មនុស្សមិនតិចទេ ដែលគិតថាបញ្ហាគ្មានកូន អាចបណ្តាលមកពីដៃគូខាងស្រី ។ ប៉ុន្តែ តាមពិតទៅ មិនថាខាងស្រី  ឬខាងប្រុសទេ  គឺមានបញ្ហាមិនអាចមានឱកាសបង្កកំណើតបានដូចគ្នា។

ហេតុនេះយើងនឹងលើកឡើងនូវរោគសញ្ញាមួយចំនួន របស់មនុស្សប្រុស ដែលមិនអាចឲ្យមានកូនបានដូចខាងក្រោម៖

១. ឡើងដើមទ្រូង 

អតុល្យភាពអរម៉ូនភេទ Androgen និង Testosterone នឹងធ្វើឲ្យជាលិកាសុដន់បុរសឡើងហើម ហើយធំ ដែលគេហៅអាការនេះថា Gynecomastia

អតុល្យភាពអរម៉ូនភេទ Androgen និង Testosterone នឹងធ្វើឲ្យជាលិកាសុដន់បុរសឡើងហើម ហើយធំ ដែលគេហៅអាការនេះថា Gynecomastia ដែលអាចរារាំងអ្នកមិនអាចមានកូនបានទេ។ ហេតុនេះប្រសិនបើអ្នកសង្កេតឃើញសុដន់ឡើងធំខុសពីធម្មតា ដោយគ្មានហេតុផល សូមអ្នកប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់។

២. មិនងាយដល់ចំណុចកំពូល

នេះជារោគសញ្ញាទូទៅមួយ ដែលបង្ហាញថាអ្នកអាចនឹងគ្មានកូនបាន។ ដោយក្នុងករណីនេះ អ្នកអាចមានអារម្មណ៍មិនងាយដល់ចំណុចកំពូល ជួនកាលជិតដល់ហើយស្រាប់តែបាត់ទៅវិញ ហើយទោះបីជាដល់ក៏មានបរិមាណទឹកកាមតិចដែរ។  វាបណ្តាលមកពីការបញ្ចេញទឹកកាម  ធ្លាក់ទៅកាន់ប្លោកនោមទៅវិញ។

៣. ចំនួនមេជីវិតឈ្មោលតិច 

អ្នកមិនអាចបង្កកំណើត ឬមានកូនបានទេ ប្រសិនបើអ្នកគ្មានចំនួនមេជីវិតឈ្មោលគ្រប់គ្រាន់ ដោយវាមិនអាចជួយស៊ុតបង្កកំណើត ប្រែជាអំប្រ៊ីយ៉ុងបានទេ

នេះជាកត្តាចំបងមួយ ពីព្រោះថា អ្នកមិនអាចបង្កកំណើត ឬមានកូនបានទេ ប្រសិនបើអ្នកគ្មានចំនួនមេជីវិតឈ្មោលគ្រប់គ្រាន់ ព្រោះមិនអាចជួយស៊ុតបង្កកំណើត ប្រែជាអំប្រ៊ីយ៉ុងបានទេ។  ចំនួនមេជីវិតឈ្មោលដែលគ្រប់គ្រាន់ និងល្អបំផុតគឺ ២០ ទៅ ១៥០ លានមេជីវិត ក្នុងទឹកកាមមួយមីលីលីត្រ តែបើក្រោម ១៥ លាន គឺជាចំនួនតិចខ្លាំងហើយ។ ហេតុនេះសូមអ្នកឧស្សាហ៍ទៅមន្ទីរពេទ្យ ដើម្បីធ្វើតេស្តពិនិត្យពីកម្រិតចំនួនមេជីវិតឲ្យបានទៀងទាត់ផង។

៤. គ្មានចំណង់ផ្លូវភេទ 

នេះក៏ដោយសារតែ ពងស្វាសរបស់អ្នកផលិតអរម៉ូន Testosterone មិនគ្រប់គ្រាន់ រហូតមិនអាចជម្រុញឲ្យអ្នកមានចំណង់ផ្លូវភេទបាន

ក្នុងករណីអ្នកធ្វើការហត់ មិនអាចរួមភេទបាន គឺមិនមែនជាបញ្ហាទេ ប៉ុន្តែអ្វីដែលជាបញ្ហាគឺ អ្នកគ្មានចំណង់ផ្លូវភេទសឹងតែគ្រប់ពេលតែម្តង  ជាពិសេសករណីមិនសូវបានរួមភេទជាមួយដៃគូរយៈពេលជាយូរថែមទៀត។  នេះក៏ដោយសារពងស្វាសរបស់អ្នកផលិតអរម៉ូន Testosterone មិនគ្រប់គ្រាន់  រហូតមិនអាចជម្រុញឲ្យអ្នកមានចំណង់ផ្លូវភេទបាន។  ហេតុនេះសូមអ្នកគួរទៅពិគ្រោះជាមួយគ្រូពេទ្យឲ្យបានឆាប់ ដើម្បីកុំឲ្យហួសពេល។

៥. ពងស្វាសមានទំហំតូចខុសពីធម្មតា 

នេះជាករណីកម្រមួយហៅថា Klinefelter’s ដែលជួនកាលបណ្តាលមកពីកត្តាហ្សែន។ ជាក់ស្តែង ពងស្វាសដែលមានទំហំតូច មិនអាចផលិតតម្រូវការមេជីវិតឈ្មោល សម្រាប់បង្កកំណើត បានគ្រប់គ្រាន់ល្អទេ

នេះជាករណីកម្រមួយហៅថា Klinefelter’s ដែលជួនកាលបណ្តាលមកពីកត្តាហ្សែន។ ជាក់ស្តែងពងស្វាសដែលមានទំហំតូច មិនអាចផលិតតម្រូវការមេជីវិតឈ្មោល សម្រាប់បង្កកំណើត បានគ្រប់គ្រាន់ល្អទេ។ ស្ថានភាពបែបនេះ គួរតែទៅពិគ្រោះជាមួយគ្រូពេទ្យ និងទទួលការព្យាបាល តាំងពីវ័យជំទង់ទើបជាការល្អប្រសើរ។

៦. ឈឺ ឬហើមពងស្វាស 

អ្នកគួរតែឧស្សាហ៍ពិនិត្យសុខភាពពងស្វាស ថាតើវាឡើងតឹង ឬហើមឬអត់ ពីព្រោះវាអាចបណ្តាលមកពីបញ្ហាសរសៃឈាមពងស្វាសរីកធំ ធ្វើឲ្យមេជីវិតឈ្មោលធ្លាក់ចុះ និងរារាំងដល់ការផលិតមេជីវិតថែមទៀត

អ្នកគួរតែឧស្សាហ៍ពិនិត្យសុខភាពពងស្វាស ថាតើវាឡើងតឹង ឬហើមឬអត់ ពីព្រោះវាអាចបណ្តាលមកពីបញ្ហាសរសៃឈាមពងស្វាសរីកធំ ធ្វើឲ្យមេជីវិតឈ្មោលធ្លាក់ចុះ និងរារាំងដល់ការផលិតមេជីវិតថែមទៀត។ ជាពិសេស ប្រសិនបើអ្នកជួបបញ្ហាឈឺចាប់ត្រង់ពងស្វាស អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យជំនាញជាបន្ទាន់ ដើម្បីអាចទទួលបានការព្យាបាលទាន់ពេលវេលា។

*** សរុបមក ប្រសិនបើអ្នកកត់សម្គាល់ឃើញថា កើតមានរោគសញ្ញានាមួយខាងលើ សូមអ្នកប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ ដើម្បីអាចព្យាបាលបានទាន់ពេល និងបង្កើនឱកាសក្លាយជាឪពុកគេក្នុងរយៈពេលឆាប់ៗ៕ 

ប្រភព៖ Interesting Facts

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]