អង់គ្លេស៖ ខែ្សប្រយុទ្ធស្លាប Mohamed Salah បានសម្រេចចូលរួមជាមួយ Liverpool ជាផ្លូវការហើយ ក្រោយផ្ទេរពីក្លិបយក្សអីុតាលី Roma ក្នុងតម្លៃកំណត់ត្រារបស់ក្លិប ៣៩លានផោន (៤៩.៤លានដុល្លារ)។

កីឡាករសញ្ជាតិអេហ្ស៊ីបរូបនេះ បានធើ្វដំណើរមកកាន់តំបន់ Merseyside កាលពីថៃ្ងអង្គារ៍ ដើម្បីធើ្វតេស្ដសុខភាព និងព្រមព្រៀងលក្ខខណ្ឌមួយចំនួនមុនចូលរួមជាមួយម្ចាស់ជើងឯកលីកកំពូលអង់គ្លេស ១៨សម័យនេះ។  

Mohamed Salah ចូលរួមជាមួយ Liverpool ជាផ្លូវការណ៍
Salah ពេលធើ្វតេស្ដសុខភាព

Salah បានក្លាយជាកីឡាករដែលមានតម្លៃខ្លួនថៃ្លជាងគេបង្អស់ប្រចាំក្លិបហង្សក្រហម Liverpool ក្រោយបំបែកកំណត់ត្រារបស់ Andy Carroll ពេលដែលក្លិបបានទិញរូបគេពី Newcastle ក្នុងតម្លៃ៣៥លានផោន (៤៤.៣លានដុល្លារ) កាលពីឆ្នាំ២០១១។

ផ្ដល់កិច្ចសម្ភាសជាមួយគេហទំព័រផ្លូវការរបស់ក្លិប Salah បាននិយាយថា៖ «ខ្ញុំពិតជារំភើបដែលបានមកទីនេះ, ខ្ញុំពិតជារីករាយ។ ខ្ញុំនឹងខិតខំប្រឹង១០០% ហើយនឹងធើ្វអ្វីគ្រប់យ៉ាងសម្រាប់ក្លិប។ ខ្ញុំពិតជាចង់ឈ្នះពានរង្វាន់អ្វីមួយសម្រាប់ក្លិបនេះ»។

Mohamed Salah នឹងទទួលបានថ្លៃពលកម្មចំនួន៩ម៉ឺនផោន (ជាង១១ម៉ឺនដុល្លារ) ក្នុង១សប្ដាហ៍ ហើយនឹងត្រូវពាក់អាវលេខ១១ ជំនួសតារាឆ្នើម Roberto Firmino ដែលត្រូវប្តូរពាក់អាវលេខ៩វិញ នៅរដូវកាលថ្មីខាងមុខនេះ៕  

Mohamed Salah នឹងត្រូវពាក់អាវលេខ១១ នៅរដូវកាលថ្មី
Mohamed Salah កាន់អាវក្រៅដីរបស់ Liverpool
Salah ផ្ដល់កិច្ចសម្ភាសជាមួយ Liverpool
Salah ចុះកុងត្រាក្លាយជាកីឡាករ Liverpool ជាផ្លូវការ

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]