ភ្នំពេញ៖ "The Void" ជាភាពយន្ត ដែលគេទទួលស្គាល់ថា ចំណាយដើមទុនច្រើនគួរសម ជាមួយនឹងការរួមបញ្ចូលនូវភាពភ័យខ្លាច ហេតុការណ៍ចម្លែកៗ និងបែបវិទ្យាសាស្ត្រទៀតផង។ ឈុតភាគច្រើន គឺស្ថិតនៅក្នុងមន្ទីរពេទ្យមួយ នៅឯជាយក្រុង ប៉ុន្តែមានបុគ្គលិកតិចនាក់ រួមទាំងអ្នកជម្ងឺពីរបីនាក់តែប៉ុណ្ណោះ ដោយសារមន្ទីរពេទ្យនោះ ត្រូវរើទៅអគារថ្មី។ បន្ទាប់ពីបញ្ជូនអ្នកជំងឺទៅមន្ទីពេទ្យមួយដែលស្ងប់ស្ងាត់ប៉ូលីសម្នាក់នោះបានជួបរឿងដ៏សាហាវ និងចម្លែកមួយដែលបានកើតឡើង ហើយរឿងរ៉ាវប្រែជាគួរឱ្យខ្លាចទៅៗ នៅពេលដែលមនុស្សក្នុងមន្ទីរពេទ្យនោះ ប្រែជាមានស្មារតីមិនប្រក្រតីយ៉ាងខ្លាំង ហើយចាប់ផ្តើមសម្លាប់មនុស្សម្តងម្នាក់ៗ តែពួកគេមិនអាចគេចផុត ពីពួកមនុស្សដែលជឿលើសាសនាម្យ៉ាង ដែលគ្របខ្លួនជិត ហើយមកព័ទ្ធជុំវិញមន្ទីរពេទ្យនោះ។

អ៊ីចឹង កុំចំណាយពេលយូរអី មកមើលរូបភាពខាងក្រោម ដើម្បីដឹងថាអ្នកនឹងស្រៀវឆ្អឹងខ្នងប៉ុណ្ណា នៅពេលទស្សនាភាពយន្ត "The Void" កំពុងចាក់បញ្ចាំងនៅរោងភាពយន្តតទៅ។

ទស្សនា Trailer តាមរយៈវីដេអូខាងក្រោម៖

ដើម្បីទទួលបានព័ត៌មានលំអិតពីភាពយន្តនេះ និង ព័ត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍៕

"The Void" ជាភាពយន្ត ដែលគេទទួលស្គាល់ថា ចំណាយដើមទុនច្រើនគួរសម
ឈុតភាគច្រើន គឺស្ថិតនៅក្នុងមន្ទីរពេទ្យមួយ នៅឯជាយក្រុង ប៉ុន្តែមានបុគ្គលិកតិចនាក់ រួមទាំងអ្នកជម្ងឺពីរបីនាក់តែប៉ុណ្ណោះ
ប៉ូលីសម្នាក់នោះបានជួបរឿងដ៏សាហាវ និងចម្លែកមួយដែលបានកើតឡើង ហើយរឿងរ៉ាវប្រែជាគួរឱ្យខ្លាចទៅៗ
មនុស្សក្នុងមន្ទីរពេទ្យនោះ ប្រែជាមានស្មារតីមិនប្រក្រតីយ៉ាងខ្លាំង ហើយចាប់ផ្តើមសម្លាប់មនុស្សម្តងម្នាក់ៗ
"The Void" កំពុងចាក់បញ្ចាំងនៅរោងភាពយន្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]