គុយវ៉ែត៖ អតីតអ្នកចាំទីរបស់ក្រុមអធិរាជស Real Madrid ដែលសព្វថ្ងៃជាអ្នកចាំទីរបស់ក្រុម FC Porto កីឡាករ Iker Casillas មានការភ្ញាក់ផ្អើលក្រោយបានជួប Messi ម្ដងទៀត ប៉ុន្ដែលើកនេះមិនមែននៅលើទីលាននោះទេ ពោលគឺបានជួបនឹងបុរសម្នាក់ដែលមានមុខមាត់សឹងតែដូចតារាឆ្នើមរបស់ក្រុម Barcelona។

នៅក្នុងកិច្ចសម្ភាសជាមួយកម្មវិធីទូរទស្សន៍មួយ Messi ក្លែងក្លាយមកពីអីុរ៉ង់ឈ្មោះ Reza Parastesh បានលេចមុខមកចាប់ដៃជាមួយអ្នកចាំទីឆ្នើមសញ្ជាតិអេស្ប៉ាញ ដោយមកទាំងពាក់អាវ Barcelona ធ្វើឲ្យ Casillas ស្ទើរតែស្រឡាំងកាំងនឹងមុខមាត់ដូចគ្នាបេះបិទរបស់គេ។ 

បុរសដែលមានមុខមាត់ដូចនឹង Messi បានមកចាប់ដៃ Casillas
បុរសដែលមានមុខមាត់ដូចនឹង Messi ឈរពីក្រោយ Casillas

កីឡាករវ័យ៣៦ឆ្នាំ បានប្រាប់អ្នកសារព័ត៌មានថា Messi ជាតារាបាល់ទាត់ដ៏កំពូលមួយរូបក្នុងពិភពលោក ដែលបច្ចុប្បន្នមានកីឡាករតែ ២ ឬ៣នាក់ប៉ុណ្ណោះដែលឈានដល់កម្រិតនេះ។ 

«នៅពេលដែលខ្ញុំលេងទល់នឹង Messi ម្ដងៗ ខ្ញុំត្រូវតែប្រើប្រាស់សមត្ថភាពឲ្យអស់ និងល្អបំផុតដើម្បីចាប់បាល់របស់គេ» នេះបើយោងតាមសម្តីរបស់ Casillas បាននិយាយ៕

អ្នកចាំទី Iker Casillas
បុរសដែលមានមុខមាត់ដូចនឹង Messi
បុរសសញ្ជាតិអីុរ៉ង់ ដែលល្បូីមានមុខមាត់ដូច Messi

ប្រភព៖ Sport English

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]