អាហ្រ្វិកខាងត្បូង៖  សារព័ត៌មានដេលីម៉ែល បានចុះផ្សាយថា អ្នកស្រុកនៅអាហ្រ្វិកខាងត្បូង ដែលជឿអបិយជំនឿ កំពុងរស់នៅទាំងភាពភ័យខ្លាច និងព្រួយបារម្ភ  ចាប់តាំងពី កូនចៀមចម្លែកមួយក្បាល បានចាប់កំណើតរួចមក។

អ្នកស្រុកជាង ៤ពាន់នាក់ រស់នៅតំបន់ Lady Frere ខេត្ត Eastern Cape នៃប្រទេសអាហ្រ្វិកខាងត្បូង   ជឿថាកូនចៀមមួយក្បាលនោះ គឺត្រូវបានវិញ្ញាណអាក្រក់ បញ្ជូនឲ្យមកចាប់កំណើត។

ក្រោយរូបភាពកូនចៀមចម្លែក ត្រូវបានបង្ហោះចែកចាយ និងល្បីសុះសាយនៅលើអ៊ីនធើណែតរួចមក នាយកដ្ឋានអភិវឌ្ឍន៍ជនបទក្នុងតំបន់ បានបញ្ជូនអ្នកជំនាញជាច្រើនរូប  ចុះទៅដល់កន្លែងកើតហេតុ  ដើម្បីធ្វើតេស្តពិនិត្យកូនចៀមចម្លែកមួយក្បាលនោះ។

ប្រធាននាយកដ្ឋានផ្នែកបសុពេទ្យ លោកដុកទ័រ Lubabalo Mrwebi បានឲ្យដឹងជំហានដំបូងថា  អវយវៈ (ដៃជើង) របស់កូនចៀមមួយក្បាលនេះ មិនអាចកម្រើកបានទេ  ចំណែកផ្នែកផ្សេងទៀត មើលមួយភ្លែតមានលក្ខណៈស្រដៀងមនុស្សតែប៉ុណ្ណោះ មិនមែនមានន័យថា កូនចៀមមួយក្បាលនេះ មានអវយៈដូចទៅនឹងមនុស្សឡើយ។

លោកដុកទ័រ Mrwebe បានឲ្យដឹងទៀតថា រូបភាពដែលត្រូវបានគេបង្ហោះចែកចាយ លើអ៊ីនធើណែតកន្លងមកនោះ  គឺជារូបភាពពិតប្រាកដ ដែលបានកើតមានមែន គ្មានការកាត់តច្នៃប្រឌិតអ្វីទាំងអស់។

លោកដុកទ័រពន្យល់ថា វាគឺជាមូលហេតុមួយ ដែលពិបាកសន្និដ្ឋានឲ្យបានត្រឹមត្រូវណាស់ ទៅលើសភាពចម្លែករបស់កូនចៀមមួយក្បាលនេះ។ ប៉ុន្តែឆ្លងកាត់តាមការធ្វើតេស្តពិនិត្យរួចមក វាគឺពិតជាកូនចៀមមែន មិនមែនជាមនុស្សអ្វីឡើយ។

លោកដុកទ័រជឿជាក់ថា កូនចៀមនេះអាចនឹងឆ្លងនូវមេរោគម្យ៉ាងហៅថា «RVF (Rift Valley Fever)»  តាមរយៈមូសខាំ ក្នុងកំឡុងពេលផើមរបស់មេវា។  ដោយសាររយៈពេលកន្លងមកនេះ  មានភ្លៀងធ្លាក់ច្រើននៅក្នុងតំបន់  ទើបបញ្ហាបង្កឲ្យមានការកើតមូស។  ជាក់ស្តែងមេរោគនេះ គឺឆ្លងតាមរយៈឈាមមេរបស់វា ចូលទៅក្នុងស្បូន ដែលទៅចិញ្ចឹមសារពាង្គកាយ ស្ថិតក្នុងដំណាក់កាលដ៏សំខាន់នៃការវិវឌ្ឍ  ឬរីកលូតលាស់របស់កូនចៀមក្នុងផ្ទៃ៕

កូនចៀមចម្លែកមួយក្បាល កើតមកមានរូបរាងពាក់កណ្តាលមនុស្ស ពាក់កណ្តាលសត្វ អ្នកស្រុកភ័យខ្លាចមានជំនឿថា ជាបិសាចមកចាប់ជាតិ
លោកដុកទ័រពន្យល់ប្រាប់ថា វាគឺជាមូលហេតុមួយ ដែលពិបាកនៅក្នុងការធ្វើសេចក្តីសន្និដ្ឋានឲ្យបានត្រឹមត្រូវណាស់ ទៅលើសភាពចម្លែករបស់កូនចៀមមួយក្បាលនេះ ប៉ុន្តែឆ្លងកាត់ការការធ្វើតេស្តពិនិត្យមក វាគឺពិតជាកូនចៀមពិតមែន មិនមែនជាមនុស្សឡើយ
លោកដុកទ័រពន្យល់ប្រាប់ថា វាគឺជាមូលហេតុមួយ ដែលពិបាកនៅក្នុងការធ្វើសេចក្តីសន្និដ្ឋានឲ្យបានត្រឹមត្រូវណាស់ ទៅលើសភាពចម្លែករបស់កូនចៀមមួយក្បាលនេះ ប៉ុន្តែឆ្លងកាត់ការការធ្វើតេស្តពិនិត្យមក វាគឺពិតជាកូនចៀមពិតមែន មិនមែនជាមនុស្សឡើយ

ប្រភព៖ ដេលីម៉ែល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]