កម្សាន្ត៖ កាលពីយប់មិញនេះ តារាចម្រៀងជើងចាស់របស់ផលិតកម្មរស្មីហង្សមាស លោក ព្រាប សុវត្ថិ បានអង្រួនឆាកតន្រ្តី ដែលបានផ្សាយផ្ទាល់ពីទីរួមខេត្តកំពង់ធំ ឱ្យកក្រើកខ្លាំងមែនទែន តាមរយៈបទចម្រៀងរបស់លោកមានចំណងជើងថា «ចិត្តព្រៃផ្សៃ»។

ប្រិយមិត្តច្បាស់ជាធ្លាប់បានដឹងមកហើយថា បទ «ចិត្តព្រៃផ្សៃ» នេះគឺជាចម្រៀងមួយបទ ដែលធ្លាប់ទទួលបាននូវភាពល្បីល្បាញ និងការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជនទូទៅ ប៉ុន្មានឆ្នាំមុន។

ថ្មីៗនេះ បទចម្រៀងមួយបទនេះ ក៏បានបន្ថែមនូវទំនុកភ្លេងថ្មី ទៅជាបទភ្លេងញាក់កន្ត្រាក់អារម្មណ៍ យ៉ាងប្លែកវិញម្តង ដែលបានធ្វើឱ្យមានចាប់អារម្មណ៍យ៉ាងខ្លាំង។

មិនតែប៉ុណ្ណោះការច្រៀងបទចាស់ ដែលមានការបន្ថែមបទភ្លេងថ្មីរបស់លោក ព្រាប សុវត្ថិ ក៏មានការអមទៅដោយក្បាច់រាំ ពីកូនប្រុសរូបសង្ហារបស់លោកផងដែរ៕

តោះចង់ដឹងថាបទភ្លេងថ្មីរបស់បទ «ចិត្តព្រៃផ្សៃ» យ៉ាងណាខ្លះនោះ យើងមកស្តាប់ទាំងអស់គ្នាដូចខាងក្រោមនេះ៖

បទចាស់ «ចិត្តព្រៃផ្សៃ» ៖

លោក ព្រាប សុវត្ថិ អង្រួនឆាក
លោក ព្រាប សុវត្ថិ លើឆាកតន្រ្តី កាលពីយប់មិញ
លោក ព្រាប សុវត្ថិ និងភរិយា
ក្រុមគ្រួសារ លោក ព្រាប សុវត្ថិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ