ភ្នំពេញ៖ ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០១៧, និស្សិតពីររូបរបស់សាកលវិទ្យាល័យ Limkokwing University of Creative Technology នឹងតំណាងឲ្យប្រទេសកម្ពុជាទៅចូលរួមកម្មវិធី AirAsia Runway Ready Designers Search ឆ្នាំ 2017។

លោក លាច សាវុធប៉េងហ៊ុយ និងលោក គង់ សុធា ត្រូវបានប្រកាសថា ជាបេក្ខជនជ័យលាភីពីរនាក់ចុងក្រោយ បន្ទាប់ពីការប្រកួតប្រជែងអស់ជាច្រើនជុំ ជាមួយនឹងសាកលវិទ្យាល័យជាដៃគូប្រកួតប្រជែង នៅក្នុងប្រទេសកម្ពុជា។ ពួកគេទាំងពីររូបនឹងទៅចូលរួមជាមួយ Phynix Tan Pek Han មកពីប្រទេស ម៉ាឡេស៊ី ដែលជាអ្នកតំណាងឲ្យសាកលវិទ្យាល័យ Limkokwing University នៅក្នុងការប្រកួតប្រជែងនេះ។

លោក លាច សាវុធប៉េងហ៊ុយ ជ្រើសរើសរចនាបទរបស់ល្ខោនស្បែកធំ ដើម្បីចូលរួមប្រកួត

បេក្ខជន លាច សាវុធប៉េងហ៊ុយ និស្សិតឆ្នាំទី២ របស់សាកលវិទ្យាល័យលីមកុកវីង ដែលបានជាប់ឈ្មោះជាបេក្ខជនចូលរួមក្នុងកម្មវិធី AirAsia Runway Ready Designers Search ឆ្នាំ 2017 បានបង្ហាញឲ្យដឹងថា សម្រាប់កម្មវិធីប្រកួតប្រជែងនាខែសីហាខាងមុខនេះ លោកនឹងធ្វើការបង្ហាញនូវម៉ូតសម្លៀកបំពាក់ដែលបង្ហាញអំពីអត្តសញ្ញាណរបស់ខ្មែរ ដែលលោកបានជ្រើសរើសរចនាបទរបស់ល្ខោនស្បែកធំ ទៅកែច្នៃជាការបោះពុម្ពលើក្រណាត់ ដើម្បីយកមកបង្កើតជាសម្លៀកបំពាក់វិញ។ លោកបានជឿជាក់ថា គំនិតមួយនេះ នឹងធ្វើឲ្យបរទេសបានស្គាល់ពីប្រទេសកម្ពុជា និងជាពិសេសនោះគឺបានស្គាល់អំពីល្ខោនស្បែកធំ ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកជាមួយអង្គការយូនីស្កូ។

លោក គង់ សុធា នឹងធ្វើការបង្ហាញម៉ូតសម្លៀកបំពាក់ដែលមានការរចនាពិសេស អមដោយផ្ការំដួលដែលជាផ្កាតំណាងឲ្យប្រទេសកម្ពុជា

ចំនែកឯបេក្ខជន គង់ សុធា ដែលបានជាប់ឈ្មោះក្នុងការប្រកួតលក្ខណៈអន្តរជាតិជាមួយ បេក្ខជន លាច សាវុធប៉េងហ៊ុយ ដែរនោះ បានបង្ហាញអារម្មណ៍ថា នេះគឺជាកម្មវិធីមួយដ៏អស្ចារ្យ ដែលនឹងផ្តល់ឱកាសក្នុងការបង្ហាញស្នាដៃរបស់គេ ជាពិសេស គឺបានបង្ហាញអំពីរចនាបទរបស់កម្ពុជាទៅឲ្យបរទេសស្គាល់។ ស្របជាមួយគ្នានេះដែរ ក្នុងការប្រកួតប្រជែងខាងមុខនេះ បេក្ខជន គង់ សុធា នឹងធ្វើការបង្ហាញម៉ូតសម្លៀកបំពាក់ដែលមានការរចនាពិសេស អមដោយផ្ការំដួល ដែលជាផ្កាតំណាងឲ្យប្រទេសកម្ពុជា។

អ្នកស្រី Carole Hà សាស្រ្តាចារ្យរបស់បេក្ខជនទាំងពីររូប

អ្នកស្រី Carole Hà ដែលជាសាស្រ្តាចារ្យរបស់ពួកគេផ្ទាល់ បានមានប្រសាសន៍ឲ្យដឹងថា៖ “ប៉េងហ៊ុយ និង សុធា មានមោទនភាពបំផុតដែលបានធ្វើជាអ្នកតំណាងឲ្យប្រទេសរបស់ខ្លួន ខ្ញុំក៏មានមោទនភាពដូចជាពួកគេដែរ។ ពួកគេមានចិត្តអន្ទះសារចង់ចូលរួមនៅក្នុងកម្មវិធីអន្តរជាតិ ដោយប្រើទេពកោសល្យរបស់ពួកគេ ដើម្បីធ្វើឲ្យប្រធានក្រុមហ៊ុនស្គាល់ពីគុណសម្បត្តិរបស់អ្នករចនាម៉ូដសំលៀកបំពាក់វ័យក្មេង ដែលត្រូវបានបង្ហាត់បង្រៀននៅក្នុងសាកលវិទ្យាល័យ លីមកុកវីង”។

បេក្ខជនដ៏រីករាយទាំងពីររូប ប៉េងហ៊ុយ និង សុធា ឥឡូវនេះបានមានឱកាសក្នុងការឈ្នះប្រាក់រង្វាន់ធំនៅក្នុងខែ សីហា ឆ្នាំ ២០១៧ ដែលអាចនាំជ័យលាភីត្រឡប់មកកាន់មាតុភូមិវិញនូវទឹកប្រាក់យ៉ាងតិចបំផុតស្មើនឹង RM350,000 ដោយបូករួមទាំងមានបង្ហាញក្នុងកម្មវិធី Kuala Lumpur Fashion Week Ready To Wear 2018 ទឹកប្រាក់ចំនួន RM25,000 ដែលបានឧបត្ថម្ភដោយ Fashion Valet ដែលជាក្រុមហ៊ុនផលិតសំលៀកបំពាក់ដាក់លក់តាម online ព្រមទាំងអាចធ្វើដំណើរតាមជើងហោះហើរ AirAsia ជាច្រើនទៀត។

ប៉េងហ៊ុយ និង សុធា មានមោទនភាពបំផុតដែលបានធ្វើជាអ្នកតំណាងឲ្យប្រទេសរបស់ខ្លួន

គួរបញ្ជាក់ដែរថា សាកលវិទ្យាល័យ លីមកុកវីង គឺជាសាកលវិទ្យាល័យដ៏មានភាពច្នៃប្រឌិតបំផុតនៅក្នុងទ្វីបអាស៊ី ដែលនឹងផ្តល់ឲ្យនិស្សិតរបស់ពួកគេ ក៏ដូចជា និស្សិតដែលត្រៀមខ្លួនចូលសិក្សា ទទួលបាននូវអាជីពដែលផ្តល់ប្រាក់កម្រៃខ្ពស់។ សាកលវិទ្យាល័យ លីមកុកវីង ក៏ជាសាកលវិទ្យាល័យដែលបានបង្កើតម៉ាកសំលៀកបំពាក់លំដាប់អន្តរជាតិមុនគេបង្អស់ផងដែរ ដែលត្រូវបានហៅថា Limkokwing Fashion Club ម៉ូតសំលៀកបំពាក់ដែលមានភាពច្នៃប្រឌិតនេះ បានទាក់ទាញចំណាប់អារម្មណ៍ world’s fashionista យ៉ាងលឿនបំផុត។ 

ក្នុងនាមជាសាកលវិទ្យាល័យអន្តរជាតិតែមួយគត់របស់ប្រទេសម៉ាឡេស៊ី ដែលមាននិស្សិតសិក្សាមកពីប្រទេសជាង 165 ប្រទេស នៅក្នុងសាខាចំនួន 14 សាខា ក្នុងទ្វីបទាំង 3 នោះ សាកលវិទ្យាល័យ លីមកុកវីង បានក្លាយជាសាកលវិទ្យាល័យដ៏សំខាន់បំផុត។ ថ្មីៗនេះ សាកលវិទ្យាល័យមួយនេះ ត្រូវបានអញ្ជើញឲ្យចូលរួមជាសាកលវិទ្យាល័យអាស៊ីតែមួយគត់នៅក្នុងការដាក់បង្ហាញសំលៀកបំពាក់នៅក្នុងកម្មវិធី London Fashion Week ដ៏មានកិត្យានុភាព។ លីមកុកវីង បានពង្រីកទំនាក់ទំនងបណ្តាញអន្តរជាតិ អំពីកម្មវិធីរចនាម៉ូតសំលៀកបំពាក់ ទៅដល់ Nepal, Sri Lanka, China និងចក្រភពអង់គ្លេស។ លីមកុកវីង ក៏ជាសាកលវិទ្យាល័យឯកជនដំបូងគេនៅប្រទេសម៉ាឡេស៊ី ដែលបានបើកបង្រៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់គឺជំនាញ fashion innovation and brand management៕

អតីតនិស្សិតសាកលវិទ្យាល័យ លីមកុកវីង និងជាម្ចាស់ម៉ាកសម្លៀកបំពាក់ DrFashion
អតីតនិស្សិតសាកលវិទ្យាល័យ លីមកុកវីង ហើយក៏ជាម្ចាស់ម៉ាកសម្លៀកបំពាក់មួយដែរ
សាកលវិទ្យាល័យ លីមកុកវីង គឺជាសាកលវិទ្យាល័យដ៏មានភាពច្នៃប្រឌិតបំផុតនៅក្នុងទ្វីបអាស៊ី
អ្នកចូលរួម ចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើស្នាដៃរបស់បេក្ខជនទាំងពីរ
លីមកុកវីង ជាសាកលវិទ្យាល័យអន្តរជាតិតែមួយគត់របស់ប្រទេសម៉ាឡេស៊ី ដែលមាននិស្សិតសិក្សាមកពីប្រទេសជាង 165 ប្រទេស នៅក្នុងសាខាចំនួន 14 សាខា ក្នុងទ្វីបទាំង 3

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]