បរទេស៖ ក្រោយលីកបាល់ទាត់ទូទាំងទ្វីបអឺរ៉ុប បានបញ្ចប់ទៅ កីឡាករមួយចំនួនបានវិលត្រលប់ទៅស្រុកកំណើតវិញ ដើម្បីចូលរួមក្រុមជម្រើសជាតិរបស់ខ្លួន ក៏ដូចជាបន្តនូវការប្រកួតមិត្តភាពផ្សេងៗ។ ចំនែកកីឡាករខ្លះទៀត បានយកពេលវេលាឈប់សម្រាកនេះ ដើម្បីដើរកម្សាន្តលំហែកាយជាមួយគ្រួសារ ឬគូស្នេហ៍។

ប៉ុន្តែដោយឡែកចំពោះកីឡាករ៥រូបនេះវិញ បានយកពេលឈប់សម្រាក រៀបចំពិធីមង្គលការ ឬរៀបអាពាហ៍ពិពាហ៍យ៉ាងមានសុភមង្គល។

ចង់ដឹងថា មានកីឡាករណាខ្លះ តាមដានទាំងអស់គ្នា៖ 

១. Phil Jones

Phil Jones ជាខ្សែការពាររបស់ក្លិប Manchester United និងជម្រើសជាតិអង់គ្លេស ហើយកីឡាកររូបនេះ បានរៀបអាពាហ៍ពិពាហ៍ជាមួយ នឹងមិត្តស្រីរបស់គេ Kaya ។ 

Phil Jones និងភរិយា

២. Alvaro Morata

Morata គឺជាខ្សែប្រយុទ្ធរបស់ Real Madrid ហើយបច្ចុប្បន្នគឺជាគោលដៅរបស់ក្លិប Man Utd។ កីឡាករវ័យក្មេងសញ្ជាតិអេស្ប៉ាញរូបនេះ បានរៀបការជាមួយគូដណ្តឹងរបស់ខ្លួន នៅទីក្រុង Venice។ 

Morata និងភរិយា

៣. Matteo Darmian

ជាខ្សែការពារស្លាបរបស់ក្លិបបិសាចក្រហម Manchester United។ Darmian បានរៀបអាពាហ៍ពិពាហ៍ជាមួយគូស្នេហ៍យូរឆ្នាំរបស់គេ គឺនាង Francesca Cormanni ហើយពិធីមង្គលរបស់អ្នកទាំងពីរ ត្រូវបានប្រព្រឹត្តឡើងនៅប្រទេសអ៊ីតាលី។ 

Darmian និងភរិយា

៤. Victor Valdez

ជាអតីតអ្នកចាំទីរបស់ក្លិប Barcelona កីឡាករ Victor Valdez បានរៀបអាពាហ៍ពិពាហ៍ជាមួយគូស្នេហ៍យូរឆ្នាំរបស់គេ គឺ នាង Yolanda Cardona នៅឯទីក្រុង Barcelona កាលពីថ្ងៃសុក្រសប្តាហ៍មុន។ 

Valdez និងភរិយា

៥. Jack Wilshere

ខ្សែបម្រើរបស់ក្រុមជម្រើសជាតិអង់គ្លេស និងក្រុមកាំភ្លើងធំ Arsenal កីឡាករ Jack Wilshere បានរៀបការជាមួយគូស្នេហ៍របស់គេ Andriani Michael នៅប្រទេសអ៊ីតាលី ៕ 

Wilshere និងភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]