ស្កុតឡេន៖ និស្សិតស្រីវ័យក្មេងម្នាក់ ស្ទើរស្រឡាំងកាំង ដោយសារមិត្តប្រុស លត់ជង្គង់សុំនាងរៀបការ ក្នុងថ្ងៃបញ្ចប់ការសិក្សាទទួលសញ្ញាប័ត្រ។

និស្សិតស្រីនាង Aseel Nurmukhambetova  អាយុ ២២ឆ្នាំប៉ុណ្ណោះ  បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ  ពីសាកលវិទ្យាល័យ Aberdeen ។

នៅថ្ងៃទទួលសញ្ញាប័ត្រ នាង Aseel រំភើបចិត្តផង ខ្មាសអៀនផង សឹងរកពាក្យអ្វីថ្លែងមិនបាន  នៅពេលមិត្តប្រុស គឺលោក Ibragim Tashim អាយុ២២ឆ្នាំដូចគ្នា  ឈានជើងឡើងលើវេទិកាទាំងមិនរុញរា  ទាញបាច់ផ្កាកុលាបពណ៌ក្រហម  និងដកប្រអប់ចិញ្ចៀន លុតជង្គង់សុំនាងរៀបការ នៅកណ្តាលហ្វូងមនុស្សជាច្រើន។

តាមរយៈវីដេអូឃ្លីបដ៏ផ្អែមល្ហែមនោះ លោក Ibragim បង្ហើរសំនៀងខ្លីមួយ ទៅកាន់មិត្តស្រីរបស់លោក ចំណងជើងថា «For The Rest Of My Life»  ម្ចាស់បទ តារាចម្រៀង Maher Zain ។

«សម្រាប់ជីវិតរបស់ខ្ញុំដែលនៅសល់ ខ្ញុំនឹងនៅជាមួយអ្នក នឹងនៅក្បែរអ្នកដោយក្តីស្មោះត្រង់ និងពិតប្រាកដ។ សម្រាប់ជីវិតរបស់ខ្ញុំដែលនៅសល់ ខ្ញុំនឹងស្រលាញ់ឲ្យដល់ទីបំផុត  វាគឺជាក្តីស្នេហ៍ដ៏ស្ម័គ្រស្មោះ» ។  ក្រោយមកលោក Ibraqim បានសួរទៅកាន់មិត្តស្រីលោកថា  «តើអូនព្រមរៀបការជាមួយបងទេ?»  ហើយភ្លាមៗនោះ លោកក៏បានលត់ជង្គង់ ដកចិញ្ចៀនចេញពីប្រអប់បំពាក់ឲ្យមិត្តស្រីរបស់ខ្លួន រួចហុចបាច់ផ្កាឲ្យនាង និងបានងើបថើបគ្នាតែម្តង ស្របពេលដែល Aseel ក៏បានយល់ព្រមតាមសំណើនោះផងដែរ។ និស្សិតជាច្រើនផ្សេងទៀត បាននាំគ្នាស្រែកហ៊ោអបអរសាទរ ទៅកាន់ពួកគេទាំងពីរទាំងក្តីរំភើបចិត្តជំនួស។

គួរឲ្យដឹងថា Aseel និង Ibraqim បានស្រលាញ់គ្នាអស់រយៈពេលយូរណាស់មកហើយ ហើយពួកគេទាំងពីរ ក៏ជាសិស្សរួមសាលា និងបានបញ្ចប់ការសិក្សាដូចគ្នា នៅសាកលវិទ្យាល័យ  Aberdeen ផងដែរ។  Ibraqim ថានឹងមានគម្រោងរៀបការជាមួយ Aseel ក្នុងពេលឆាប់ៗខាងមុខនេះ  បន្ទាប់ពីពួកគេត្រឡប់ទៅផ្ទះវិញ នៅប្រទេសកាហ្សាក់ស្ថានផងដែរ៕

ទស្សនាវីដេអូឃ្លីបខាងក្រោម៖ 

និស្សិតស្រី នាង Aseel Nurmukhambetova មានអាយុទើបតែ២២ឆ្នាំប៉ុណ្ណោះ បានបញ្ចប់ការសិក្សាអនុបណ្ឌិត ផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យ University of Aberdeen ក្នុងទីក្រុងស្កត់ឡេន ចក្រភពអង់គ្លេស
Aseel រំភើបចិត្តនៅពេលដែលមិត្តប្រុសនាង លត់ជង្គង់សុំនាងរៀបការ
Aseel រំភើបចិត្តនៅពេលដែលមិត្តប្រុសនាង លត់ជង្គង់សុំនាងរៀបការ

ប្រភព៖ ដេលីម៉ែល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]