ភ្នំពេញ៖ ម្សិលមិញនេះ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ពិធីការិនីជើងចាស់ អ្នកនាង យុគ ចិន្តា ដែលជាអតីតដៃគូដ៏ល្អរបស់លោក អ៊ិត សេដ្ឋា បានប្រាប់ឱ្យដឹងថា ទោះបីជាខ្លួនមានការមមាញឹកនឹងការងារច្រើនប៉ុណ្ណាក្តី ក៏មិនភ្លេចរកពេលវេលាទៅសួរសុខទុក្ខក្រុមគ្រួសារ និងអុជធូបគោរពវិញ្ញាណក្ខន្ធជូនដល់លោក អ៊ិត សេដ្ឋា ដែរ។  

មិនតែប៉ុណ្ណោះ អ្វីដែលពិសេសជាងនេះទៅទៀតនោះអ្នកនាង យុគ ចិន្តា ក៏បាននាំម្តាយចាស់ និងកូនប្រុសស្រីទាំងបីនាក់របស់លោក អ៊ិត សេដ្ឋា ដែលបានទទួលមរណភាពទៅហើយនោះ ទៅមើលផ្ទះមួយល្វែងផងដែរ។

អ្នកនាង យុគ ចិន្តា ក៏បានបន្តទៀតថា បន្ទាប់ពីអ្នកម្តាយ និងកូនៗ លោកអ៊ិត សេដ្ឋា ពេញចិត្តផ្ទះមួយល្វែងនោះហើយ អ្នកនាងនឹងមានផែនការប្រជុំជាមួយថ្នាក់ដឹកនាំសំខាន់ៗរបស់បណ្តាញទូរទស្សន៍ស៊ីធីអ៊ិនលើគម្រាងនៃការទិញផ្ទះនេះដើម្បីប្រគល់ជូនពួកគេ។

ខាងក្រោមនេះគឺអ្វីដែលអ្នកនាង យុគ ចិន្តា បានរៀបរាប់នៅលើហ្វេសប៊ុករបស់ខ្លួន៖

«ឆ្លៀតពេលវេលាពីការងារដ៏មមាញឹកជាច្រើន នាងខ្ញុំក៏លៃលកពេលវេលាមកសាកសួរសុខទុកដល់ក្រុមគ្រួសារបង អ៊ិត សេដ្ឋា និងអុជធូបគោរពវិញ្ញាណក្ខន្ធជូនដល់គាត់ ហើយថ្ងៃនេះផងដែរនាងខ្ញុំក៏បាននាំអ្នកម្តាយ និងកូនស្រីរបស់គាត់ទៅមើលផ្ទះមួយល្វែង ដែលជាក្តីប្រាថ្នារបស់គាត់មុនពេលចែកឋានទៅ។

គាត់ចង់បានផ្ទះសម្រាប់ឱ្យកូនៗ និងអ្នកម្តាយបានរស់នៅ ហើយបន្ទាប់ពីអ្នកម្តាយ និងកូនៗពេញចិត្តផ្ទះមួយល្វែងនេះហើយ នាងខ្ញុំនឹងមានផែនការប្រជុំជាមួយថ្នាក់ដឹកនាំសំខាន់ៗនៃបណ្តាញទូរទស្សន៍ស៊ីធីអ៊ិនលើគំរោងនៃការទិញផ្ទះនេះ ដើម្បីប្រគល់ជូនពួកគាត់។ នាងខ្ញុំនឹងជំរាបជូនព័ត៌មានបន្តបន្ទាប់ទៀតនៅពេលក្រោយ...»

គួរឱ្យសរសើរដល់ទឹកចិត្តដ៏ប្រពៃរបស់អ្នកនាង យុគ ចិន្តា ដែលមានចំពោះលោក អ៊ិត សេដ្ឋា និងក្រុមគ្រួសារខ្លាំងណាស់។ ដោយកាលពីលើកមុន គ្រាន់តែអ្នកនាងចុះពីលើយន្តហោះភ្លាម ក៏យកលុយដែលរៃអង្គាស បានពីសប្បុរសជននៅក្រៅប្រទេសមកជូនដល់ក្រុមគ្រួសារលោកសេដ្ឋាភ្លាមផងដែរ។ 

នេះគឺជាការបញ្ជាក់ អំពីទឹកចិត្តស្រលាញ់រាប់អានយ៉ាងជ្រាលជ្រៅរបស់អ្នកនាងចិន្តាចំពោះមិត្តរួមការងារដ៏ល្អម្នាក់ ដូចជាលោក អ៊ិត សេដ្ឋា៕

ទស្សនាកម្រងរូបភាពខាងក្រោមនេះទាំងអស់គ្នា៖ 

អ្នកនាង យុគ ចិន្តា មកអុជធូបគោរពវិញ្ញាណក្ខន្ធជូនដល់លោក អ៊ិត សេដ្ឋា
ទោះរវល់ការងារយ៉ាងណាក៏អ្នកនាង យុគ ចិន្តា មកអុជធូបគោរពវិញ្ញាណក្ខន្ធជូនដល់លោក អ៊ិត សេដ្ឋា ដែរ
ទោះរវល់ការងារយ៉ាងណាក៏អ្នកនាង យុគ ចិន្តា មកអុជធូបគោរពវិញ្ញាណក្ខន្ធជូនដល់លោក អ៊ិត សេដ្ឋា ដែរ
អ្នកនាង យុគ ចិន្តា និងក្រុមគ្រួសាររបស់លោក អ៊ិត សេដ្ឋា
អ្នកនាង យុគ ចិន្តា នៅផ្ទះគ្រួសាររបស់លោក អ៊ិត សេដ្ឋា
ផ្ទះលែ្វងដែល អ្នកនាង យុគ ចិន្តា រៀបគម្រោងទិញជូនក្រុមគ្រួសាររបស់លោក អ៊ិត សេដ្ឋា
អ្នកនាង យុគ ចិន្តា និងក្រុមគ្រួសាររបស់លោក អ៊ិត សេដ្ឋា ពេលមកមើលផ្ទះល្វែង
អ្នកនាង យុគ ចិន្តា និងក្រុមគ្រួសាររបស់លោក អ៊ិត សេដ្ឋា ពេលមកមើលផ្ទះល្វែង
អ្នកនាង យុគ ចិន្តា និងក្រុមគ្រួសាររបស់លោក អ៊ិត សេដ្ឋា ពេលមកមើលផ្ទះល្វែង
កូនស្រីពៅលោក អ៊ិត សេដ្ឋា ឱបអ្នកនាងយុគចិន្តាជាប់ ពោរពេញទៅដោយក្តីស្រលាញ់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យុគ ចិន្តា