នាពេលបច្ចុប្បន្ន គ្រប់យ៉ាង ក៏កាន់តែទំនើប ដូច្នេះការតុបតែងខ្លួន ក៏កាន់តែប្លែកទៅតាមហ្នឹងផងដែរ ដែលក្នុងនោះ គេសង្កេតឃើញថា នារីភាគច្រើន តែងតែ ទៅហាង សាឡន ដើម្បីផាត់មុខ ធ្វើសក់ ដោយពួកគេ មិនសូវចំណាយពេល តុបតែងមុខដោយខ្លួនឯងឡើយ។

ជាពិសេស ហាងសាឡន សព្វថ្ងៃនេះ ក៏បានបើកប្រកួតប្រជែងគ្នា ជាច្រើនកន្លែងផងដែរ ជាមួយនឹងស្នាដៃផាត់មុខ និងធ្វើសក់ខុសៗគ្នា។

ក្នុងនោះដែរ ខ្មែរឡូត នឹងបង្ហាញនូវ ហាងសាឡន លំដាប់ទាំង៣ ដែលមានអ្នកមានមុខមាត់ក្នុងសង្គម តារាល្បីៗ និងយុវវ័យចូលចិត្ត និងពេញនិយមធ្វើបំផុត។ ចុះតម្លៃវិញ?

១) ហាង Glamorous Hair and Beauty Salon ៖ ចំពោះហាង Glamorous Hair and Beauty Salon បានបើកអស់រយៈពេល២ឆ្នាំ ដោយបងស្រី Janita ដែលគាត់មានជំនាញពិត ក្នុងការតុបតែងមុខ។ ជារៀងរាល់ថ្ងៃ ហាងរបស់បងស្រី មិនដែលដាច់មនុស្សនោះទេ គឺចូលពេញៗហាងតែម្តង។

ក្នុងនោះបងស្រី Janita បាននិយាយប្រាប់ខ្មែរឡូតថា ហាង Glamorous Hair and Beauty Salon អាចឲ្យភ្ញៀវ ស្រស់ស្អាតទ្វេដង អាចនិយាយបានថា ដូចជាទេពអប្សរ តាមស្ទាយផាត់មុខ បែបណាក៏បាន មិនថា កូរ៉េ ជប៉ុន ឬថៃជាដើម។

ចំណែកឯ តម្លៃ ក្នុងការផាត់មុខ និងធ្វើសក់ម្តងវិញ បងស្រី បានប្រាប់ថា គឺចន្លោះពី ២៥ ទៅ ៣៥ដុល្លារ តែបើបងៗខ្លះ គាត់ត្រូវការផាត់មុខពីព្រលឹម គឺតម្លៃរាងលើស ចាប់ពី១០០ដុល្លារឡើងទៅ ព្រោះម៉ោងពេលនេះ ជាម៉ោងសម្រាក ដូច្នេះតម្លៃផាត់មុខរាងថ្លៃបន្តិចហើយ។

ម្ចាស់ហាង បានបន្ថែមថា «មូលហេតុដែល បងយកតម្លៃខុសគ្នានេះ គឺដោយសារតែ តម្លៃ២៥ដុល្លារ គឺ គ្រឿងសម្អាងលាយ ជាមួយនឹង របស់ថៃខ្លះ តែសម្រាប់៣៥ដុល្លារ សុទ្ធតែរបស់ មានប្រ៊េនល្បីៗ»។

ម្ចាស់ហាង Glamorous Hair and Beauty Salon
ឈ្មោះហាង Glamorous Hair and Beauty
ស្នាដៃ ក្នុងការផាត់មុខ​ ក្នុងហាង Glamorous Hair and Beauty Salon

២) Number 15 Salon ៖ ឈ្មោះ ពិតជាប្លែក ដែលដាក់ថា Number 15 Salon បែបនេះ តែស្នាដៃផាត់មុខក៏មិនធម្មតានោះដែរ។

ជួបជាមួយបង Khemberly ជាម្ចាស់ហាងផ្ទាល់ បាននិយាយប្រាប់ខ្មែរឡូតថា ហាង របស់គាត់ បានបើកបាន រយៈពេល ជិត២ឆ្នាំហើយ តែសន្ទុះនៃការគាំទ្រ របស់បងប្អូន ពិតជា ខ្លាំងក្លា ទោះបី ហាងគាត់ ទើបតែបើកក៏ដោយ។

ចំពោះតម្លៃ ក្នុងការផាត់មុខ នៅក្នុងហាង Number 15 Salon គឺមាន តម្លៃ ចាប់ពី២០ ទៅ២៥ដុល្លារ រីឯសេវាកម្ម ការផាត់មុខ ពេលព្រឹកព្រលឹម គឺគុណជា២ គឺចាប់ពី៤០ ទៅ៤៥ដុល្លារ។ តម្លៃ ដែលម្ចាស់ហាង បានយកនេះ គឺគាត់ គិតថា សមរម្យ សម្រាប់បងប្អូន ព្រោះថា មិនត្រឹមតែ បានសម្រស់ស្រស់ស្អាត ដោយការផាត់មុខប៉ុណ្ណោះទេ ថែមទាំងជួយឲ្យស្បែកមុខ នៅតែស្អាត ព្រោះតែគាត់ ប្រើ ផលិតផលល្អៗទៀត។ 

ម្ចាស់ហាង Number 15 Salon
ឈ្មោះហាង Number 15 Salon
ស្នាដៃផាត់មុខ ក្នុងហាង Number 15 Salon

៣) Cindy Salon៖ ចំពោះសន្ទុះនៃការគាំទ្រ នៅក្នុងហាង Cindy Salon ក៏មិនធម្មតាដែរ ដោយសារតែស្នាដៃ ផាត់មុខ។

ក្នុងនោះដែរ អ្នកគ្រប់គ្រង ហាងCindy Salon នៅសាខាបឹងកេងកង លោក លឹប បានឲ្យដឹងថា «ចំពោះហាងCindy Salon ជាហាងមួយ ដែលតែងធ្វើឲ្យភ្ញៀវ អញ្ជើញមក មិនឲ្យខុសបំណងទេ ព្រោះពួកយើង ចេះក្នុងការផាត់មុខ ឲ្យសម្រស់របស់ពួកគាត់ ស្រស់ស្អាតខ្លាំង»។

ចំពោះតម្លៃវិញ គឺចាប់ពីតម្លៃ ៣០ដុល្លារ តែបើបន្ថែមជាមួយនឹង ការកក់សក់ទៀតគឺ ៣៤ ដុល្លារ។ ហើយក៏មានសេវាកម្ម ពេលព្រឹកព្រលឹមផងដែរ តែរាងថ្លៃជាងនេះ៕

អ្នកគ្រប់គ្រង ហាង Cindy Salon
ឈ្មោះហាង Cindy Salon
ស្នាដៃផាត់មុខ នៅក្នុងហាង Cindy Salon

ទាំងនេះជា តម្លៃ និងទេពកោសល្យ ក្នុងការផាត់មុខ នៅតាមហាងសាឡន លំដាប់ទាំង៣ ក្នុងរាជធានីភ្នំពេញ៕ 

តើប្រិយមិត្ត ពេញចិត្តស្នាដៃផាត់មុខ ហាងសាឡនមួយណា?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]