ភ្នំពេញ៖ តារាសម្តែងស្រី លី ច័ន្ទសីហា បានប្រកាសដំណឹងល្អ ប្រាប់មហាជនហើយ ដែលពេលនេះ នាងកំពុងតែ ពរពោះកូន ក្រោយពីរៀបការ មិនបានប៉ុន្មានខែ។

បើក្រឡេកមើល សាររបស់ តារាស្រីរូបនេះ ដែលបានបង្ហោះ នៅក្នុងគណនីហ្វេសប៊ុករបស់នាង បានសរសេរឲ្យដឹងថា «Good Morning ប៉ា និងម៉ាក់ៗ នាំកូនដើរលេង តាំងពីអូននៅក្នុងពោះ អូនបាន៦អាទិត្យហើយ មិនទាប់ដឹង អូនប្រុស ឬស្រីទេ»។

ដំណឹងដ៏ល្អមួយនេះ បានធ្វើឲ្យបណ្តាអ្នកលេងបណ្តាញសង្គម មានការភ្ញាក់ផ្អើល ព្រោះថានាងទើបតែ រៀបការ មិនទាន់បានប៉ុន្មានខែ ស្រាប់តែពេលនេះ នាងបានប្រកាសថា នាងមានផ្ទៃពោះបាត់។ ប៉ុន្តែយ៉ាងណាមិញ ពួកគេ ក៏បានចូលរួមសម្តែងការត្រេកអរ ទៅកាន់នាងផងដែរ ព្រោះថាបន្តិចទៀតនេះ នាងនឹងមានសមាជិកម្នាក់ទៀត ដែលជាកាដូដ៏មានតម្លៃ សម្រាប់ជីវិតនាង និងស្វាមី៕

តារាស្រី លី ចាន់សីហា
តារាសម្តែងស្រី លី​ ចាន់សីហា​ និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

លី​ ចាន់សីហា