បរទេស៖ ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ បានយកឈ្នះក្រុមបាល់ទាត់ជម្រើសជាតិរុស្សី ដោយលទ្ធផល ១-០ ដែលធើ្វបានដោយតារាឆ្នើមរបស់ក្រុមអធិរាជស Real Madrid កីឡាករ Cristiano Ronaldo នៅនាទី៩ ខណៈដែលការប្រកួតទាំងមូល ពោលគឺទាំងក្នុងតង់ទី១ និងទី២ ក្រុមទាំង២ មានឱកាសប្រហាក់ប្រហែលគ្នា ប៉ុន្ដែធើ្វមិនបានសម្រេច ដោយមានការរារាំងពីសំណាក់ខែ្សការពារ ក៏ដូចជាអ្នកចាំទី ធើ្វឲ្យលទ្ធផល ១-០ នេះ បានរក្សារហូតដល់ចប់ការប្រកួត។ 

Ronaldo តែតបញ្ចូលទី
Ronaldo អបអរគ្រាប់បាល់
Ronaldo អបអរគ្រាប់បាល់ជាមួយមិត្ដរួមក្រុម

ចំណែកមួយគូទៀតវិញ គឺជាការជួបគ្នារវាងក្រុមជម្រើសជាតិម៉ិកស៊ិកូ យកឈ្នះក្រុមជម្រើសជាតិ នូវែលសេឡង់ ២-១ ដែល២គ្រាប់របស់ម៉ិកស៊ិកូ រកបានដោយកីឡាករ Raul Jimenez ក្នុងនាទី៥៤ និង១គ្រាប់ទៀតរកបានដោយកីឡាករ Oribe Peralta ក្នុងនាទី៧៣ ខណៈដែល១គ្រាប់របស់នូវែលសេឡង់ រកបានដោយកីឡាករ Chris Wood ក្នុងនាទី៤២។ 

ចប់ការប្រកួត ក្រុមជម្រើសជាតិម៉ិកស៊ិក យកឈ្នះក្រុមជម្រើសជាតិណូវែលហ្សេឡង់ដោយលទ្ធផល ២-១។ 

កីឡាកររបស់ក្រុមញូសេឡែនអបអរ ក្រោយរកបានគ្្រាប់បាល់នាំមុខ
កីឡាកររបស់ក្រុមម៉ិកស៊ិក
កីឡាកររបស់ក្រុមម៉ិកស៊ិក អបអរគ្រាប់់បាល់ស៊ុតបញ្ចូលទី

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]