រុស្ស៊ី៖ ការប្រកួតពានរង្វាន់ Confederation Cup កាលពីយប់មិញនេះគឺមានចំនួន២គូ គឺការប្រកួតរវាងក្រុមជម្រើសជាតិកាមេរ៉ូន ទល់នឹងក្រុមជម្រើសជាតិអូស្ដ្រាលី និងមួយគូទៀតគឺក្រុមជម្រើសជាតិអាល្លឺម៉ង់ ទល់នឹងក្រុមជម្រើសជាតិឈីលី សុទ្ធតែបញ្ចប់ទៅទាំងលទ្ធផលស្មើគ្នា ១-១ ដួចគ្នា។

ការប្រកួតរវាងក្រុមជម្រើសជាតិកាមេរ៉ូន និងក្រុមជម្រើសជាតិអូស្ដា្រលី ក្រុមទាំង២ធើ្វការសម្រុកគ្នាទៅវិញទៅមក រហូតដល់ចុងតង់ទី១ទៅហើយ ពោលគឺក្នុងនាទី៤៥ កីឡាករ Andre Anguissa បានរកគ្រាប់បាល់ឲ្យក្រុមកាមេរ៉ូន នាំមុខមុន ខណៈនៅតង់ទី២ អូស្ដ្រាលី បានធើ្វការវាយសម្រុករហូតទាល់តែធើ្វបានសម្រេចតាមស្មើវិញនៅនាទី ៦០ ដោយការទាត់បាល់ប៉េណាល់ទី ពីកីឡាករ Mark Milligan ធើ្វឲ្យចប់ការប្រកួត ក្រុមជម្រើសជាតិកាមេរ៉ូន ស្មើទល់នឹងក្រុមជម្រើសជាតិអូស្ដ្រាលី ដោយលទ្ធផល ១-១។  

កាមេរ៉ូន ១-១ អូស្ដា្រលី
ក្រុមទាំង២ ធើ្វការប្រជែងយកបាល់
ក្រុមអូស្ដា្រលីអបអរក្រោយរកគ្រាប់បាល់តាមស្មើ

ចំណែកការប្រកួតមួយគូទៀត គឺរវាងក្រុមជម្រើសជាតិអាល្លឺម៉ង់ ទល់នឹងក្រុមជម្រើសជាតិឈីលី បានបញ្ចប់ទៅដោយលទ្ធផល ១-១ ដោយ១គ្រាប់របស់ម្ចាស់ជើងឯក Copa America រកបានដោយខែ្សប្រយុទ្ធរបស់ក្រុមកាំភ្លើងធំ Arsenal កីឡាករ Alexis Sanchez នាទីទី៦ ខណៈដែលមួយគ្រាប់តាមស្មើរបស់ក្រុមជើងឯកពិភពលោកអាល្លឺម៉ង់វិញ រកបានដោយកីឡាករ Lars Stindl នៅនាទី៤១ ៕ 

Sanchez អបអរក្រោយរកគ្រាប់បាល់ឲ្យឈីលី
Sanchez រកគ្រាប់បាល់ឲ្យឈីលី
អាល្លឺម៉ង់ រកគ្រាប់បាល់តាមបានស្មើវិញ

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]