ជប៉ុន៖  តារាយូធូបដ៏ល្បីជនជាតិជប៉ុន ដែលគ្រប់គ្នាស្គាល់ឈ្មោះ Jun ថ្មីៗនេះ កាន់តែធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង  បន្ទាប់ពីវីដេអូឃ្លីបមួយរបស់លោក  បង្ហាញពីស្នាដៃកែច្នៃកាំបិតច្រែះចាប់មួយដើម ឲ្យក្លាយជាកាបិតដ៏ថ្មីស្រឡាង មុតស្រួច និងល្អប្រណីតឡើងវិញបាន។ វីដេអូរបស់លោក ទទួលបានការចុចទស្សនាដល់ទៅ ៨លានដងឯណោះ នៅលើយូធូប។

លោក Jun បានរៀបរាប់ឲ្យដឹងថា នៅថ្ងៃមួយលោកបានទៅហាងលក់សម្ភារជជុះ (ឬមួយទឹក) ដើម្បីរកទិញរបស់របរប្រើប្រាស់ យកមកកែច្នៃឡើងវិញដោយខ្លួនឯង។ នៅគ្រានោះលោកបានប្រទះឃើញបុរសម្នាក់ កំពុងលក់របស់របរជជុះរបស់គាត់។ លោក Jun ក៏បានចូលទៅមើល ក៏រកឃើញ កាំបិតមួយដើម ដែលជាកាំបិតបុរណរបស់ជប៉ុន។  ក្រោយមកលោក Jun ក៏បានសួរអ្នកលក់ និងតថ្លៃទិញវាយកទៅផ្ទះតែម្តង។  អ្នកលក់ប្រាប់ថាកាំបិតនេះ មានតម្លៃដាច់ត្រឹម ៣ដុល្លារ មិនអាចលក់ក្រោមតម្លៃនេះបានទៀតទេ។

ទីបំផុត លោក Jun ក៏បានសម្រេចទិញវា ដោយនឹកគិតថា តម្លៃនេះពិតជាថោកមែនទែន  ហើយលោកគិតទៀតថា និងកែច្នៃកាំបិតមួយដើមនេះ ឲ្យក្លាយទៅជាកាំបិតដ៏ថ្មីស្រឡាងឡើងវិញ។ អ្នកលេងអ៊ីនធើណែត មានការភ្ញាក់ផ្អើល និងកោតសរសើរយ៉ាងខ្លាំង ពេលបានឃើញស្នាដៃ និងសមត្ថភាពរបស់លោក Jun ៕

ដើម្បជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖   

លោក​ Jun
កាំបិតច្រែះបុរាណជប៉ុនដែលលោក Jun បានទិញ
កាំបិតច្រែះបុរាណជប៉ុនដែលលោក Jun បានទិញ
សកម្មភាពលោក Jun កំពុងតែដុសលាងសម្អាតកម្អែលច្រែះ
សកម្មភាពលោក Jun កំពុងតែដុសលាងសម្អាតកម្អែលច្រែះ
កាំបិតដែលលោក Jun បានធ្វើរួចរាល់
កាំបិតដែលលោក Jun បានធ្វើរួចរាល់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]