ភ្នំពេញ ៖ ពលរដ្ឋករខ្មែរនិងភូមា សរុបប្រមាណជិត៤០០នាក់ ដែលកំពុងស្នាក់នៅក្នុងខេត្តឈុន បុរី ប្រទេសថៃ ដើម្បីបម្រើការងារជាកម្មករសំណង់ ឬក៏ជាកម្មករក្នុងរោងចក្រដោយគ្មានលិខិតស្នាមត្រឹមត្រូវ ត្រូវបានកម្លាំង តម្រួតថៃ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះប្រមូលទាំងព្រឹក នៅតាមបណ្តាផ្ទះជួល ក្នុងស្រុក បាងឡៈមុង ។

គេហទំព័របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា នៅម៉ោង៦ ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ កម្លាំងតម្រួតនៃអធិការដ្ឋានស្រុកបាងឡៈមុង បានបើកយុទ្ធនាការចុះទៅកាន់ទីតាំង ផ្ទះជួលមួយកន្លែង ដែលមាន លក្ខណៈហ៊ុព័ទ្ធ និងបិទបាំងដោយស័ង្កសី ចំនួនពីរល្វែង ដើម្បីត្រួតពិនិត្យទៅលើកម្មករ ដែលស្នាក់នៅក្នុងបន្ទប់ ជួលទាំងអស់នេះ។

លោក និរ៉ា ម៉ៃវង្ស ចៅហ្វាយស្រុក បាងឡៈមុង បានលើកឡើងថា មួយរយៈកន្លងមកមានប្រជាពលរដ្ឋ ជាច្រើន បានរាយកាណ៍មកថា ផ្ទះជួលនៅក្នុងតំបន់ខាងលើនេះ មានជនជាតិខ្មែរ និងភូមា មកស្នាក់នៅយ៉ាង ច្រើនកុះករ​ដូច្នេះ។

ដោយមានការព្រួយបារម្ភអំពីសុវត្ថិភាពផង និងដើម្បីឲ្យពួកគេបានរស់នៅ និងធ្វើការដោយស្របច្បាប់ផងនោះ ទើបលោកបានដាក់ផែនការឲ្យក្រុមតម្រួតធ្វើការចុះត្រួតពិនិត្យទៅលើតំបន់ខាងលើ ។

ជាលទ្ធផលជាក់ស្តែង ក្នុងកិច្ចប្រតិបត្តិការនេះដែរ គេសង្កេតឃើញថា ពលករទាំងអស់ដែលមកស្នាក់នៅក្នុង​ផ្ទះជួលនេះ មានពលករខ្មែរ និងពលករភូមាដែលមានបុរស២៤៥នាក់ និងស្រី្ត១២៥នាក់ ក្នុងនោះពលករ ដែលគ្មានច្បាប់ និងគ្មានឯកសារអ្វីទាំងអស់សរុបមានចំនួន ៣១០ នាក់ ។

បច្ចុប្បន្នក្រោយពីកម្លាំង បានចុះប្រមូលពលករ ដែលគ្មានច្បាប់ទាំងនេះរួចមក កងកម្លាំងកំពុងចាត់ចែង តាមនីតិវិធី ដើម្បីរៀបចំបញ្ជូនឲ្យពួកគេវិលត្រឡប់ ទៅប្រទេសកំណើររៀងៗ ខ្លួន ដើម្បីទៅបំពេញ បែបបទ តាមផ្លូវច្បាប់ឲ្យបានត្រឹមត្រូវ ទើបអាចចូលមកបម្រើការងារ វិញបានជាធម្មតា ៕

ពលរដ្ឋករខ្មែរនិងភូមា សរុបប្រមាណជិត៤០០នាក់ ដែលកំពុងស្នាក់នៅក្នុងខេត្តឈុន បុរី ប្រទេសថៃ ដើម្បីបម្រើការងារជាកម្មករសំណង់ ឬក៏ជាកម្មករក្នុងរោងចក្រដោយគ្មានលិខិតស្នាមត្រឹមត្រូវ ត្រូវបានកម្លាំង តម្រួតថៃ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះប្រមូលទាំងព្រឹក នៅតាមបណ្តាផ្ទះជួល ក្នុងស្រុក បាងឡៈមុង
ពលរដ្ឋករខ្មែរនិងភូមា សរុបប្រមាណជិត៤០០នាក់ ដែលកំពុងស្នាក់នៅក្នុងខេត្តឈុន បុរី ប្រទេសថៃ ដើម្បីបម្រើការងារជាកម្មករសំណង់ ឬក៏ជាកម្មករក្នុងរោងចក្រដោយគ្មានលិខិតស្នាមត្រឹមត្រូវ ត្រូវបានកម្លាំង តម្រួតថៃ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះប្រមូលទាំងព្រឹក នៅតាមបណ្តាផ្ទះជួល ក្នុងស្រុក បាងឡៈមុង

ប្រភព៖ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]