ភ្នំពេញ ៖ សហភាពអឺរ៉ុប (EU) នៅថ្ងៃទី២៣ មិថុនា បានបញ្ជាក់ថា ក្រសួងយុត្តិធម៌ បាននិងកំពុង វិភាគលើដំណោះស្រាយ ដើម្បីបង្កើនការអនុវត្តច្បាប់ជាតិ និងការឆ្លើយតបរបស់តុលាការព្រហ្មទណ្ឌ ក្នុងការប្រយុទ្ធប្រឆាំង ការជួញដូរសត្វព្រៃ។

យោងតាមគេទំព័រហ្វេសប៊ុក របស់ EU នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ បានឲ្យដឹងថា “ហេតុអ្វីបាន ជាវាជាការសំខាន់ក្នុងការការពារសត្វព្រៃនៅក្នុងប្រទេសកម្ពុជា? ក្រសួងពាក់ព័ន្ធនិងដៃគូរបស់នានា ដើម្បីពិភាក្សាបន្ថែមទៀតអំពីថាតើត្រូវ ចាត់វិធានការបែបណា ដើម្បីការពារសត្វព្រៃរបស់ ប្រទេស កម្ពុជាប្រកបដោយប្រសិទ្ធិភាព” ។

ប្រភពដដែលបន្ដថា EU កំពុងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តគម្រោងថ្នាក់តំបន់ "គម្រោងពង្រឹងការអនុវត្តច្បាប់និងការគ្រប់គ្រងសត្វព្រៃអាស៊ី" នៅក្នុងប្រទេសកម្ពុជា។

ព្រមជាមួយគ្នានេះ EU ក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួនផងដែរ គឺការបំផុស និងជំរុញមនុស្ស ជំនាន់ក្រោយឲ្យទទួលយក និងគាំទ្រថាមពលស្អាត។ តាមរយៈគម្រោងចុះផ្សព្វផ្សាយ ដល់សាលារៀន ដែលស្ថិតនៅក្រោម "កម្មវិធីមីក្រូហិរញ្ញវត្ថុបៃតង" ។

EUឲ្យដឹងថា មានយុវជនក្មេងៗ រាប់ពាន់នាក់នៅទូទាំងប្រទេស កំពុងរៀនពីរបៀបផលិត ថាមពល អគ្គិសនីចេញពីព្រះអាទិត្យ ថាមពលពន្លឺព្រះអាទិត្យ ពួកគេចូលចិត្តរៀនរបៀបជាល្បែង និងការអនុវត្ត ដោយផ្ទាល់ដែលពន្យល់អំពីគោលការណ៍ជាមូលដ្ឋាននៃអគ្គីសនី។ ទាំងនេះ បានបំផុស និងជម្រុញ លើកទឹកចិត្តពួកគេឲ្យពិចារណាពី វិទ្យាសាស្ត្រ និង បច្ចេកវិទ្យាជាជម្រើសអាជីព៕

សហភាពអឺរ៉ុប (EU) នៅថ្ងៃទី២៣ មិថុនា បានបញ្ជាក់ថា ក្រសួងយុត្តិធម៌ បាននិងកំពុង វិភាគលើដំណោះស្រាយ ដើម្បីបង្កើនការអនុវត្តច្បាប់ជាតិ និងការឆ្លើយតបរបស់តុលាការព្រហ្មទណ្ឌ ក្នុងការប្រយុទ្ធប្រឆាំង ការជួញដូរសត្វព្រៃ

ប្រភព៖ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]