ភ្នំពេញ៖ មានជីវិតគឺមានទុក្ខ ជីវិតរបស់មនុស្សយើងពិតជាមិនទៀង និងមិនអាចកំណត់បានឡើយ។ នៅក្នុងឆ្នាំ២០១៧នេះ នៅក្នុងសង្គមសិល្បៈខ្មែរយើង ក៏មានតារា ព្រមទាំងគ្រួសាររបស់តារាល្បីៗជាច្រើនរូប បានស្លាប់ទៅ ជាបន្តបន្ទាប់ដោយសារមូលហេតុផ្សេងៗគ្នា ជាពិសេសគឺដោយសារតែជំងឺតែម្តង។

ជាក់ស្តែង កាលពីថ្ងៃម្សិលមិញនេះ ភរិយារបស់តារាកំប្លែងនាយឆ្លាំងបានស្លាប់ទៅហើយដោយសារតែជំងឺទាចទឹកនៅវេលាម៉ោង២៖៥២នាទីរសៀល។

ភរិយានាយឆ្លាំងទទួលមរណភាពទៅ
សពភរិយានាយឆ្លាំង

ទន្ទឹមនឹងនេះក៏មានសិល្បករ និងក្រុមគ្រួសារតារាទៀតផងដែរ ដែលបានស្លាប់ទៅជាបន្តបន្ទាប់រួមមានដូចជា៖

១. លោក អ៊ិត សេដ្ឋា៖ ពិធីករល្បីឈ្មោះនៅទូរទស្សន៍ស៊ីធីអិន៖ លោកបានទទួលមរណភាពទៅ កាលពីថ្ងៃទី៤មិថុនា ដោយសារជំងឺមហារីកដំណាក់កាលចុងក្រោយ។ ការស្លាប់របស់លោកបានបន្សល់ នូវកូនកំព្រាចំនួន៣នាក់ ដែលសុទ្ធតែនៅមានវ័យក្មេងៗទាំងអស់ និងម្តាយចាស់ជរាម្នាក់ផងដែរ។ ប៉ុន្តែសមាជិកក្នុងក្រុមគ្រួសាររបស់លោក អ៊ិត សេដ្ឋា ក៏បានទទួលការឧបត្ថម្ភយ៉ាងច្រើនពីសំណាក់សប្បុរសជនពីគ្រប់ទិសទី ដោយសារតែមានការស្រលាញ់រាប់អានដ៏ជ្រាលជ្រៅចំពោះលោក។ 

ពិធីបុណ្យសព លោក អ៊ិត សេដ្ឋា
កូនស្រីលោក អ៊ិត សេដ្ឋា

២. ម្តាយតារាសម្តែងស្រី កញ្ញា សោម ស្រីនាថ៖ បានទទួលមរណភាពទៅកាលពីថ្ងៃទី១១ខែមិថុនានេះ ដោយសារតែជំងឺមហារីក រាលដាលទៅដល់ខួរក្បាល។ ការចាកចេញគ្មានថ្ងៃត្រឡប់មកវិញនេះ បានធ្វើឱ្យកញ្ញាស្រីនាថ និងបងប្អូនមានភាពសោកស្តាយយ៉ាងខ្លាំង។

សពម្តាយ កញ្ញា សោម ស្រីនាថ
កញ្ញា សោម ស្រីនាថ និងប្អូនៗ នៅថ្ងៃបុណ្យសពម្តាយ

៣. ភរិយាក្រោយរបស់តារាកំប្លែងលោកហុងដា៖ អ្នកនាង ស៊ឹម ចន្ទី (ហៅស្រីមុំ) អាយុ១៨ឆ្នាំ ដែលជាភរិយាទី២ របស់លោកហុងដា បានស្លាប់ទៅកាលពីយប់ថ្ងៃទី១០ឧសភា នៅក្នុងបន្ទប់ខុនដូរបស់ខ្លួន ដោយត្រូវកូនដើមរបស់លោកហុងដាយក ខ្សែឆ្នាំងអ៊ុតមករឹតក.សម្លាប់យ៉ាងព្រៃផ្សៃ។ មរណភាពរបស់នាង បានបន្សល់ទុកនូវភាពក្រៀមក្រំយ៉ាងខ្លាំង សម្រាប់លោកហុងដា ទន្ទឹមនឹងការបន្សល់ទុកនូវកូនស្រីអាយុ៦ខែម្នាក់ទៀត ដែលត្រូវកំព្រាម្តាយតាំងពីតូច។

ពីធីបុណ្យសពភរិយាវ័យក្មេងរបស់តារាកំប្លែងលោកហុងដា

៤. ភរិយាតារាចម្រៀងលោក រិន សាវ៉េត៖ បានស្លាប់ដោយសារជំងឺមហារីកសុដន់ កាលពីថ្ងៃទី២៣មេសា។ លោក រិន សាវ៉េត និងភរិយាកម្សត់មានកូនប្រុសជាមួយគ្នាម្នាក់ ប៉ុន្តែក៏ត្រូវមកកំព្រាម្តាយទាំងមិនទាន់ធំដឹងក្តីដូច្នេះទៅវិញ។

លោក រិន សាវ៉េត មើលមុខភរិយាមុនពេលបូជា

៥. បងប្រុសតារាសម្តែងជើងចាស់លោក យុត្ថារ៉ា ឆានី៖ បងប្រុសជាទីស្រលាញ់របស់លោកយុត្ថារ៉ា ឆានី ឈ្មោះ ខ្លូត វុឌ្ឍី ហៅមេឃា បានស្លាប់កាលពី៨ ខែ ឧសភា បន្សល់ទុកត្រឹមតែភាពអាល័យយ៉ាងពន់ពេកសម្រាប់ក្រុមគ្រួសារ។ ទន្ទឹមនឹងនេះលោក យុត្ថារ៉ា ឆានី ក៏បានទទួលភារកិច្ច ជាអ្នកចិញ្ចឹមកូនប្រុសស្រីរបស់បងប្រុសខ្លួនផងដែរ។

លោក យុត្ថារ៉ា ឆានី ក្នុងពិធីដង្ហែរសពបងប្រុសខ្លួន យកទៅបូជា

៦. លោកគ្រូចាប៉ីដងវែង សួន សាន៖ កាលពីវេលាម៉ោង១២យប់ ថ្ងៃទី១២ ខែមិថុនាកន្លងទៅលោកតា សួន សាន ដែលជាសិល្បករចាប៉ីដងវែងខ្មែរ បានទទួលមរណភាពដោយសារជំងឺ។ ទន្ទឹមនឹងនេះក៏មានការជួយជ្រោមជ្រែងពីសិល្បករ-សិល្បការិនីក្នុងវិស័យសិល្បៈជាច្រើនក្រោយទទួលដំណឹងថា ពេលលោកគ្រូស្លាប់រកប្រាក់សូម្បីតែទៅទិញក្តារមឈូសដាក់សពក៏គ្មានផងដែរ។

លោកតាចាប៉ីងដងវែង សួន សាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រិន សាវ៉េត