សិង្ហបុរី៖  យោងតាមសារព័ត៌មាន Mashable បានឲ្យដឹងថា  គូស្នេហ៍ជនជាតិសិង្ហបុរីមួយគូដែលនឹងរៀបការក្នុងពេលឆាប់ៗខាងមុខនេះ បានសម្រេចចិត្តថតរូបប្រភេទមុនរៀបការ ឬ Pre-Wedding នៅក្នុងហាងលក់ផលិតផល Apple  ដែលមានទីតាំងនៅក្នុងតំបន់ Orchard Road ប្រទេសសិង្ហបុរី។

កូនក្រមុំ Chia Suat Huang បានប្រាប់ថា កូនកម្លោះ Jermyn Wee គឺជាអ្នកគាំទ្រយ៉ាងខ្លាំងក្លារបស់ផលិតផល Apple។  នាងបាននិយាយថា “ថ្វីបើគាត់ (លោក Jermyn) មានភាពអៀនខ្មាសច្រើនក្នុងការថតរូប  ប៉ុន្តែគាត់ពិតជាពេញចិត្តខ្លាំងណាស់ លើគំនិត ថតរូបក្នុងហាងដ៏ពេញនិយមមួយនេះ”។

គូស្នេហ៍មួយគូនេះបានសម្រេចចិត្តដកផ្លាកសញ្ញាហាមឃាត់ ចេញពីមុខហាងដោយឯកឯង  ហើយដើរចូលទៅក្នុងហាង  នៅមុនពេលហាងចាប់ផ្តើមបើកដំណើរការលក់។ កូនក្រមុំបានបន្ថែមថា  “អ្នកកំដរកូនក្រមុំ  និងអ្នកកំដរកូនកម្លោះបានធ្វើការស្នើសុំទៅដល់អ្នកគ្រប់គ្រងហាង  ដើម្បីឲ្យពួកគេអាចថតរូបនៅក្នុងហាងនោះបាន។ បន្ទាប់មក ពួកគេក៏ត្រូវបានអនុញ្ញាតឲ្យថត មុនពេលហាងបើកទ្វារលក់ ១០នាទី”។

បន្ទាប់ពីហាងបានបើកដំណើរការ  Jermyn និង Chia  បានដើរទៅតុដាក់តាំងលក់ផលិតផល ស្របពេលអតិថិជន និងបុគ្គលិកនៅក្នុងហាងនោះ អបអរសាទរពួកគេផងដែរ។  អ្នកនាង Chia បាននិយាយថា   “គ្រប់គ្នានៅក្នុងហាងនោះ មានការងឿងឆ្ងល់យ៉ាងខ្លាំង  ហើយពួកយើងក៏បានលឺអ្នកខ្លះនិយាយអបអរសាទរមកកាន់ពួកយើង និងទះដៃផងដែរ”។

គួរបញ្ជាក់ថា ហាងលក់ផលិតផល Apple មួយនេះទើបតែបើកដំណើរការកាលពីខែមុនប៉ុណ្ណោះ ប៉ុន្តែវាបានធ្វើឲ្យមនុស្សជាច្រើនចាប់អារម្មណ៍ ក៏ព្រោះតែការតុបតែង និងភាពធំទូលាយរបស់ហាងមួយនេះ។ 

យ៉ាងណាមិញ សូមជូនពរ Jermyn និង Chia ឲ្យមានសុភមង្គលក្នុងជីវិត និងទទួលបានចំណងដៃរៀបការជាផលិតផល Apple ឲ្យបានច្រើនៗផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

គូស្នេហ៍ជនជាតិសិង្ហបុរីមួយគូ ថតរូប Pre-Wedding នៅក្នុងហាងលក់ផលិតផល Apple
ពួកគេពិតជាពេញចិត្តខ្លាំងណាស់ទៅលើគំនិតនៃការថតរូបនៅក្នុងហាងដ៏ពេញនិយមមួយនេះ
គ្រប់គ្នានៅក្នុងហាងនោះ មានការងើយឆ្ងល់យ៉ាងខ្លាំង ហើយពួកយើងក៏បានលឺអ្នកខ្លះនិយាយអបអរសាទរមកកាន់ពួកយើង និងទះដៃផងដែរ
កូនកម្លោះ Jermyn Wee គឺជាអ្នកគាំទ្រយ៉ាងខ្លាំងក្លាទៅលើផលិតផល Apple
មនុស្សជាច្រើនចាប់អារម្មណ៍ ក៏ព្រោះតែការតុបតែង និងភាពធំទូលាយរបស់ហាងមួយនេះ
Jermyn និង Chia ក៏បានដើរទៅតុដាក់តាំងលក់ផលិតផល ស្របពេលដែលអតិថិជន និងបុគ្គលិកនៅក្នុងហាងនោះ អបអរសាទរពួកគេផងដែរ

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]