(បន្ទាយមានជ័យ)៖ ពិតជាគូរឲ្យអាណិតណាស់ ផ្ទះមួយខ្នងធ្វើពីឈើ ដែលទើបតែបានរស់នៅប្រហែលជាងមួយឆ្នាំ ក៏ត្រូវអគ្គិភ័យដ៏កំណាចឆេះបំផ្លាញខ្ទេចគ្មានសល់ ខណៈដែលម្ចាស់ផ្ទះចេញទៅរកស៊ីអស់។

គ្រោះអគ្គិភ័យនេះ កើតឡើងនៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នេះ ស្ថិតក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ប្រពភព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា អគ្គិភ័យនេះបង្កឡើងដោយ ការឆ្លងចរន្ដអគ្គិសនី ទើបបង្កាត់ចេញពីអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅតែម្ដង។ ដោយសារតែផ្ទះនេះសាងសង់ពីឈើ ទើបបានជាឆាបឆេះយ៉ាងលឿនដូច្នេះ បើទោះបីជាមានការជួយអន្ដរាគមន៍ពីសមត្ថកិច្ចជំនាញក៏ដោយ។

សេចក្ដីរាយការណ៍បញ្ជាក់ថា ដោយសារតែម្ចាស់ផ្ទះមិននៅ ព្រោះប្រពន្ធចេញទៅធ្វើការរោងចក្រ រីឯប្ដីចេញទៅរត់តាកស៊ី ទើបផ្ទះចាក់ជាប់ មិនអាចឲ្យអ្នកជិតខាងយកសម្ភារៈអ្វីចេញបាននោះឡើយ៕

ផ្ទះមួយខ្នងធ្វើពីឈើ ដែលទើបតែបានរស់នៅប្រហែលជាងមួយឆ្នាំ ក៏ត្រូវអគ្គិភ័យដ៏កំណាចឆេះបំផ្លាញខ្ទេចគ្មានសល់
គ្រោះអគ្គិភ័យនេះ កើតឡើងនៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នេះ ស្ថិតក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ
អគ្គិភ័យនេះបង្កឡើងដោយ ការឆ្លងចរន្ដអគ្គិសនី ទើបបង្កាត់ចេញពីអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅតែម្ដង

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]