កូរ៉េខាងត្បូង៖ G-Dragon កំពូលតារាប្រុសពូកែលេងស្ទាយតុបតែងខ្លួនប្លែកៗ ក្រោយពីសម្ងំផលិតចម្រៀងទោល សម្រាប់មកវិញរបស់ខ្លួនមក ថ្មីៗនេះ GD ក៏បានលេចមុខជាថ្មីជាមួយនឹង បទចម្រៀងថ្មីរបស់លោក។

ទន្ទឹងនឹងការមកវិញរបស់លោកផងដែរ អ្នកគាំទ្រក៏សង្កេតឃើញថា រូបរាងនិងមុខមាត់ របស់លោក គឺមានការប្រែប្រួលខ្លាំងមែទែន សឹងតែមើលមិនស្គាល់។ ជាការពិតណាស់ អ្នកគាំទ្រចាប់អារម្មណ៍ឃើញថា មុខមាត់របស់ GD មានសភាពស្គម ស្លេកៗនិងស្រួចជាងមុន ដែលជាពិសេសនោះគឺរូបរាងរបស់លោកប្រែប្រួលជាស្គម ខុសប្លែកកាលពីលើកមុនតែម្តង។

យ៉ាងណាមិញបើទោះបីជា មុខមាត់ដ៏ស្រស់សង្ហារបស់GD មានការផ្លាស់ប្តូររាងទៅជាស្គម បន្តិចយ៉ាងណាក្តី ប៉ុន្តែតារាប្រុសរូបនេះ នៅតែស្ថិតនៅក្នុងបេះដូងរបស់អ្នកគាំទ្រជានិច្ច ដែលជាពិសេសនោះ គឺចរិតបែប Bad-Boy របស់លោក ធ្វើឲ្យអ្នកគាំទ្រនារីៗស្រលាញ់ពេញបេះដូងតែម្តង៕

ចុះប្រិយមិត្ត យល់យ៉ាងណាដែរ ចំពោះមុខមាត់ថ្មីរបស់ GD? 

GD ជួបជាមួយនឹងCL
GD ចូលរួមក្នុងព្រឹត្តិការណ៍ "Chanel Mademoiselle Privee"
រូបថតថ្មីៗរបស់ GD

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]