តៃវ៉ាន់៖ នារីជនជាតិតៃវ៉ាន់ម្នាក់ ថ្មីៗនេះបានធ្វើឲ្យអ្នកនិយមលេងអ៊ីនធើណែតជាច្រើន មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានដឹងតួលេខនៃអាយុពិតរបស់នាង ព្រោះថាបើមើលពីរូបសម្រស់វិញ ពិតជាស្រស់ស្អាត  ដោយមានដងខ្លួនស្រឡូន ហាក់គ្មានស្នាមជ្រីវជ្រួញអ្វីឡើយ។

យោងតាមប្រភពបានឲ្យដឹងថា នាងជាអ្នករចនាម៉ូតជនជាតិតៃវ៉ាន់  មានឈ្មោះថា Lure ។ មនុស្សជាច្រើនអាចនឹងគិតថា នាងគ្រាន់តែកូនសិស្សសាលាម្នាក់ប៉ុណ្ណោះ ដោយសារមើលរូបរាងខាងក្រៅរបស់នាង ពិតជាស្រស់ស្អាត និងក្មេងជាងវ័យ។ ប៉ុន្តែផ្ទុយទៅវិញ  នាងមានអាយុ៤១ឆ្នាំទៅហើយ និងខិតជិតដល់ខួបចូលវ័យ៤២ឆ្នាំ ឆាប់ៗខាងមុខនេះផងដែរ។

អ្នករចនាម៉ូតផ្ទះ (ដេគ័រក្នុងផ្ទះ) រូបនេះ បានក្លាយជាតារាល្បីលើអ៊ីនធើណែត ដោយទទួលបានការចាប់អារម្មណ៍ លើរូបសម្រស់របស់នាង ដែលខុសគ្នាស្រឡះជាមួយ អាយុពិត  គឺបន្ទាប់ពីប្អូនស្រីរបស់នាង ឈ្មោះថា Sharon Hsu អាយុ៣៥ឆ្នាំ គឺជាតារាសម្តែងស្រីម្នាក់ បានយករូបថតជាច្រើនសន្លឹកបងស្រីខ្លួន ទៅបង្ហោះចែកចាយលើបណ្តាញសង្គមរួចមក។

ស្រីស្អាតទាំងពីរនាក់បងប្អូននេះ ឲ្យដឹងថា ដោយសារផ្ទៃមុខ និងដងខ្លួន គ្មានស្នាមជ្រីវជ្រួញ បូករួមការតុបតែងដ៏ទាក់ទាញ តាមស្ទាយបែបយុវវ័យទៀតនោះ ទើបធ្វើឲ្យពួកនាងមើលទៅ ហាក់បីដូចជាក្មេងស្រីវ័យជំទង់យ៉ាងដូច្នេះ។

នាង Lure  បានបង្ហើបប្រាប់ទាំងឥតលាក់លៀមថា ចំពោះអាថ៌កំបាំងក្នុងការថែរក្សាសម្រស់របស់នាង  គឺគ្រាន់តែទទួលទានទឹក  និងញ៉ាំបន្លែដែលមានផ្ទុកទៅដោយវីតាវីន ឲ្យបានច្រើនតែប៉ុណ្ណោះ។

Lure ពន្យល់ប្រាប់ថា ទទួលទានទឹកឲ្យបានច្រើនជារៀងរាល់ថ្ងៃ  និងព្យាយាមកុំទទួលទាន ភេសជ្ជៈដែលមានជាតិស្ករ ដូចជាទឹកក្រូចជាដើម។ ក្រៅពីនេះ នាង តែងតែញ៉ាំកាហ្វេខ្មៅមួយកូនពែងតូច ជារៀងរាល់ព្រឹកផងដែរ។ បន្ថែមពីនេះ នាងក៏ទទួលទានអាហារបំប៉នបន្ថែមជារៀងរាល់ថ្ងៃ  រួមមានគ្រាប់ថ្នាំវីតាមីន C និ ងខូលីជេន ដើម្បីជំនួយ និងរក្សាស្បែកឲ្យកាន់តែភ្លឺរលោង។

ជាចុងក្រោយ Lure បានជំរុញលើកទឹកចិត្ត ឲ្យនារីៗទាំងអស់ ព្យាយាមទទួលទានទឹកឲ្យបានច្រើនជារៀងរាល់ថ្ងៃ  ដើម្បីឲ្យស្បែកមានសំណើម ចៀសវាងបញ្ហាស្បែកស្ងួត និងមិនភ័យបារម្ភ ឆាប់កើតមានស្នាមជ្រីវជ្រួញ។

គួរឲ្យដឹងដែរថា បច្ចុប្បន្ន Lure ទទួលបានប្រជាប្រិយភាពគាំទ្រយ៉ាងខ្លាំង នៅលើបណ្តាញសង្គម ខណៈមានអ្នកចុចតាមដាន (Follow) ដល់ទៅជាង ២សែននាក់ នៅលើគណនី Instagram និងគណនីហ្វេសប៊ុករបស់នាង មានជាង៣សែននាក់ថែមទៀតផង៕

អ្នករចនាម៉ូតជនជាតិតៃវ៉ាន់រូបនេះ មានឈ្មោះថា Lure
បច្ចុប្បន្ន Lure នាងមានអាយុ៤១ឆ្នាំហើយ ហើយក៏កំពុងតែនឹងស្វាគមន៍ខួបចូលវ័យទី៤២ឆ្នាំរបស់នាង នៅពេលឆាប់ៗខាងមុខនេះផងដែរ
Lure ក៏បានបង្ហើបប្រាប់ទាំងឥតលាក់លៀមថា ចំពោះអាថ៌កំបាំងក្នុងការថែរក្សាសម្រស់របស់នាង ដើម្បីរក្សាបានភាពស្រស់ស្អាតនេះ គឺគ្រាន់តែទទួលទានទឹក និងញ៉ាំបន្លែដែលមានផ្ទុកទៅដោយវីតាវីន ឲ្យបានច្រើនតែប៉ុណ្ណោះ
Lure ពន្យល់ប្រាប់ថា ទទួលទានទឹកឲ្យបានច្រើនជារៀងរាល់ថ្ងៃ និងព្យាយាមកុំទទួលទាន ភេសជ្ជៈដែលមានជាតិស្ករ ដូចជា ទឹកក្រូចជាដើម
ក្រៅពីនេះ នាងក៏តែងតែញ៉ាំកាហ្វេខ្មៅមួយកូនពែងតូច ជារៀងរាល់ព្រឹកផងដែរ
បន្ថែមនេះ នាងក៏ទទួលទានអាហារបំប៉នបន្ថែមជារៀងរាល់ថ្ងៃ រួមមាន គ្រាប់ថ្នាំវីតាមីន C និងខូលីជេន ដើម្បីជំនួយនិងរក្សាស្បែក ឲ្យកាន់តែភ្លឺរលោងផងដែរ
ជាចុងក្រោយ Lure បានជំរុញលើកទឹកចិត្ត ឲ្យនារីៗទាំងអស់ ព្យាយាមទទួលទានទឹកឲ្យបានច្រើនជារៀងរាល់ថ្ងៃ ដើម្បីឲ្យស្បែកមានសំណើម ចៀសវាងបញ្ហាស្បែកស្ងួត និងមិនភ័យបារម្ភ រឿងកើតមានស្នាមជ្រីវជ្រួញឡើយ
ជាចុងក្រោយ Lure បានជំរុញលើកទឹកចិត្ត ឲ្យនារីៗទាំងអស់ ព្យាយាមទទួលទានទឹកឲ្យបានច្រើនជារៀងរាល់ថ្ងៃ ដើម្បីឲ្យស្បែកមានសំណើម ចៀសវាងបញ្ហាស្បែកស្ងួត និងមិនភ័យបារម្ភ រឿងកើតមានស្នាមជ្រីវជ្រួញឡើយ

ប្រភព៖ ដេលីម៉ែល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]