ដងខ្លួន ស្រលូន ម្រាមដៃបន្លាក្រូច រាងតូចច្រឡឹង លម្អរដោយសក់ខ្មៅវែងអន្លាយ ទម្រង់មុខអក្សរ ច្រមុះស្រួច កែវភ្នែកខ្មៅយល់យង់ បបូរមាត់ពណ៌ផ្កាឈូក ធ្វើឲ្យតារាបង្ហាញម៉ូត និងតួសម្តែង កញ្ញា ភីយ៉ា វេកា កាន់តែស្រស់ស្អាត កាន់តែលេចធ្លោ កាន់តែទាក់ទាញ កាន់តែស៊ិចស៊ី ជាមួយនឹងឈុតប៊ីគីនី (Bikini) ក្នុងក្រសែភ្នែក បុរសៗ។

សម្រស់ដែលអំណោយផលពីធម្មជាតិ កញ្ញាភីយ៉ា វេកា ពិតជាត្រូវប៉ាន់ខ្លាំង ក្នុងវិស័យបង្ហាញម៉ូត និងថតស្ពតពាណិជ្ជកម្មឲ្យក្រុមហ៊ុន ទាំងក្នុងនឹងក្រៅសុ្រក ជាក់ស្តែងដូចជាក្រុមហ៊ុន សាប៊ូ Clear, Tripple B និងក្រុមហ៊ុនស្មាតហ្វូនហ៊ួរវ័យ, Huawei P10 & P10 Plus ជាដើម។

តោះសូមទស្សនា រូបភាព ដ៏សែនទាក់ទាញ ស្រស់ស្អាត និងស៊ិចស៊ីបំផុត របស់កញ្ញា ភីយ៉ា វេកា ក្នុងឈុតប៊ឺគីនី (Bikini) ទាំងអស់គ្នា៖ 

សម្រស់ដ៏អំណោយផលពីធម្មជាតិរបស់ កញ្ញាភីយ៉ា វេកា
សម្រស់ដ៏អំណោយផលពីធម្មជាតិរបស់ កញ្ញាភីយ៉ា វេកា

មានបុរសមិនតិចទេដែល លង់នឹងសម្រស់ដ៏ស្រស់ស្អាតបែបធម្មជាតិ របស់ កញ្ញា ភីយ៉ា វេកា។ ជួបជាមួយនឹងមិត្តិអ្នកសារព័ត៌មាន កញ្ញា ភីយ៉ា វេកា បានឲ្យដឹងថា កញ្ញា ស្រលាញ់សិល្បៈតាំងពីតូច ហើយចង់ក្លាយជាតារាបង្ហាញម៉ូតដ៏ល្បីមួយរូប។ ទីបំផុតក្នុងស្រមៃនេះ បានក្លាយជាការពិតហើយ។ កញ្ញាបានមានឱកាសថតស្បតជាបន្តបន្ទាប់ ហើយក៏ក្លាយជាតារាបង្ហាញម៉ូតដ៏ឆ្នើម នៅក្នុងព្រះរាជាណា ចក្រកម្ពុជា។ 

ក្រៅពីកិច្ចការងារសិល្បៈ កញ្ញា វេកា មានចំណង់ចំណូលចិត្ត ចូលចិត្តដើរកម្សាន្ត ថតរូប និង វីដេអូ ហើយកញ្ញា បានលួចខ្សឹបប្រាប់ថា កញ្ញាមានជំនួយការពិសេស សម្រាប់ថតរូបវីដេអូស្អាតគឺស្មាតហ្វូន Huawei P10។

កញ្ញា ភីយ៉ា វេកាបានគួសបញ្ជាក់ថា៖ “ប្រហែលជាពុកម៉ែបងប្អូន គិតថានាងខ្ញុំហាក់ដូចជាស៊ិចស៊ីបន្តិចហើយ ក្នុងឈុតប៊ីគីនី! តែតាមពិតទៅ ប៊ីគីនី គឺជាឈុតសម្រាប់ហែលទឹក ហើយក៏ឆ្លៀតថតរូបលេងជាមួយមិត្តភកិ្ត ព្រោះស្រឡាញ់កាមេរ៉ារបស់ស្មាតហ្វូន Huawei P10 និង P10 Plus សម្រាប់បង្ហោះហ្វេសបុក”។

បច្ចុប្បន្ន កញ្ញា វេកា ពិតជារវល់ និងមមាញឹកជាមួយនឹងកិច្ចសិល្បៈ ការថតស្ពត បង្ហាញម៉ូត និងសម្តែង។ ចំពោះទំនាក់ទំនងស្នេហាវិញ កញ្ញា ពុំទាន់បានគិតគូរនៅឡើយទេ ដោយសារចង់កសាង កេរ្តិ៍ឈ្មោះ និងពង្រីកអាជីវកម្មរបស់ខ្លួនឲ្យបានល្អសិន។ អាស្រ័យហេតុនេះ បុរសៗ ដែលលួចបេតី កញ្ញា ភីយ៉ា វេកា សូមកុំទាន់អស់សង្ឃឹម!  

សម្រស់ដ៏អំណោយផលពីធម្មជាតិរបស់ កញ្ញាភីយ៉ា វេកា
សម្រស់ដ៏អំណោយផលពីធម្មជាតិរបស់ កញ្ញាភីយ៉ា វេកា
សម្រស់ដ៏អំណោយផលពីធម្មជាតិរបស់ កញ្ញាភីយ៉ា វេកា
សម្រស់ដ៏អំណោយផលពីធម្មជាតិរបស់ កញ្ញាភីយ៉ា វេកា
សម្រស់ដ៏អំណោយផលពីធម្មជាតិរបស់ កញ្ញាភីយ៉ា វេកា
សម្រស់ដ៏អំណោយផលពីធម្មជាតិរបស់ កញ្ញាភីយ៉ា វេកា
សម្រស់ដ៏អំណោយផលពីធម្មជាតិរបស់ កញ្ញាភីយ៉ា វេកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]