)

២. ការប្រកួតរវាង Floyd Maywheather និង Manny Pacquiao កាលពីឆ្នាំ២០១៥ រកចំនូលបាន ៣២៤លានផោន (៤១២.៥លានដុល្លារ)

១. ការប្រកួតរវាង Floyd Maywheather និង Conor McGregor ត្រូវបានគេរំពឹងថា នឹងរកបានចំនូលខ្ទង់ ៣៨៦លានផោន (៤៩១លានដុល្លារ) ៕  

ការប្រកួតរវាង Mike Tyson និង Lennox Lewis កាលពីឆ្នាំ២០០២ រកចំនូលបាន ៨៨.៥លានផោន (១១២.៧លានដុល្លារ)
ការប្រកួតរវាង Floyd Maywhather និង Oscar De La Hoya កាលពីឆ្នាំ២០០៧ រកចំនូលបាន ១០៧.៥លានផោន (១៣៧លានដុល្លារ)
ការប្រកួតរវាង Floyd Maywheather និង Canelo Alvarez កាលពីឆ្នាំ២០១៣ រកចំនូលបាន ១១៨.៥លានផោន (១៥១លានដុល្លារ)
ការប្រកួតរវាង Floyd Maywheather និង Manny Pacquiao កាលពីឆ្នាំ២០១៥ រកចំនូលបាន ៣២៤លានផោន (៤១២.៥លានដុល្លារ)
ការប្រកួតរវាង Floyd Maywheather និង Conor McGregor ត្រូវបានគេរំពឹងថា នឹងរកបានចំនូលខ្ទង់ ៣៨៦លានផោន (៤៩១លានដុល្លារ)

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]